Ad Code

យុវ​សិស្ស​ចង់បាន​យុត្តិធម៌​និង​តម្លាភាព

ពាក្យចាស់​តែង​មាន​ទម្លាប់​និយាយ​ថា បើ​ចង់ ពត់​ឈើ គឺ​ទាន់​ឈើ​នៅ​ខ្ចី ប៉ុន្តែ​បើ​ទុកឲ្យ​ឈើ នោះ​ចាស់ ប្រាកដជា​ពត់​មិន​ត្រង់​នោះ​ឡើយ​។ យ៉ាងណាមិញ​ការអប់រំ​មនុស្ស​ក៏ត្រូវ​ធ្វើឡើង តាំងពី​នៅ​ក្មេងខ្ចី​ដើម្បី​ឲ្យមាន​ទម្លាប់​បាក់ ផ្នត់​ទើប​ក្លាយទៅជា​ធនធានមនុស្ស​ដ៏​មាន ប្រយោជន៍​និង​មានការ​រួមរស់​ក្នុងសង្គម​ប្រកប ដោយ​ភាព​សុខសាន្ត។

អ្នកប្រាជ្ញ​ខាង​គរុកោសល្យ​ពី​បរទេស​បាន បន្សល់ទុក​ទ្រឹស្តី​មួយ​ឃ្លា​ថា​៖ "​ខួរក្បាល​សិស្ស ប្រៀបដូចជា​ក្រដាស​ស​ដែល​អ្នក​អប់រំ​(​គ្រូបង្រៀន​) អាច​សរសេរ​យ៉ាងណាៗ​នៅលើ​ក្រដាស​នោះ​។ រីឯ​គាថា​មួយ​ឃ្លា​ក្នុង​សៀវភៅ​ស្រី​ហិ​តោ​បទេស ភាគ​១ ក៏បាន​បញ្ជាក់​ស្រដៀង​គ្នា​នេះដែរ​ថា "​រូប គំនូរ​ដែល​គេ​គូរ​ទុក​ព្ធដ៏​ភាជនៈ​ថ្មី មិន​ឃ្លាត​ក្លាយ ទៅជា​ប្រការ​ដទៃ​យ៉ាងណា នីតិ​វិជ្ជា​ដែល​គ្រូ​បាន​បង្រៀន​កូនសិស្ស​ក៏មាន​លក្ខណៈ​ជាប់លាប់​ក្នុង​ខួរក្បាល​សិស្ស​យ៉ាង​នោះដែរ​"​។​

ដោយសារ​មាន​ហេតុផល​ដូចនេះហើយ ទើប ការអប់រំ​ដែលជា​បន្ទុក​នៃ​សិល្ប៍វិជ្ជា​និង​កុសល នៅក្នុង​សង្គមមនុស្ស​នោះ តម្រូវឲ្យមាន​យុ​ត្តិធម៌​និង​តម្លាភាព​ដែលជា​ការបណ្តុះបណ្តាល នៅក្នុង​ទឹកចិត្ត​របស់​សិស្ស​។ ទម្លាប់​នេះ​នឹងមាន ការដក់​ជាប់​និង​ចងចាំ​ទុកជា​មេរៀន​ដល់​សិស្ស ជា​យូរអង្វែង​តទៅ ពោលគឺ​វា​មិនចេះ​រលុបរលាយ នោះឡើយ​។ តើ​ចំណុច​នៃ​ការបង្រៀន​និង​រៀន​យ៉ាងណា​ខ្លះទៅ​ដែល​បានបង្ហាញ​ឲ្យឃើញ ថា ជា​មាគ៌ា​នៃ​ការអប់រំ​សិស្ស​ឲ្យមាន​យុ​ត្តិ ធម៌​និង​តម្លាភាព​នោះ​?

ជាធម្មតា មនុស្ស​រស់នៅ​ក្នុងសង្គម​ដែល​គិត តាំងពី​សង្គម​តូច​មួយ គឺ​ថ្នាក់រៀន​នេះ​ទៅជា​សង្គម របស់​សិស្ស​ក្នុងការ​រួមរស់​រៀនសូត្រ​ជាមួយគ្នា​។​

