Ad Code

ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​៩​ឆ្នាំ​២០១៥​នៅ​ពហុកីឡាដ្ឋាន​ខេត្តស្វាយរៀង

ស្វាយរៀង ៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​៩​ឆ្នាំ​២០១៥​ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ត្រូវ​ចាប់​ប្រកួត​នៅ​ថ្ងៃទី​៣១​ ខែមករា​ ឆ្នាំ​២០១៥​នេះ​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល ​នៅ​ពហុកីឡាដ្ឋាន​ខេត្តស្វាយរៀង។ ដោយ​មាន​គូរ​ប្រកួត​ចូល​រួមមាន ​ទី​១-ក្រុមកីឡា​បាល់ទាត់​របស់​អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​ជួប​ប្រកួត​ជាមួយ​ក្រុម​កីឡា​បាល់ទាត់​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ គូរ​ទី​២-ក្រុម​ត្រែ​អាស៊ី​ភ្នំពេញ​ជួប​ប្រកួត​ជាមួយ​ក្រុម​អាល់​ព្រឹក​នី​ណាត់​តា​ភ្នំពេញ។ នៅ​ថ្ងៃទី​១​ ខែកុម្ភៈ ​ឆ្នាំ​២០១៥​ខាងមុខនេះ​ មានការ​ប្រកួត​ពី​ប្រកួត​ដែរ​គឺ​គូរ​ទី​១-ក្រុមកីឡា​បាល់ទាត់​បឹង​កេត​អង្គរ​ជួប​ប្រកួត​ជា​មួយ​នឹង​ក្រុម​ណាហ្គា​វឺ​ល​ គូរ​ទី​២-ក្រុមកីឡា​បាល់​ទាត់​ស្វាយរៀង​ជួប​ប្រកួត​ជា​មួយ​នឹង​ក្រុម​ភ្នំពេញ​ក្រោ​ន។ សូម​បញ្ជាក់​ថា ពហុកីឡាដ្ឋាន​ខេត្ត​ស្វាយ​រៀង​បាន​កសាង​ឡើង​ជាថ្មី​ស្រឡាង​ដោយ​ឯកឧត្តម ឌី វិទ្យា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ហើយ​នេះ​ជា​លើក​ទី​១​ដែល​ខេត្តស្វាយរៀង​មាន​ព្រឹត្តិការ​ដ៏​ខាន់​នេះ​គឺ​ការប្រកួត​កីឡា​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្នាំ​២០១៥​នេះ៕
​​)​គឹម សេង​

Post a Comment

0 Comments

Close Menu