Ad Code

ប្រទេស​ក្រូអាស៊ី ជ្រើសរើស​ប្រធានាធិបតី​ស្រី​លើកដំបូង​បង្អស់​


អ្នក​ប្រជាជន​និយម​ម្នាក់ ខាង​គណបក្ស​អភិរក្សនិយម​បាន​ក្លាយទៅជា​ប្រធានាធិបតី​ស្រី​លើក​ដំបូង​បង្អស់​របស់​ប្រទេស​ក្រូ​អាស៊ី ក្រោយ​ពី​យកឈ្នះ​លើ​អ្នក​កំពុង​កាន់​តំណែង​ឆ្វេង​កណ្ដាល​នៅក្នុង​ការបោះឆ្នោត​សាជាថ្មី នៅ​ចំ​ពេល​មាន​ការ​មិន​ពេញចិត្ត​ទូទៅ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​សមាជិក​ថ្មី​បំផុត​របស់​សហភាព​អឺរ៉ុប។​

លោកស្រី​កូ​លីន​ដា​ហ្ក្រា​គិ​តា​វិច​(Kolinda Grabar Kitarovic) ជា​អតីត​អ្នកការទូត​ម្នាក់​នោះ ទទួល​បាន​សន្លឹកឆ្នោត​៩៩.៣​ភាគរយ ហើយ​អ្នក​កំពុង​កាន់​តំណែង​លោក​អ៊ី​វូ ចូ​ស៊ី​ប៉ូ​វិច​(IVO Josipovic) ទទួល​បាន​ពី​៥០,៤០​ភាគរយ។​

លោកស្រី​បាន​និយាយប្រាប់​ពួក​អ្នកគាំទ្រ​ថា "​ពុំ​មាន​ឱកាស​ណាមួយ​សម្រាប់​ពួក​អ្នក​ជ័យ​ជំនះ​និយម​ទេ​...​ចូរ​យើង​នាំគ្នា​ធ្វើ​សារ​ដើម្បី​ភាព​រុងរឿង​របស់​ប្រទេស​យើង​"។ តំណែង​ប្រធានាធិបតី​នៅ​ប្រទេស​ក្រូ​អាស៊ី​ គឺជា​តំណែង​កិត្តិយស​ធំ​ទូលាយ​មួយ ប៉ុន្តែ​ការបោះឆ្នោត​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​គណបក្ស​នយោបាយ​ធំៗ​មុន​ការបោះឆ្នោត​សភា ដែល​គេ​រំពឹង​ថា នឹង​ធ្វើ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ។​

ជ័យជំនះ​សម្រាប់​លោកស្រី​ហ្ក្រា​បារ​គិ​តា​រូ​វិច ដែល​បាន​ឲ្យ​លោកស្រី​នូវ​អាណត្តិ​៥​ឆ្នាំ​នោះ នឹង​លើកស្ទួយ​ឱកាស​របស់​សហភាព​ប្រជាធិបតេយ្យ​ក្រូ​អាស៊ី និយម​ស្តាំ​កណ្ដាល​របស់​លោក​ស្រី​ដែល​បាន​អំណាច​ត្រឡប់មកវិញ៕​

រឹទ្ធ​

Post a Comment

0 Comments

Close Menu