Ad Code

ក្រុម​យុវជន​កាកបាទ​ក្រហម​វិទ្យាល័យ​៣​ក្នុង​ក្រុង​កំពង់ឆ្នាំង​នាំ​យក​អំណោយ​ប្រគល់​ជូន​ជន​ចាស់ជរា​គ្មាន​ទីពឹង

កំពង់​ឆ្នាំង ៖ ក្រុម​ជន​យុវជន​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​មកពី​វិទ្យា​ល័យ (​ក្រុង​កំពង់ឆ្នាំង​)​និង​វិទ្យា​ល័យ​(​ប៊ុន​រា​នី​រលាប្អៀរ​)​និង​ប៊ុន​រា​នី​ហ៊ុន សែន​រលាប្អៀរ​បាន​នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ជន​ចាស់ជរា​ដែល​គ្មាន​ទីពឹង​រស់នៅ​ម្នាក់ឯង​និង​មានការ​ចូលរួម​ពី​លោក​(​ប្រាក់សោភណ្ឌ័​) នាយក​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង។ ការ​ចុះ​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដល់ដៃ​ជន​ចាស់ជរា​គ្មាន​ទីពឹង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០១៥​នៅក្នុង​ភូមិ​ឃ្លៃ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​អំណោយ​ដែល​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នៅក្នុង​ថ្ងៃនេះ​មាន​លោកយាយ​(​ទា​នី​ម​)​អាយុ​៩១​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​អា​ឡែ​ង​លោកយាយ​(​ពៅ​សាត​)​អាយុ​៨៦​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​អា​ឡែ​ង​និង​លោកយាយ​(​ស៊ឺ​ម​អឿន​អាយុ​៦៥​ឆ្នាំ​ពី​ការ​មួយ​ចំហៀង​ខ្លួន​រស់នៅ​ក្នុងភូមិ​ឃ្លៃ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់​ឆ្នាំង។ អំណោយ​ដែល​បាន​នាំ​យក​មក​ប្រគល់​ជូន​នៅក្នុង​ថ្ងៃនេះ​មាន  អង្ក​៣០​គីឡូក្រាម  ម៉ី​២​កេះ  ត្រីខ​២០​កំប៉ុង ឃិត​មួយកញ្ចប់  ក្រ​ម៉ា​១ សា​រ៉ុង​១ ភួយ​១ មុង​១ និង​ថវិកា​៤០០០០​រៀល​ថវិកា​ទាំងអស់​កើតឡើង​ពី​សណ្តាន​ចិត្ត​ចូលរួម​ដោយ​ផ្ទាល់​ពី​យុវជន​កាកបាទក្រហម​ខ​ណៈ​ដែល​មើលឃើញ​ពី​ភាព​លំបាក​របស់​ពួកគាត់។


លោកប្រាក់​សោ​ភ័ណ្ឌ នាយក​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា អំណោយ​ដែល​បាន​នាំ​យក​មក​ប្រគល់​ជូន​នៅ​ពេល​នេះ​ដ្បិតតែ​វា​មាន​តិចតួច​ក៏​ពិតមែនតែ​វា​បាន​រំដោះ​ពេល​មួយ​គ្រា​ខ​ណៈ​ដែល​គាត់​កំពង់​ជួប​ការ​លំបាក​និង​មាន​ជម្ងឺ​ប្រចាំ​កាយ​រស់នៅ​ពឹងពាក់​ដោយ​អ្នកភូមិ។


ចុងក្រោយ​លោកនាយក​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​បាន​នៅ​មើល​ថែ​សូម​ជួយ​យកចិត្តទុកដាក់​មើល​ពួកគាត់​ផង​ខ​ណៈដែល​គាត់​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ​ហើយ​បើ​មាន​បញ្ហា​អ្វីមួយ​នោះ​សូម​បងប្អូន​រាយ​ការ​បន្ទាន់​មក​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ពិសេស​អនុ​សាខា​កាកបាទក្រហម​ប្រចាំ​ស្រុក​ភ្លាមៗ​ដើម្បី​ជួយ​គាត់​បាន​ទាន់ពេលវេលា​៕


T-09-03-15-rrr-full


T-09-03-15-rrrr-full


T-09-03-15-rrrrr-full


T-09-03-15-rrrrrr-full



ក្រុម​យុវជន​កាកបាទ​ក្រហម​វិទ្យាល័យ​៣​ក្នុង​ក្រុង​កំពង់ឆ្នាំង​នាំ​យក​អំណោយ​ប្រគល់​ជូន​ជន​ចាស់ជរា​គ្មាន​ទីពឹង

Post a Comment

0 Comments

Close Menu