Ad Code

សុខ សា​វិ​ន និង ឃីម បូរ៉ា រក​បាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា ក្នុង​ជម្រុះ​លើក​ទី​២ ដណ្ដើម​ខ្សែក្រវាត់​ខា​រា​បាវ​រដូវ​កាល​ថ្មី​នៅ​SEA-TV



សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ទី​២ នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​SEA-TV កាលពី​រសៀល​ថ្ងៃទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នោះ ឃីម បូរ៉ា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង​សុខ សា​វិ​ន ក្លិប​ឆ្មា​​​សែន​សុខ​គុន​ខ្មែរ រកបាន​៣​ពិន្ទុ​បន្ថែម​ដូចគ្នា។

ឃីម បូរ៉ា បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phat Maha ក្នុង​ទឹក​ទី​២ ហើយ​សុខ សា​វិ​ន បាន​ប្រើពេល​មិន​ដល់​បី​ទឹក​ទេ ផ្តួល​អ្នក​ប្រដាល់​ថៃ Phat Chhayak Phum អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។

ដូច្នេះ ឃីម បូរ៉ា និង សុខ សា​វិ​ន អ្នក​ប្រដាល់​កម្ពុជា​យើង ដែល​ថិ​ត​ក្នុង​ពូ​ល​A(​ពូ​ល​ខ្មែរ​) ពួកគេ​ទាំងពីរ​រកបាន​៦​ពិន្ទុ​ម្នាក់​ដូចគ្នា​ក្នុង​ជម្រុះ​ពីរលើក​នេះ ដោយ​ឈ្នះ​ទាំង​ពីរលើក ហើយ Phat Maha និង Phat Chhayak Phum បាន​២​ពិន្ទុ​ម្នាក់​សម្រាប់​ការប្រកួត​ជម្រុះ​២​លើក​នេះ ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ៕

ជម្រុះ​ជុំ​ចុងក្រោយ​ដណ្តើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ៖ ហុង​ជី​វ៉ុ​ង​បោះបង់​ការប្រកួត​, មុត ខ្លឹម​ខ្មៅ ឈ្នះ ធឿន ធី​

​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្តើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ សម្រាប់​សប្តាហ៍​ទី​៨ យប់​ថ្ងៃទី​២២​កញ្ញា​២០១៨ ដែលជា​ការប្រកួត​ជុំ​ចុងក្រោយ​នោះ ហុង ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​មិត្ត​ប៉ូលីស បាន​បោះបង់ចោល​ការប្រកួត ធ្វើអោយ​ប៊ី ចាន់ណា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ហើយ​មួយគូ​ទៀត មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ បាន​វាយ​ឈ្នះ ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដោយ​ពិន្ទុ ។​

ន​ន់ ជំនិត ឈ្នះ Julien ឯ ផាន់ គ្រាន់ ចាញ់ Yuok Phit
​ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​បាន​រាំង​Julie n ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃ​សៅ​រិ៍​ទី​២២​កញ្ញា​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEA-TV ។​

អ្នក​ប្រដាល់​បារាំង​Julien ត្រូវ​ជំនិត វាយ​កែង​បែក​ហូរឈាម​ខ្លាំង​រំខាន​ដល់​ការប្រកួត ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​សម្រេច​បញ្ឈប់​រូបគេ​លែងអោយ​បន្ត​ការប្រកួត​ទៀត ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាងនេះទៀត ។

នេះ​ជា​លើក​ទី​០៦ ក្នុងចំណោម​១០​លើក​របស់​ន​ន់​ជំនិត ដែល​បាន​វាយ​អ្នក​ប្រដាល់​បរទេស ។ Julien​កាលពី​ថ្ងៃទី​០១​កញ្ញា នៅលើ​សង្វៀន​SEATV​នេះ គេ​បាន​វាយ​ឈ្នះ​ជើងចាស់​ហេង សំរាំង ដោយ​ពិន្ទុ តែ​មកជួប​ជើងចាស់​ន​ន់ ជំនិត គេ​ទៅ​មិន​រួច​ជាមួយ​កែង​ជំនិត​ដែរ​ដែល​ធ្វើអោយ​ចាញ់​ក្នុង​ទឹក​ទី​៤ ។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Yuok Phit ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu