Ad Code

លោក​ អាត់​ ខែម ​ដឹកនាំ​កម្លាំង​៤០​នាក់ ចុះ​ពង្រឹង​សន្តិសុខ​មួយ​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ​ ៖ នៅយប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​៤០​នាក់ រថយន្ត​១០​គ្រឿង និង​កាំភ្លើង​៣០​ដើម ចុះ​យាមកាម​នៅ​ពេលយប់​ ដើម្បី​ពង្រឹង​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាំងពី​ព្រលប់​រហូតដល់​ព្រឹក​ទៀបភ្លឺ​នៅ​តាម​ដងផ្លូវ​សំខាន់ៗ​មាន​ក្នុង​ក្រុង​សិរីសោភ័ណ ដោយ​បាន​ត្រួតពិនិត្យ​បញ្ហា​គ្រឿង​ស្រវឹង​ និង​ច្បាប់​ចរាចរណ៍​ព្រមទាំង​ធ្វើការ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​ផង​ដែរ។​


លោក ​អាត់​ ខែម​ បា​ននិយាយ​ថា​ ការ​ចុះ​ពង្រឹង​សណ្ដាប់ធ្នាប់​នៅពេល​យប់​នេះ​គឺ​ដើម្បី​រក្សា​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​នានា ដែល​អាច​កើតមានឡើង​នៅ​តាម​មូលដ្ឋាន​ក្នុង​គោលបំណង​ឲ្យ​ប្រជា​ព​លរដ្ឋ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង​មក​កង​នគរបាល​ ហើយ​ឲ្យ​ពួកគាត់​រស់នៅ​ឲ្យ​បាន​សុខ​ និង​ប្រកប​មុខ​របរ​ព្រមទាំង​ការ​ធ្វើដំណើរ​បាន​ដោយ​ស្រួល និង​ពុំ​មាន​ការភ័យខ្លាច​។​


លោក​ អាត់ ​ខែម​ បាន​និយាយ​បន្ត​ទៀត​ថា ​កម្លាំង​នគរបាល​ទាំងអស់ ទាំង​ថ្នាក់​ស្នងការដ្ឋាន អធិការ​គ្រប់​ស្រុក​-​ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​បង្កើន​ការពារ​សន្តិសុខ​តាមរយៈ​ការ​ចុះ​ល្បាត​ជាប្រចាំ ទាំងយប់​ទាំង​ថ្ងៃ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច​ភ្លៀងរលឹម​មិន​ឈប់​ឡើយ​៕


6-11-2015a3


6-11-2015a1


6-11-2015a



លោក​ អាត់​ ខែម ​ដឹកនាំ​កម្លាំង​៤០​នាក់ ចុះ​ពង្រឹង​សន្តិសុខ​មួយ​ក្រុង​សិរីសោភ័ណ​

Post a Comment

0 Comments

Close Menu