Ad Code

រឿង សោ​ភ័​ណ្ឌ ជួប​ថៃ​Thut Tidath ឯ​ហ៊ឹម សារ៉ាន់​ជួប​អ៊ីរ៉ង់ Soleiman នៅ​សង្វៀន​Ganzberg



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​រឿង​សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Thut Tidath ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នា​យប់​ថ្ងៃទី​២១​ ខែ​កក្កដា​២០១៨​នៅ​សង្វៀន​Ganzberg របស់​SEATV ។ រឿង សោ​ភ័​ណ្ឌ និង Thut Tidath មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។

Thut Tidath គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ។ គេ​ជា​ជើង​ខ្លាំង​គួរសម​ដែរ ដោយ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តងណា​នៅឡើយ​ទេ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ នៅ​ស្រុកថៃ​គេ​មាន​អំនួត​ខ្លាំងណាស់ ដោយសារ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​របស់គេ​ជាច្រើន​នាក់​។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង​នោះ។

ប៉ុន្តែ​លើក​នេះ​ជួប រឿង សោ​ភ័​ណ្ឌ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​សោ​ភ័​ណ្ឌ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ ។ យ៉ាងណា រឿង សោ​ភ័​ណ្ឌ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ Thut Tidath ពិបាក​សង្ឃឹម​ឈ្នះ​ដែរ។

Thut Tidath មាន​កម្ពស់​ខ្ពស់ជាង​សោ​ភ័​ណ្ឌ គឺ​១,៧០​ម៉ែត្រ ខ​ណះ​ដែល​រឿង សោ​ភ័​ណ្ឌ​គេ​មាន​កម្ពស់​១,៦៥​ម៉ែត្រ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​៥៥​លើក ឈ្នះ​៤៥​លើក ចាញ់​១០​លើក និង​មិនដែល​ស្មើ។

ទោះជា​យ៉ាងនេះ​ក្តី រឿង សោ​ភ័​ណ្ឌ មិនអាច​មើលស្រាល​Thut Tidath បានទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​របស់គេ​ច្រើន​នាក់​ហើយ គឺ​មិនធម្មតា​នោះឡើយ ។ សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​១៦០​លើក ក្នុងនោះ​ឈ្នះ​១៤០​លើក ចាញ់​១៧​លើក និង​ស្មើ​០៣​លើក ហើយ​សោ​ភ័​ណ្ឌ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​ជិត​៦០​លើក​។​យ៉ាងណា រឿង សោ​ភ័​ណ្ឌ​មិនអាច​មើលងាយ Thut Tidath នោះឡើយ។

ចំពោះ អ្នក​ប្រដាល់ ហ៊ឹម សារ៉ាន់ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹងត្រូវ​ឡើង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​
​ហ៊ឹម សារ៉ាន ដែល​កំពុងតែ​ធ្លាក់​ដុនដាប​ខ្លាំង​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់​ហាត់​នៅ​ស្រុកថៃ​ឈ្មោះ So leiman ។ នេះ​ជាការ​ប្រកួត​មួយ ដែល​គេ​ផ្ដល់ឱកាស​ឲ្យ​សារ៉ាន់​ស្ដារ​កេរ្តិ៍ឈ្មោះ​ដែល​កំពុងតែ​បាត់បង់ ។​សារ៉ាន់​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៦៧​ដង ចាញ់​១៦ លើក និង​ស្មើ​ពិន្ទុ ៥ លើក​។ ចំពោះ So leiman វិញ គេ​ទើបតែ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​១៨​លើក​ប៉ុណ្ណោះ ដោយ​វាយ​ឈ្នះ​១៥ លើក និង ចាញ់​៣​លើក ។​

ការប្រកួត​មួយ​នេះ សារ៉ាន់​គួរតែ​ឈ្នះ​ហើយ ព្រោះ​អាច​និយាយបានថា ជើង​ខ្លាំង​និង​ជា​ជើងចាស់​ប្រកួត​ជាមួយ​ជើង​ថ្មី ដែល​ទើបតែ​បាន​ប៉ុន្មាន​ដងនោះ តែបើ​ចាញ់​ទៀត គឺ​ចប់ ហើយ ។ ទោះជា​យ៉ាងនេះ​ក្តី ហ៊ឹម សារ៉ាន់ ដែលមាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ​នោះ គេ​ប្រហែលជា​មិន​ពិបាក ក្នុងការ​យកឈ្នះ So leiman នេះ​ទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជា​ជើងចាស់​និង​ធ្លាប់​មានឈ្មោះ​ល្បី​នៅក្នុង​ប្រទេស។

ទោះជា​យ៉ាងណា​កាលពី​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក​Justin​ដែលមាន​កំនត់ត្រា​ប្រកួត​តែ​១៩​លើក​នោះ សារ៉ាន់​វាយ​ចាញ់​ដោយ​ពិន្ទុ​ដែរ កាលពី​ថ្ងៃទី​២៧​មិថុនា​២០១៨​។​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មាន ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ប៊ី ចាន់ណា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង ។​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​ប្រាក់ រស្មី អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu