ភ្នំពេញ ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើគម្រោង នៃមូលនិធិពិសេស មេគង្គ-ឡានឆាង ជាមួយ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។
គួរកត់សម្គាល់ថា គម្រោងកម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់សរុបចំនួន៧.៦៦៤.៥៥៦,៣០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្ដប់លើសកម្មភាពនានា ដែលទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្ដូរកម្មវិធី៕
Source: Kampuchea Thmey Daily
0 Comments