Ad Code

អង្គការ​WHO​ព្រមាន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉ូលីយ៉ូ

អង្គការសុខភាព​ពិភពលោក​ WHO បាន​បញ្ជាក់​ពីករណី​កើត​ជំងឺ​ប៉ូលីយ៉ូ Poliomyelitis ដល់ទៅ​២ករណីនៅក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នេះ​ជាលើក​ទីមួយ​ហើយ​កើតមាន​ឡើង​​នៅទ្វីប​អឺរ៉ុប ចាប់តាំង​ពី​ឆ្នាំ​២០១០មក ដោយព្រមាន​ថា ជាសក្ដានុពល​នៃការចម្លង​រាលដាល​​ដោយ​សារ​តែយឺតយ៉ាវ​ក្នុងការ​ចាក់វ៉ាក់សុំាងបង្ការ។


ថ្វីបើ​យ៉ាងដូច​នេះក្ដី ក៏​អាជ្ញាធរ​នៅក្នុ​ងស្រុក​​បាន​អះអាង​ថា កុមា​រ២​នាក់​អាច​ទទួល​រង​​ករណី​ស្វិត​ដៃជើង​​លែ​ងកម្រើក​រួច ដោយសារ​តែជំងឺ​ផ្សេងពីគ្នាមួយ។


ទារក​ដែល​មាន​អាយុទើបតែ​១០ខែ​ម្នាក់ និង​កុមារ​អាយុ​៤ឆ្នាំ​ដែលមក​ពី​តំបន់​ភាគ​និរតី Zakarpatskaya នៃ​ប្រទេស​អ៊ុយក្រែននោះ រង​អាការៈ​ស្វិត​អវយវៈ​ ដោយលែង​កម្រើករួច​នៅ​ក្នុង​ករណី​ជាប់​ឯតទគ្គកម្ម​ជាលើក​ទីមួយ​នៃ​ជំងឺ​ប៉ូលីយ៉ូ នៅទ្វីប​អឺរ៉ុប ក្នុង​រយៈកាលពាក់កណ្ដាល​​ទសវត្សរ៍​ នេះ​ជាកា​រលើកឡើង​ដោយ​អង្គការ​​សុខ​ភាព​ពិភពលោក​ (WHO) នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​មួយ​កាលពី​ថ្ងៃ​អង្គារ។


អ្នកនាំពាក្យ​របស់ WHO លោក Oliver Rosenbauer បាន​ប្រាប់​ AFP ថា នេះ​គឺជាករណី ប៉ូលីយ៉ូលើកទីមួយ​ហើយ​​នៅក្នុង​ទ្វីប​អឺរ៉ុប រាប់​ចាប់តាំង​ពី​ឆ្នាំ​២០១០​មកនោះ។ ខណៈ​​ពេល​​ដែល​មានករណីប៉ូលីយ៉ូ​ជា​លើក​ចុង​ក្រោយ​បង្អស់​ ដែល​ត្រូវបាន​ជាប់​ឯតទគ្គកម្ម​ជាផ្លូវ​ការ​​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន ក្នុ​ងឆ្នាំ​១៩៩៦នោះ ការ​ចាក់វ៉ាក់សុំាង​បង្ការ នៅពុំទាន់​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ កាលពី​ពេល​នោះ។ បើយោង​តាម​ WHO បាន​លើកឡើង​នោះថា តាម​ការប៉ាន់​ប្រមាណ​មាន​កុមា​រអ៊ុយក្រែន​ ស្មើ​នឹង​ចំនួន​៥០​ភាគរយ​តែ​ប៉ុណ្ណោះ​​ដែល​ត្រូ​វបាន​ទទួល​វ៉ាក់​សុំាង​ កាលពីឆ្នាំ​ទៅមិញ។


តំបន់ដែល​រកឃើញករណី​ទាំងឡាយ​នៃ​ជំងឺ​​ប៉ូលីយ៉ូនេះ នៅក្បែរ​ព្រំដែន​នៃ​ប្រទេស​រ៉ូម៉ានី ហុង​គ្រី ស្លូវ៉ាគី និង​ប៉ូឡូញ។


WHO លើក​ឡើងថា ហានិភ័យ​នៃការ​រីក​រាល​ដាល​ជា​អន្ដរ​ជាតិ​ចេញពី​ប្រទេសអ៊ុយ​ក្រែន​ គឺនៅ​យឺត​ឬទាបនៅ​ឡើយ​ទេ ប៉ុន្ដែ​បើ​និយាយ​ពីនៅ​ក្នុង​ប្រទេ​សនេះ​វិញ គឺ​ពិតជាខ្ពស់​ហើយ៕


RT



អង្គការ​WHO​ព្រមាន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​ប៉ូលីយ៉ូ

Post a Comment

0 Comments

Close Menu