ការចាញ់ជាប់ៗគ្នាក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់គឺជាបរាជ័យជាបន្តបន្ទាប់របស់ក្រុមជីហាដនិយម រដ្ឋឥស្លាម ដែលបានប្រកាសខ្លួនឯងថាជា “រដ្ឋ caliphate”។
ការវាយយកទីក្រុង Ramadi របស់ក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែឧសភារួមជាមួយទីក្រុង Palmyra ក្នុងប្រទេសស៊ីរីបានបញ្ជូនសញ្ញាប្រកាសអាសន្នថា វានៅតែអាចពង្រីកមួយឆ្នាំទៀត បន្ទាប់ពីការរឹបអូសទឹកដីនៃប្រទេសទាំងពីរនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក វាបានថយចុះ ហើយនាពេលថ្មីៗនេះក្រុម IS បានចាញ់នៅក្នុងតំបន់ Baiji, Sinjar និងនាពេលបច្ចុប្បន្នគឺនៅក្នុងទីក្រុង Ramadi ដែលតំបន់ទាំងអស់នេះគឺស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុម IS ក៏បានចាញ់ផងដែរ នៅឯទំនប់វារីអគ្គិសនីដ៏សំខាន់នៅទន្លេ Euphrates ក្នុងប្រទេសស៊ីរី។
ការវាយយកបានទំនប់ Tishreen ពីក្រុម IS ដោយសម្ព័ន្ធភាពដឹកនាំដោយកងកម្លាំងឃឺដគឺនឹងដកហូតប្រភពនៃប្រាក់ចំណូលរបស់ក្រុម IS ហើយបានដាក់សម្ពាធនៅលើតំបន់ផ្សេងទៀតដូចជា Minbij ដែលស្ថិតនៅភាគឦសានទីក្រុង Aleppo។
មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងសេវាប្រឆាំងក្រុមភេរវកម្មដឹកនាំការប្រយុទ្ធគ្នានៅក្នុងទីក្រុង Ramadi បានប្រាប់ AFP ថា ក្រុម IS បានបើករថយន្តរបស់ពួកគេជាច្រើនគ្រឿង និងយកអាវុធចេញពីទីក្រុងនេះមុនពេលការប្រយុទ្ធគ្នាបានចាប់ផ្តើម។
លោក Patrick Skinner នៃក្រុមពិគ្រោះយោបល់ Soufan Group ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថា ការឈ្នះការប្រយុទ្ធគ្នា និងការទទួលបានទឹកដីដោយមិនគិតពីសារៈសំខាន់នៃយុទ្ធសាស្ត្ររបស់ពួកគេគឺជាការសំខាន់សម្រាប់ទឹកចិត្ត។
លោក Skinner បានអះអាងថា សូម្បីតែសារជាសំឡេងចុងក្រោយរបស់មេដឹកនាំក្រុម IS លោក Abu Bakr al-Baghdadi កាលពីសប្ដាហ៍មុនក៏បានបន្លឺសំឡេងខុសពីធម្មតាផងដែរ។
នៅក្នុងប្រទេសស៊ីរី អ្នកវិភាគ Firas Abi Ali នៅក្រុមហ៊ុនស្រាវជ្រាវ IHS បានឲ្យដឹងថា វានឹងក្លាយជាការលំបាកបន្ថែមទៀតសម្រាប់កងកម្លាំងឃឺដ ដើម្បីទទួលបាននូវទឹកដីនៅពេលដែលពួកគេវាយលុកឆ្ពោះទៅកាន់បន្ទាយរបស់ក្រុម IS នៅទីក្រុង Raqa និងផ្លាស់ទីកាន់តែឆ្ងាយចេញពីទឹកដី ឃឺដ។
លោកបាននិយាយថា “ការចូលរួមកាន់តែអស្ចារ្យដោយកងកម្លាំងស៊ុននីអារ៉ាប់គឺជាតម្រូវការមុនពេលកងកម្លាំងកំពុងប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមបានបង្កើនសមត្ថភាព ដើម្បីកាន់កាប់ និងគ្រប់គ្រងទឹកដីពីក្រុមនេះ”។
ការអះអាងរដ្ឋ caliphate របស់លោក Baghdadi កាលពី១៨ខែមុនបានធ្លាក់ចុះ ហើយលោក Abi Ali បានព្យាករថា ក្រុម IS ទំនងជានឹងមើលឃើញប្រទេសសម្បូរប្រេងគឺ លីប៊ី ជា “ផែនការ B” ហើយពង្រីកនៅទីនោះក្នុងឆ្នាំខាងមុខ៕
ការចាញ់ជាប់ៗគ្នាក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់គឺជាឧបសគ្គរបស់ក្រុម IS
0 Comments