Ad Code

ពូ ​ឃ្លាំង ចូល​រោងការ​ស្ងាត់​ៗ ​នៅ​ខេត្ត​ព្រះសីហនុ​

ភ្នំពេញ ៖ ថ្មីៗ​នេះ​ មាន​មហាជន​ជាច្រើន​នាក់​បាន​សម្ដែង​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​ គ្រប់គ្នា​ ខណៈ​ពួកគេ​ទើបបាន​ប្រទះឃើញ​តារា​ចម្រៀង​រ៉េ​ប ពូ​ឃ្លាំង បញ្ចេញ​នូវ​រូបថត​រៀប​អាពាហ៍ពិពាហ៍​ជា ចម្រើន​សន្លឹក​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។​
តារា​ចម្រៀង​រ៉េ​ប ពូ​ឃ្លាំង ចាប់​តាំងពី​ចូលខ្លួន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​មួយ​រយៈពេល​ជា​ច្រើន​ ឆ្នាំ​មកនេះ​ គឺ​ពុំ​ដែល​មាន​នរណា​បាន​ដឹង​ទេ​ថា​ លោក​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នារី​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ ​គឺ​ពេលនេះ​ឌី​ជេ ឃ្លាំង បាន​គ្រង​ឈុត​សំលៀកបំពាក់ ​ប្រពៃណី​កូនកំលោះ​កំពុង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ​ម្នាក់​នៅ​ខេត្ត ​ព្រះសីហនុ។​
តាមរយៈ​ការ​បង្ហោះ​រូបថត​ជាច្រើន​ សន្លឹក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការ​រៀប​មង្គលការ​ពី​សំណាក់​តារា ​ចម្រៀង ពូ​ឃ្លាំង នា​ពេល​ពេលនេះ​ បាន​ក្លាយ​ជា​ចម្ងល់​មួយ​ដល់​អ្នកគាំទ្រ​ ក៏​ដូចជា​បណ្ដា​មិត្តភ័ក្ដិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​គ្រប់គ្នា​ថា ពី​មុន​មក​តារា​រូប​នេះ​មិន​ធ្លាប់​បាន​បង្ហាញ ​ឬ​ប្រកាស​ប្រាប់​គេឯង​ថា ​ខ្លួន​មាន​ម្ចាស់​បេះដូង​ទេ ​តែ​ហេតុ​អី​ពេលនេះ​ស្រាប់តែ​ឌី​ជេ ឃ្លាំង ទៅ​ចូល​រោងការ​ដោយ​ស្ងាត់ៗ​បែបនេះ​ទៅវិញ?​
ទន្ទឹម​គ្នា​នេះ ​ក៏​មាន​មជ្ឈដ្ឋាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ចាប់​តាំង​ពី​ដើម​មក​ ពួកគេ​ពុំ​ដែល​បាន​ដឹង​ឭ​អំពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់ ពូ​ឃ្លាំង ជាមួយ​នារី​ណា​ម្នាក់​ឡើយ ​តែ​ទើប​ពេល​នេះ​ទេ ​ដែល​ពួកគាត់​បាន​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែក​ នូវ​រូបថត​ជា​ចម្រើន​សន្លឹក​របស់ តារា​ចម្រៀង​រ៉េ​ប ពូ​ឃ្លាំង បង្ហាញ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែបនេះ។​
បើ​តាម​ប្រភព​ពី​អ្នក​សិល្បៈ​ជិតដិត​ ជាមួយ​តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ពូ​ឃ្លាំង ពេលនេះ​ពិតជា បាន​ចូល​រោងការ​មែន ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ​គឺ​បាន​និង​កំពុង​រៀបចំ​ធ្វើឡើង​នៅ​ខត្ត​ព្រះសីហនុ​ ព្រោះ​នារី​ដែល​ត្រូវជា​កូនក្រមុំ​របស់​លោក​មាន​ស្រុកកំណើត​នៅ​ទីនោះ​។​
កូនក្រមុំ​ និង​ជា​អនាគត​ភរិយា​របស់​ឌី​ជេ ឃ្លាំង មានឈ្មោះ ស៊ុយ ច​ន្ធូ ហើយ​សម្រាប់​ពិធី​មង្គលការ​របស់ ពូ​ឃ្លាំង ក្នុង​ថ្ងៃ​នេះ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ខាងលើ ​គឺ​ពុំ​សូវ​មាន​វត្តមាន​អ្នក​សិល្បៈ ចូលរួម​ច្រើន​នោះ​ទេ ​ដោយ​លោក​អញ្ជើញ​តែ​មិត្តភ័ក្ដិ​ដែល​ស្និទ្ធស្នាល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ៕

Post a Comment

0 Comments

Close Menu