Ad Code

ឯកឧត្ដម តូច សារ៉េត បាន​អញ្ជើញ​មក​សួរសុខទុក្ខ លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​



ឧត្តរមានជ័យ ​៖ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្ដម តូច សារ៉េត ប្រតិភូ​រាជរដ្ឋាភិបាល អគ្គ​នាយករង​វិទ្យុជាតិ​កម្ពុជា ទទួលបន្ទុក វិទ្យុ F M ទូទាំង​ប្រទេស តំណាងឲ្យ​ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ដឹកនាំ​គណៈប្រតិភូ ៤​ខេត្ត រួមមាន ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ស្ទឹងត្រែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​សៀមរាប និង ខេត្តបាត់ដំបង បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាក​សួរសុខទុក្ខ និង​ថវិកា មួយ​ចំនួន ពី​សំណាក់ ឯកឧត្ដម រដ្ឋមន្ត្រី ជូន​ចំពោះ​ខ្ញុំបាទ​ យឹម ប៊ុនថន ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ នា​រសៀល​ថ្ងៃនេះ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក យឹម ប៊ុនថន ក៏បាន​សូម​គោរព​ថ្លែង​អំណរគុណ ជូន​ចំពោះ ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោកជំទាវ ជានិច្ចកាល ឯកឧត្ដម និង​លោកជំទាវ តែងតែ​គិតគូរ ជួយ​ដល់​មន្ត្រីរាជការ​ក្រោម ឱវាទ​គ្រាប់​ពេលវេលា សូម​ឯកឧត្ដម ​និង​លោកជំទាវ ប្រកប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu