Ad Code

យានអវកាស​អង្គការ​NASA បំបែក​ឯតទគ្គកម្ម​សម្រាប់​ការចូល​ជិត​ព្រះអាទិត្យ​បំផុត​



ទីភ្នាក់ងារ​អវកាស​អាមេរិក​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា យានអវកាស Parker Solar Probe របស់​អង្គការ NASA ដែល​បាញ់​បង្ហោះ​កាលពីដើម​ឆ្នាំនេះ ​គឺ​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ការ​ក្លាយទៅជា​វត្ថុ​ដែល​ផលិត​ឡើង​ដោយ​មនុស្ស​ទៅ​ជិត​ព្រះអាទិត្យ​បំផុត​។

​អង្គការ NASA បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យានអវកាស​នេះ​បាន​បំបែក​កំណត់ត្រា​បច្ចុប្បន្ន​ដែលមាន​ចម្ងាយ​៤២.៧៣​លាន​គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះអាទិត្យ​នៅ​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​។ កំណត់ត្រា​មុន​សម្រាប់​ការឈាន​ទៅជិត​ព្រះអាទិត្យ​បំផុត​គឺ​ត្រូវបាន​កំណត់ដោយ​យានអវកាស Helios 2 នៅ​ខែមេសា​ឆ្នាំ​១៩៧៦”​។​

យានអវកាស​គ្មាន​មនុស្ស​បើក​តម្លៃ​១.៥​ពាន់​លាន​ដុល្លារ​មួយ​នេះ​បាន​បាញ់​បង្ហោះ​កាលពី​ខែសីហា​សម្រាប់​បេសកកម្ម​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ការពារ​ផែនដី​ដោយ​ការបង្ហាញ​ពី​អាថ៌កំបាំង​នៃ​ព្យុះ​ពន្លឺព្រះអាទិត្យ​ដ៏​គ្រោះថ្នាក់​។​

កំណត់ត្រា​មួយ​ផ្សេងទៀត​ក៏​ត្រៀម​បំបែក​ដោយ​យានអវកាស Parker Solar Probe ផងដែរ​។​
​អង្គការ NASA បាន​និយាយថា “​យានអវកាស​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​យានអវកាស​ល្បឿន​លឿន​បំផុត​ដែល​ធ្វើដំណើរ​ជាមួយ​ព្រះអាទិត្យ​នៅ​ថ្ងៃទី​២៩​ខែតុលា​។ កំណត់ត្រា​បច្ចុប្បន្ន​សម្រាប់​ល្បឿន​យានអវកាស​គឺមាន​កម្រិត​២៤៦,៩៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​កំណត់ដោយ​យានអវកាស Helios 2 នៅ​ខែមេសា​ឆ្នាំ​១៩៧៦”​។​

ការជួប​ជិត​បំផុត​ជា​លើកដំបូង​របស់​យានអវកាស Parker ជាមួយ​ព្រះអាទិត្យ​ត្រូវបាន​គេ​គ្រោងទុក​នៅ​ថ្ងៃទី​៣១​ខែតុលា​។​

អង្គការ NASA បាន​និយាយថា ការចូល​ជិត​ចុងក្រោយ​របស់​វា (៣.៨៣​លាន​ម៉ា​យល៍​ពី​ផ្ទៃ​របស់​ព្រះអាទិត្យ​) ត្រូវបាន​គេ​រំពឹងថា​នឹង​កើតឡើង​នៅ​ឆ្នាំ​២០២៤៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu