Ad Code

ពេជ្រ សោភា ត្រូវ​បុរស​ម្នាក់​ស្នើ​ឲ្យ​ឈប់​ច្រៀង​ទៅ​លក់​នំ​បញ្ចុក

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង ​ពេជ្រ សោភា ថ្មីៗ​នេះ​ ត្រូវ​បាន​បុរស​ម្នាក់​បង្ហោះ​ឃ្លីប​វីដេអូ​និយាយ​រិះគន់​យ៉ាង​ចាស់ដៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ជា​សាធារណៈ ​ជុំវិញ​ស្ដាយល៍​នៃ​ការ​តុបតែង​ខ្លួន​របស់​នាង​នៅ​ក្នុង​បទ​ចម្រៀង​“ម៉ាក់​ដឹង ​ប្រយ័ត្ន​ម៉ាក់​វ៉ៃ“​។​ ប៉ុន្តែ​បន្ទាប់ពី​មានការ​រិះគន់​ភ្លាមៗ នោះ​ គេ​ក៏​បាន​ឃើញ​តារា​ចម្រៀង ពេជ្រ សោភា ចេញ​មុខ​ឆ្លើយ​តប​ចំពោះ​ការរិះគន់​នេះ​ផង​ដែរ។​

តាមរយៈ​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​គឺ​បុរស​ម្នាក់​នោះ​និយាយ​រិះគន់​ទៅលើ​អ្នកនាង ពេជ្រ សោភា ថា​ ឃើញ​តារា​ម្នាក់​ហ្នឹង​លាបថ្នាំ ពណ៌​រៀង ក្រហម​ផង ​និង​លឿង​ផង ​ហើយ​គ្រាប់ភ្នែក​ដូច​អាប​ ពេល​សួរ​ទៅ ​គេ​ថា ​ពេជ្រ សោភា ច្រៀង​បទ “ម៉ាក់​ដឹង​ ប្រយ័ត្ន​ម៉ាក់​វ៉ៃ​“នោះ តើ​មាន​ទៅ​ឆ្លុះកញ្ចក់​ និង​បើក​ឌី​ស​មើល​ខ្លួនឯង​ទេ​… ? បិសាច មិន​បិសាច ​មនុស្ស ​មិនមែន​មែន​មនុស្ស ?​ ហើយ​មាន​ដែល​លួច​មើល​តារា​ជិត​ខាងយើង​ទេ ​តារា​កូរ៉េ​ និង​តារា​ថៃ​នោះ គេ​រៀបចំខ្លួន​ម៉េច​ឲ្យ​ថ្លៃថ្នូរ​ឲ្យ​ស្អាត​ និង​សម​នោះ។​

បុរស​ខាងលើ​បាន​និយាយ​រិះគន់​ទៀត​ថា ចំពោះ​កាយវិការ​វិញ ​គឺ​ឆ្គង​ទាំង​អស់ ហើយ​កន្លង​មក មនុស្ស​ល្ងឹតល្ងង់ ​ចេះតែ​នាំគ្នា​គាំទ្រ​ដែរ​ ឥឡូវ​សុំ​សំណូមពរ​ណា ​ទៅ​លក់​នំ​បញ្ចុក​រែក​តាម​ផ្លូវ​នៅ​ភ្នំពេញ​ ឬ​នៅ​តាម​កន្លែង​ចំណត​សាឡាង និង​កាណូត​វិញ​ ទំនង​សក្ដិសម​នឹង​ខ្លួន​ជាង ….​កុំ​នៅ​ធ្វើ​អ៊ីចឹង​ទៀត​នោះ។ បាន​ហើយ​ ពេជ្រ សោភា សុំ​អង្វរ​ គួរតែ​យល់​ហើយ​ណា ​ម្យ៉ាងទៀត​តាំងពី​ខ្ញុំ​កើត​មក​ឃើញ​មុខ ពេជ្រ សោភា ពេលណា​ ខ្មាស​គេ​ពេល​ហ្នឹង​តែម្ដង​ហើយ ​ឥឡូវនេះ គ្រាន់តែ​មនុស្ស​គាំទ្រ​ឲ្យ​ខ្ញុំ​ជួយ​និយាយ​នេះ ​ប្រហែល​ចូល​១​ពាន់​សំឡេង​អ៊ីចឹង​ ខ្ញុំ​អាច​និយាយ​បាន​ ហើយ​កុំ​អន់ចិត្ត​អី​ណា។​

យ៉ាងណាមិញ ​ក្រោយ​រង​នូវ​ពាក្យសម្ដី​រិះគន់​ដោយ​មិន​សំចៃ​មាត់​ ពី​សំណាក់​បុរស​ខាង​លើ​នេះ ​ភ្លាមៗ​នោះ​គេ​ក៏​សង្កេតឃើញ​អ្នកនាង ពេជ្រ សោភា ហាក់​ដូច​ជា​ពុំបាន​បង្ហាញ​ពី​អារម្មណ៍​ និង បញ្ចេញ​នូវ​ភាព​ក្ដៅ​ក្រហាយ​ខ្លាំង​នៅ​ក្នុង​ចិត្ត​ឡើយ​។ ​ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នកចម្រៀង ពេជ្រ សោភា បែរជា​និយាយ​នៅ​ក្នុង​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នោះ​ លក្ខណៈ​កាយវិការ​ឌឺដង​តបត​ទៅ​បុរស​ម្នាក់​នេះ​វិញ​ថា នាង​មិនដែល​លួច​មើល​ទេ​តារា​កូរ៉េ​ និង​ថៃ​នោះ​ គឺ​មើល​តែម្ដង ​ប៉ុន្តែ​អត់​យក​តាម​ទេ​មកពី​ហេតុអ្វី ? ខោអាវ​គេ​ ពូ​ឯង​ដឹង​អត់​សិច​ស៊ី​ណាស់​….។​

