Ad Code

ពេជ្រ ​សេរី​រ័ត្ន​ មិន​ទាន់​មាន​លេចឮ​ដំណឹង​រៀបការ

ភ្នំពេញ​ ៖ បន្ទាប់ពី​បាន​រស់នៅ​រួមមេត្រី​ស្នេហ៍ស្និទ្ធ​ ស្អិត​រមួត​ដូច​ស្ករ​តាំងម៉ែ​ ជាមួយ​បុរស​ជា​អ្នកជំនួញ​គ្រឿងចក្រ​វ័យ​ជាង​៣០​ឆ្នាំ​ ឈ្មោះ ​សែត សុខា​ រហូត​មាន​កូន​ប្រុស​ស្រី​២​នាក់​ទៅ​ហើយ​នោះ រហូត​មក​ដល់​ពេលនេះ​ អតីត​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន​ នាង​ ពេជ្រ សេរី​រ័ត្ន​ នៅ​មិន​ទាន់​មាន​លេចឮ​អំពី​គម្រោង​រៀបការ​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​រូប​នាង​រស់នៅ​គេច​មិន​ផុត​ពី​ការ​ចំណាយ​មាត់​ញាតិ​ដដែល​។​
មហាជន​និយាយ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គម្រោង​រៀបការ​របស់​ ពេជ្រ សេរី​រ័ត្ន ​ជាមួយ​គូស្នេហ៍​ ដែល​ជា​អាណិកជន​ខ្មែរ ​រស់នៅ​អាមេរិក​បរាជ័យ​នោះ​ គឺ​ដោយសារតែ​ស្វាមី​លួចលាក់​របស់​នាង ​មិន​ព្រម​ ក្រោម​លេស​ថា​ គ្មាន​ពេលទំនេរ កំពុង​ជាប់ដៃ​រកស៊ី តែ​ទោះ​យ៉ាង​ណា​ នាង​នៅតែ​រំអុក​ប្ដី​ចង់​រៀបការ​ដើម្បី​បំពេញ​មុខ​មាត់។
គេ​និយាយ​ទៀត​ថា ការដែល​ពិធី​ការិនី​ក្នុង​កម្មវិធី​«​តុ​បំភ្លឺ​»​រូប ​នេះ​ចង់​រៀបការ​ ក្រាប​ផ្ទឹម​ក្បាល​ដល់​កន្ទេល​ជាមួយ​ប្រុស​ស្នេហ៍​ដែល​បាន​រស់នៅ​ជាមួយ​គ្នា ​ ក្រោម​ដំបូល​ផ្ទះ​តែមួយ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​នោះ ​គឺ​ដោយសារតែ​នាង​មិន​ចង់​ខ្មាស​មិត្តភ័ក្ដិ​រួម​អាជីព ​ក៏ដូចជា​ជាប់​ងារ​ថា​កំសាក​ មិន​ហ៊ាន​បង្ហាញមុខ​គូស្នេហ៍ ខណៈ​ដែល​តារា​សំដែង​ នាង​ ច​ន ច័ន្ទ​លក្ខិណា បង្ហាញមុខ​គូ​ស្នេហ៍​ថ្មី​ដោយ​មិន​ខ្លាចរអា​នឹង​ពាក្យ​រិះគន់​នោះ។ យើង​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​ណាមួយ​ពី​ពិធី​ការិនី​សំបូរ​រឿងអាស្រូវ ​ពេជ្រ សេរី​រ័ត្ន​ បាន​នៅឡើយ​ទេ​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែ​មិថុនា​នេះ ក៏ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​រួម​អាជីព​នៅ My TV បាន ​និយាយ​ខ្សឹបខ្សៀវ​គ្នា​ថា តាមមើលទៅ ​ពេជ្រ សេរី​រ័ត្ន​ គ្មាន​ថ្ងៃ​បាន​ចូល​រោងការ​នឹង​គេ​នោះ​ទេ​ ប្រសិន​ប្តី​អត់​ខាន់ស្លា​របស់​នាង​នៅតែ​មានះ​រឹងរូស​មិន​ចង់​រៀបការ​ ស្របច្បាប់​ជាមួយ​នាង​នោះ។
ប្រភព​ពី​ពួក​ដែល​ចូលចិត្ត​ច្រណែន​គេ ​និយាយ​អេចអូច​ថា តើ​ ពេជ្រ សេរី​រ័ត្ន ​អាច​លួងលោម​ប្ដី​សេះ​ហោះ​របស់​នាង​ឲ្យ​យល់ព្រម​ចូល​រោងការ​ជាមួយ​នាង​បាន​ ឬទេ​? តែ​បើ​តាមមើល​ នាង​គ្មាន​សង្ឃឹម​នោះ​ឡើយ ពោល​មានតែ​ទ្រាំ​រស់​នៅ​ក្នុង​ស្ថានភាព​លាក់​ក្បាល​លាក់​កន្ទុយ​តទៅទៀត​តែ​ប៉ុណ្ណោះ៕

Post a Comment

0 Comments

Close Menu