Ad Code

ឈួន សុវណ្ណឆៃ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ សំងំ​សម្រាលកូន

 ភ្នំពេញ ៖ អាច​ចាត់ទុកថា នេះ​ជា​ព្យុះ​ព័ត៌មាន​រសើប​ថ្មី​មួយទៀត​ ដែល​បាន​វាយ​បោកបក់​មក​លើ​ជីវិត​ឯកជន​របស់​តារាចម្រៀង​ឈួន សុវណ្ណ​ឆៃ ដែល​រយៈពេល​កន្លងមក​នាង​មានរឿង​អាស្រូវ​មួយ​ចំនួន ​ត្រូវ​បាន​មជ្ឈដ្ឋាន​ក្នុង​ចង្កោម​អ្នក​សិល្បៈ​លួច​ទម្លាយ​ឲ្យ​អ្នកកាសែត​បានដឹង​ និង​ចុះផ្សាយ​រួច​មក​ហើយ​នោះ។ ថ្មីៗ​នេះ​អ្នកនាង​ឈួន សុវណ្ណ​ឆៃ​ត្រូវបាន​គេ​នាំគ្នា​និយាយថា ការបាត់​វត្តមាន​របស់​នាង​ពី​វិស័យ​សិល្បៈ​រយៈពេល​ជ​ជាង​កន្លះ​ឆ្នាំនេះ​ គឺ​នាង​បាន​លួច​ទៅសំងំ​សម្រាលកូន ហើយ​កូន​ដែល​ទើប​សម្រាល​នេះដែរ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ជា​កូន​របស់​នាង​ជាមួយ​អតីត​ស្វាមី​ឈ្មោះ​ប្រាក់ គ​ន្ធី​ដែល​បាន​លែង​លះគ្នា​ជា​យូរ​មកហើយ​នោះ ឬក៏​ជា​កូន​របស់​បុរស​ម្នា​ក់ពាក់​ផ្កាយ​ពេញ​ស្មា​ឬ​យ៉ាងណា​នោះទេ។

វា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ​បំផុត​សម្រាប់​មហាជន ​នៅពេលដែល​ទទួលបាន​ដឹង​ថា តារាចម្រៀង​អ្នកនាង​ឈួន សុវណ្ណ​ឆៃ​ត្រឡប់​មកកាន់​សង្វៀន​សិល្បៈ​វិញ​បន្ទាប់ពី​សំងំ​សម្រាលកូន​ទី​៣ ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​សិល្បៈ​ ដែល​ចូលចិត្ត​និយាយដើម​គេ​បាន​នាំគ្នា​ទំលាយ​ថា ឈួន សុវណ្ណ​ឆៃ​ហាក់បីដូចជា​កំពុងតែ​ព្យាយាម​វេច​ខ្ចប់​លាក់​ទុក​ ចំពោះ​រឿងអាស្រូវ​ថ្មី​របស់​នាង​ទាក់ទង​ទៅនឹង​រឿង​លួច​ទៅ​សំងំ​សម្រាលកូន​នេះ។

មូលហេតុ​ដែល​នាង​លាក់លៀម​យ៉ាងនេះ​គឺ​ដោយសារតែ​ខ្លួន​នាង​ផ្ទាល់​មិន​ច្បាស់​ថា តើ​កូន​នេះ​ជា​កូន​របស់​ប្តី​នាង​ ដែល​បាន​លែង​លះគ្នា​ឬ​យ៉ាងណា​? ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មហាជន​ដឹង​នឹង​នាំគ្នា​និយាយ​ខ្ចរខ្ចាយ​នោះ​នាង​មានតែ​បង្ខំចិត្ត​គេចវេះ​មិន​សារភាព​ចំពោះ​រឿង​អាស្រូវ​ដែល​គេ​និយាយ​ថា​ នាង​បាន​លួច​ទៅ​សម្រាលកូន​នោះ។ កន្លងមក​គេ​ធ្លាប់​បានឃើញ​តារា​ចម្រៀង​ឈួន ស្រី​ម៉ៅ​រូបនេះ​ធ្លាប់​បាន​សរសេរ​សារ​មួយ​ នៅ​លើ​បណ្តាញ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​នឹង​លែង​មាន​ទៀត​ហើយ​ភាព​ឯកា​របស់​នាង​ខណៈ ដែល​នាង​រកបាន​បុរស​ថ្មី​ជាទី​ពឹងពាក់​នោះ​!»​។ តាមរយៈ​ការ​សរសេរ​សារ​រៀបរាប់​របស់​តារាចម្រៀង​ឈួន សុវណ្ណ​ឆៃ​នេះដែរ​គេ​អាច​សន្និដ្ឋាន​បាន​ថា នាង​កំពុងតែ​រួមរស់​ជាមួយ​បុរស​មាន​ឥទ្ធិពល​ណា​ម្នាក់ ដោយ​គ្រាន់តែ​នាង​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញមុខ​រហូត​ពន្យារពេល​មានកំណើត​កូន​ទី​៣​នោះ។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​អំពី​អត្តសញ្ញាណ​បុរស​ ដែល​ជា​ឪពុក​បាន​ផ្តល់​កំណើត​ឲ្យ​កូន​ទី​៣​នេះ ពីព្រោះ​«​កម្ពុ​ជាថ្មី​»​មិនអាច​ទាក់ទង​សួរនាំ​តារាចម្រៀង​អ្នកនាង​ឈួន សុវណ្ណ​ឆៃ​បានទេ​កាលពី​ព្រឹក​ថ្ងៃទី​២០​មិថុនា​នេះ ហើយ​សង្ឃឹមថា តារា​សិល្បៈ​រូប​នេះ​ នឹង​ធ្វើ​ការបកស្រាយ​ជូន​មហាជន​ឲ្យ​បាន​ជ្រាប​ផង​ដែរ៕

Post a Comment

0 Comments

Close Menu