Ad Code

វៀតណាម​ផ្ដល់​ឱសថ​បុង​សែន​ព្យាបាល​អ្នក​ញៀន​ថ្នាំ ​ដល់​ក្រសួងសុខាភិបាល

ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​បាន​ប្រគល់​ឱសថ​បុង​សែន​សម្រាប់​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ចំនួន​៣៨០០​ដប​ដល់​ក្រសួងសុខាភិបាល​។​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល​ក្រោម​អធិបតីភាព​លោក​ជូ យ៉ិន​ស៊ីម​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​លោក​វេជ្ជបណ្ឌិត​ដាង​វ៉ាន់​ ជិ​ញ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​ នៃ​ក្រសួងសុខាភិបាល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្តល់​ឱសថ​បុង​ សែន​សម្រាប់​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ដល់​ប្រទេស​កម្ពុជា​៕


Nita-30-A-6-Full


 


Nita-30-A-7-Full



វៀតណាម​ផ្ដល់​ឱសថ​បុង​សែន​ព្យាបាល​អ្នក​ញៀន​ថ្នាំ ​ដល់​ក្រសួងសុខាភិបាល

Post a Comment

0 Comments

Close Menu