ទន្ទឹមនេះដែរ​ក៏មាន​បទបញ្ជា​ឬ​ជា​បញ្ញត្តិកម្ម ទាំង​ក្នុង​ការងារ​គ្រប់គ្រង​ក៏ដូចជា​ក្នុងការ​សិក្សា​ផងដែរ​។ សិស្ស​តែង​អនុវត្តតាម​បទបញ្ជា របស់​សាលារៀន​ឬ​ជាប​ញ្ញ​តិ្ត​កម្ម​នានា​សំដៅ អភិវឌ្ឍ​ក្នុង​អង្គភាព​ទាំងមូល​។ គ្រូបង្រៀន​ជា អ្នកសម្របសម្រួល​ក្នុង​ការងារ​គ្រប់គ្រង​និង ការងារ​បច្ចេកទេស​ដ​ល់​សិស្ស​។ អ្វីដែល​ហៅ ថា យុត្តិធម៌​នោះ​គឺ​ការគ្រប់គ្រង​និង​ដឹកនាំ​សិស្ស​មិនមាន​ភាពលំអៀង​នោះទេ​។ បាន​សេចក្តី ថា មិន​មានការ​ស្អប់​និង​មិនមាន​ការស្រឡាញ់ ដែល​ធ្វើឲ្យ​ការអនុវត្ត​ប្រកបដោយ​អគតិ​នោះ ឡើយ​។ ការអនុវត្ត​គ្រប់​ភារកិច្ច​ក្នុង​ថ្នាក់រៀន​តែង មាន​ភាពស្មើគ្នា ជាពិសេស​គឺមាន​ការរៀប​ចំ​ដ៏ រលូន​ល្អ​ចំពោះ​បញ្ហា​យេនឌ័រ​ដែល​សិស្ស​ប្រុស និង​សិស្សស្រី​បាន​រៀន​ជាមួយគ្នា​មាន​សិ​ទិ្ធ​ដូច គ្នា​និង​ទទួលផល​នៃ​ការសិក្សា​ដូចគ្នា​។​

ការអប់រំ​សិស្ស​ក្នុង​ថ្នាក់ ម្យ៉ាងទៀត​ក្នុងការ បង្ហាញ​នូវ​យុត្ដិធម៌​ដ៏​សំខាន់​ដែរនោះ ដូចជា បញ្ហា​ពិន្ទុ​សិស្ស​ទៅតាម​កិច្ចការ​និង​ទៅតាម សំណួរ​នីមួយៗ​តែងមាន​ការប្រព្រឹត្តទៅ​ដោយ មិន​ប្រកាន់​បក្ខពួកនិយម ឬ​តាមរយៈ​ការ​យោគ យល់​ធ្វើឲ្យ​ឃ្លាត​ចាក​ពី​យុត្តិធម៌​នោះឡើយ​។ មានន័យថា បញ្ហា​ពិន្ទុ​គឺ​ប្រព្រឹត្ត​ទៅតាម​បា​រ៉ែ​ម ច្បាស់លាស់​។ ជាពិសេស​ចំពោះ​ការផ្តល់​រង្វាន់ ដល់​សិស្ស​ក៏​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​និង ដោយ​តម្លាភាព​ផងដែរ​។ ក្នុងការ​ប្រើប្រាស់ សម្ភារៈ​ថវិកា​តាំងពី​ចំនួន​តិចតួច​ឬ​តូចតាច យ៉ាងណាក្តី ក៏​ឋិត​នៅ​ចំពោះ​ការដឹងឮ​របស់ សិស្ស​ដែរ​។​

សំខាន់​គឺ​ពុំមាន​អ្វី​ជាការ​លាក់លៀម ឬអ្វី​ជា​អាថ៌​កំ​បាំំ​ង​នោះឡើយ​។ មេរៀន​ដ៏​សំខាន់ មួយទៀត​នោះ គឺ​គ្រូបង្រៀន​មិនមាន​ការនិយាយ ដោយ​ការបំភិតបំភ័យ​សិស្ស ឬ​ការកៀបសង្កត់ ផ្លូវចិត្ត​សិស្ស​សំដៅ​ឲ្យ​សិស្ស​ធ្លា​ក់លុយ​ដើម្បី ធ្វើការ​សូកប៉ាន់​នោះឡើយ​។​

សរុបសេចក្តី​តាម​ខ្លឹមសារ​នៃ​ការរៀបរាប់ នេះ បានសេចក្តីថា អំពើ​អយុត្តិធម៌​និង​គ្មាន​តម្លាភាព នេះ វា​ជា​ប្រភព​នៃ​អំពើពុករលួយ​ដែល​ឆាប់​មានការ​ដុះដាល​ក្នុង​សតិអារម្មណ៍​សិស្ស​ណាស់​។ សិស្ស​មិន​ចង់​ជួប​នូវ​បញ្ហា​នេះ​ទេ​។ ប៉ុន្តែ​បើ​បញ្ហា នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​សិស្ស​ហើយ​នោះ វា​ជា កត្តា​អវិជ្ជមាន​បន្ត​ការ​រាលដាល​និង​កើតមាន នៅក្នុង​សង្គម​ដែល​មិន​ងាយ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បានឡើយ​៕

លី ហាក់​សេង​

Post a Comment

0 Comments

Close Menu