អ្នកនាង ពេជ្រ សោភា បាន​និយាយ​ដោយ​អស់សំណើច​ទៀត​ថា ​គ្មាន​ពី​ណា​គេ​ល្ងឹតល្ងង់​ទេ​ពូ មានតែ​ពូ​ឯង​មួយ​ទេ ​គឺ​ឃើញ​តែ​ខ្សែក​…(​សើច​) សុទ្ធតែ​គេ​ល្ងឹតល្ងង់ អូ​ខេ​ ពូ​មិន​ល្ងឹតល្ងង់​ទេ​ គឺ​ពូ ខ្មៅ​តែម្ដង ​ហើយ​ល្ងឹតល្ងង់​គឺ​មិន​ត្រូវ​ទេ​…! និយាយ​តាម​ត្រង់ ​ខ្ញុំ​មើល​សារ​នេះ​ហើយ​ គឺ​សើច​ពូ ហ្នឹង​រហូត​។​

ដោយ​ចំ​រឿង​ដែល​បុរស​ម្នាក់​នោះ​ស្នើ​ឲ្យ ពេជ្រ សោភា ឈប់​ច្រៀង​ ហើយ​បែរ​ទៅ​លក់​នំ​បញ្ចុក​វិញ​នោះ​ ត្រូវ​បាន​នាង​និយាយ​ឆ្លើយតប​ទាំង​សំណើច​ទៀត​ថា មិន​អាច​សក្ដិសម​នឹង​ខ្លួន​ខ្ញុំ​ទេ ព្រោះ​ហេតុ​អ្វី ?​ តើ​មាន​សាឡាង​ឯណា​ឲ្យ​ខ្ញុំ​ទៅ​លក់​ទៀត​ បើ​កន្លែង​ហ្នឹង​គេ​ធ្វើ​ស្ពាន​ហើយ​នោះ។ ពូ​ហ្នឹង​ខូច​ណាស់​ សុទ្ធតែ​គេ​មិន​សក្ដិសម​នឹង​ខ្លួន​….(​សើច​)។​

តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​បញ្ជាក់​ទៀត​ថា ខ្ញុំ​ក៏​មិន​ទៅ​រែក​នំ​បញ្ចុក​លក់​តាម​ឌឿងហែម​ដែរ​ ជំនាញ​ខ្ញុំ​ គឺ​លក់​អំពៅ​សាង។​

ភ្ញាក់​ពី​ដេក​មិន​ស្រួលខ្លួន​ មក​មើល​វីដេអូ​ពូ​នេះ ​គឺ​សើច​រហូត​តែម្ដង ​ហើយ​មើល​ទៅ​សារ​មាន​ដូចជា​បួន​រយ​សារ​ឯណោះ​… អើ​គេ​ជេរ​ពូ​ឯង​ទាំងអស់។ រីឯ​បទ​“ម៉ាក​ដឹង​ ម៉ាក់​វ៉ៃ​” នេះ ​គឺ​សូម​ផ្ញើ​ទៅ​ពូ​ឯង​ ហើយ​អ្វី​ដែល​សំខាន់​នោះ ​អត់​យល់​និយាយ​ពី​អ្វី​ទេ​ស្ដាប់​ទៅ​ឭ​តែ​វ៉ល់ៗ។​

បន្ថែម​លើស​ពី​នេះ ​គេ​ក៏​បាន​ឃើញ​តារា​ចម្រៀង​ល្បីឈ្មោះ​អ្នកនាង ពេជ្រ សោភា សរសេរ​បង្ហោះ​សារ​ផង​ដែរ​ថា ​និយាយ​តាម​ត្រង់​ អត់​មាន​អន់ចិត្ត​នឹង​ពូ​ខ្សែក​ធំ​សូម្បី​បន្តិច​..​ហាហា​ហាហា​ហា មើល​ពេលណា​សើច​ពេលនោះ​… អូ​តែ​ភ្លេច​ប្រាប់​ពូ ខោអាវ​ខ្លះ​Copy​មែន គឺ​Copy ពី CL តារា​កូរ៉េ ព្រោះ​ស្រលាញ់​ការ​ស្លៀកពាក់ និង Style​តុបតែង​ខ្លួន​របស់​គាត់​។​ ប៉ុន្តែ​អាណា​Sexy ​ក៏​មិន​ហ៊ាន​ដែរ ពូ​ស្គាល់​CL​ដេស​(​ទេ​) បាន​និយាយ​ថា ​ខ្ញុំ​មិន​មើល​គេ៕

Post a Comment

0 Comments

Close Menu