ដំណើរឈានឆ្ពោះទៅកើតមានអាការៈធាត់អាចជាការក្រាលផ្លូវជាមួយសារធាតុចិញ្ចឹមនៅ ក្នុងទឹកដោះរបស់ម្ដាយ ដែលគ្មានកាបូអីុដ្រាត ដែលនេះជាការអះអាងនៅក្នុងការសិក្សាស្រាវជ្រាវថ្មី។
ការសិក្សាស្រាវជ្រាវកាលពីពេលមុនមកនោះ ធ្លាប់បានបង្ហាញឲ្យឃើញថា ភាពធាត់របស់ស្ដ្រីជាអ្នកម្ដាយជះឥទ្ធិពលដល់ទារកដែលបំបៅដោយទឹកដោះម្ដាយ ទទួលរងហានិភ័យប្រឈមនឹងការកើនទម្ងន់កាយផងដែរ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រ នៅមិនប្រាកដទេថា តើសារធាតុខ្លាញ់ដែលចម្លងដល់ទារកនោះយ៉ាងដូចម្ដេចទៅដែរ។ នេះជាការលើកឡើងពីលោក Michael Goran ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Kech School of Medicine, University of Southern California។
ការសិក្សាស្រាវជ្រាវថ្មីទៀតបានបង្ហាញឲ្យឃើញថា ការផ្លាស់ប្ដូរប្រែប្រួលនៅក្នុងសារធាតុពហុកាបូអ៊ីដ្រាត Complex Carbohydrates ដែលត្រូវបានប្រទះឃើញនៅក្នុងទឹកដោះម្ដាយហៅថា human milk oligosaccharides (HMOs) ត្រូវបានបូកបញ្ចូលគ្នាជាមួយនឹងការផ្លាស់ប្ដូរប្រែប្រួលនៅក្នុងការរីកលូតលាស់ជាមួយនឹងអាការៈធាត់។ សារធាតុទឹកដោះ HMOs គឺជាសមាសភាគធម្មជាតិមួយនៃទឹកដោះត្រូវបានគេដឹងថា ដើរតួនាទីមួយនៅក្នុងការជួយអភិវឌ្ឍប្រព័ន្ធសាំុនឹងជំងឺរបស់កុមារ។
ការកើនឡើងនូវបរិមាណនៃ HMO ហៅថា LNFP 1 នៅក្នុងទឹកដោះម្ដាយត្រូវបានបូកបញ្ចូលជាមួយនឹងការកើនទម្ងន់រូបកាយ និងជាតិខ្លាញ់របស់ទារកស្មើនឹង១ផោន។ នេះជាការកត់សម្គាល់ឃើញដោយអ្នកស្រាវជ្រាវ លោកស្រី Tanya Alderete មកពីសាកលវិទ្យាល័យ University of Southern California។ លោកស្រីបានថ្លែងថា នៅពេលទារកឈានចូលដល់វ័យ៦ខែ កម្រិតដែលកើនឡើងកាន់តែខ្ពស់នៃ LNFP 1 និង DSLNT ត្រូវបានបូកបញ្ចូលបន្ថែមជាមួយទម្ងន់ប្រមាណ១ផោននៃម៉ាស់ខ្លាញ់៕
India Todya
អាការៈធាត់របស់ម្ដាយ អាចរងការជះឥទ្ធិពលដោយសារទឹកដោះបន្ដទៅទារក
0 Comments