ភ្នំពេញ ៖ តារាសម្ដែង និងពិធីការិនីមានប្រជាប្រិយភាព កញ្ញា គង់ វង្សយ៉ាទី បច្ចុប្បន្ននាងបានសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យទីផ្សារសិល្បៈ ដែលមហាជនពេញនិយមជាច្រើនមើលឃើញពីទេពកោសល្យ ពិសេសស្ទាយនៃការរៀបចំតុបតែងខ្លួនបែបសិចស៊ីតែមើលទៅស្រស់ស្អាតគួរឲ្យស្រឡាញ់ និងទាក់ទាញសម្រាប់មិត្តយុវវ័យ។
ខណៈនេះដែរក៏មានទស្សនិកជនអ្នកគាំទ្រខ្លះបាននាំគ្នានិយាយថា គង់ វង្សយ៉ាទី ចាប់តាំងពីមានឈ្មោះល្បី និងទាញបានប្រជាប្រិយភាពជ្រកក្រោមដំបូលស្ថានីយទូរទស្សន៍CTNមកនោះឃើញថា ពេលនេះនាងហាក់ឡើងយីអ៊ុនខ្ពស់ធ្វើឲ្យមានសាច់ឈាមស្រស់ថ្លារីកមុខមាត់ដូចគ្រប់ជី។
ម្យ៉ាងទៀតអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងជាងនេះគឺនាងឡើងទម្ងន់បែកសាច់ឈាមស្រស់ថ្លាមើលទៅស្អាតជាងពេលមុនៗ។
មូលហេតុដែលនាំឲ្យ កញ្ញា គង់ វង្សយ៉ាទី ធាត់ឡើងគីឡូស្អាតជាងមុនដូចនេះដោយសារតែតារាស្រីសាច់ស្រស់រូបនេះសប្បាយចិត្តពីភាពជោគជ័យក្នុងអាជីពសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏សប្បាយចិត្តផងដែរ នៅពេលមានប្រុសតាមស្រលាញ់ច្រើនថែមទាំងសម្បូរអ្នក ដែលពូកែយកចិត្តតម្រូវតាមការចង់បានរបស់នាងមិនឲ្យមានការថ្នឹងចិត្តផងនោះ។
បើតាមការសង្កេត កញ្ញា គង់ វង្សយ៉ាទី ទោះបីជារូបរាងនាងធាត់បែកសាច់ខ្លាំងជាងមុនបន្តិចក៏ពិតមែន តែធ្វើឲ្យរង្វង់មុខរបស់នាងឡើងពេញមូលក្រឡង់ ជាមួយនឹងសាច់ស្បែកសខ្ចីម៉ដ្ឋរលោងគួរឲ្យគ្រឺតក្នាញ់សម្រាប់ក្រុមបុរសអ្នកមានឥទ្ធិពដូចជា លុយ និងអំណាចជាដើម។ មានមតិខ្លះបានលើកសរសើរថា យ៉ាទី ឡើងទម្ងន់ពិតមែន តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាត។ ប៉ុន្តែប្រសិនបើនាងបណ្តោយខ្លួនឲ្យទម្ងន់កាន់តែឡើងជាងនេះនាងអាចនឹងប្រឈមមុខ និងការបាត់បង់រូបរាងដ៏ស្រស់សោភាជាក់ជាពុំខាន។
ពិធីការិនីនាង គង់ វង្សយ៉ាទី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ កម្ពុជាថ្មីមិនអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំការសួរនាំបានទេ។ ប៉ុន្តែយ៉ាងណាមិញនាងក៏បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុកប្រាប់ទស្សនិកជនថា ខ្លួននាងពិតជាឡើងទម្ងន់ខុសប្លែកពីធម្មតាមែន អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។ ចង់និយាយថា ពេកនេះញ៉ាំបានគេងបានគីឡូឡើងស្រឺតៗ ដូច្នេះត្រូវរកវិធីទប់ស្កាត់សិនហើយខ្ញុំ៕
គង់ វង្សយ៉ាទី បែកសាច់ស្រស់ស្អាតប្លែកជាងមុន
0 Comments