Ad Code

អ្នកដឹកនាំ​រឿង​ប្រចាំ​ផលិតកម្ម​មួយ​និយាយ​ថា កែវ ផល្លិកា ចាប់ផ្តើម​វាយឫក​

ភ្នំពេញ ៖ វា​ជា​ប្រពៃណី​មួយ​ទៅ​ហើយ​សំរាប់​តារា​សិល្បៈ​ប្រុស​ស្រី​ មួយចំនួន​នៅ​ស្រុក​ខ្មែរ​ឲ្យ​តែ​បាន​ល្បីឈ្មោះ​មានមុខ​មាន​មាត់​ និង​ឡើងទ្រើង​ខ្ពស់​ទ្រនំ​បន្តិច​នោះ​ គឺ​តែងតែ​ចាប់ផ្តើម​វាយឫក​កាច់រាង​ភ្លាម​មួយ​រំពេច​ដាក់​ម្ចាស់​ផលិតកម្ម​ និង​អ្នកដឹកនាំ​រឿង​មិន​ចង់​ថត​សំដែង​ទេ​ត្រឹម​តួ​កំប៉ិកកំប៉ុក​តួ​អន់ៗ​ឬក៏ ​ជា​តួរង​នោះ​។ អ្នកដឹកនាំ​រឿង​ប្រចាំ​ផលិកម្ម​មួយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈ​នេះ​គេ​មិនបាន​ឃើញ​តារា​សំដែង​ និង​ជា​ពិធី​ការិនី​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​កញ្ញា​កែវ ផល្លិកា​ថត​សំដែង​ខ្សែ​វីដេអូ​ភាគ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះឡើយ នេះ​ក៏​ព្រោះតែ​តារា​សំដែង​ថ្ពាល់​ខួច​ដ៏​ស្រស់​សោភា​ដែល​កំពុងតែ​លេចធ្លោ​ រូប​នេះ​ ចាប់ផ្តើម​វាយឫក​ដោយ​មិន​ទទួលយក​ការសំដែង​ណា​ដែល​តំរូវ​ឲ្យ​នាង​ដើរតួ​ កំប៉ិកកំប៉ុក​ឬក៏​តួរង​នោះ ពោល​គឺ​បើ​មិនបាន​តួឯក​ទេ​នាង​មិន​ថត​សំដែង​នោះ​ឡើយ។
ប្រភព​ដដែល​និយាយ​ទៀត​ថា មិនទាន់​ដឹង​អី​ផង​ទើបបាន​ល្បី​ប៉ុណ្ណឹង​តារា​សិល្បៈ​កញ្ញា​កែវ ផ​ល្លិកា​ធ្វើ​ឯង​ចាប់ផ្តើម​វាយឫក​ដោយ​បាន​ព្រលយ​សំដី​ថា រូប​នាង​មិន​ចង់​ថត​សំដែង​ទេ​ត្រឹម​តំណែង​ជា​តួរង​នោះ​ព្រោះតែ​ខ្លាច​ បាក់មុខបាក់មាត់​ឬក៏​ធ្លាក់​កូដ​ ដោយសារតែ​ថត​សំដែង​តួ​រាយរង​នោះ។ គេ​និយាយ​លើក​ឡើងថា ហើយ​ចុះ​កាលពីមុន​មក​នោះ​ម្តេច​ក៏​នាង​មិន​វាយឫក​ដូច​ពេលនេះ​ទៅ នេះ​ពិត​ជា​បាន​ឡើង​ខ្ពស់​ភ្លេច​សំឡឹង​មក​ក្រោម​មែន។
តារា​សិល្បៈ​កញ្ញា​កែវ ផ​ល្លិ​កា​បាន​ប្រាប់​«​កម្ពុ​ជាថ្មី​»​ឲ្យ​ដឹង​ថា នៅ​ពេល​ឮ​ពាក្យ​រិះគន់ថា​ នាង​បាន​ល្បី​វាយឫក​មិន​ទទួលយក​ការ​ថត​សំដែង​ខ្សែ​វីដេអូ​ ដោយ​មិន​ចង់​ថត​ដើរតួ​ជា​តួរង​នោះ​គឺ​វា​គួរ​ឲ្យ​អស់សំណើច​ណាស់​បង​! សំរាប់​ខ្ញុំ​ជា​តារា​សំដែង​មួយ​រូប​ប្រសិនបើ​មិន​ទទួលយក​ការ​ថត​សំដែង​នោះ​ តើ​ធ្វើ​មេច​នឹង​ឆាប់​ល្បី​ទៅ​។ តារា​សិល្បៈ​ដែល​មាន​ទឹកដី​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ​ចាប់​មាន​ឈ្មោះ​ល្បី​ តាមរយៈ​រឿង​«​ដឹង​ទេ​ថា ខ្ញុំ​រង់ចាំ​»​និង​រឿង​«​ក្នុង​ដួងចិត្ត​គ្មាន​នរណា​»​ដែល​ចាក់​បញ្ចាំង​នៅ ​លើ​កញ្ចក់​ទូរទស្សន៍ ន៍​ប៉ុស្តិ៍​បាយ័ន​កន្លងមក​រូប​នេះ​បញ្ជាក់​ថា ពេលខ្លះ​ក៏​នាង​បដិសេធ​មិន​ទទួលយក​ការសំដែង​ដែរ​ដោយសារតែ​រវល់​ខ្លាំងពេក​ គឺ​ធ្វើជា​ពិធី​ការិនី ដើរ​ម៉ូដ​និង​រវល់​ការងារ​រកស៊ី​និង​ជាប់​បន្ត​ការសិក្សា​ផង ដោយពេល​ខ្លះ​ឆ្លៀត​ថត​បាន​ក៏​ទទួលយក​ការសំដែង ​ពោលគឺ​នាង​មិនបាន​វាយឫក​ដូច​ពាក្យ​គេ​ថា នោះ​ទេ៕

Post a Comment

0 Comments

Close Menu