Ad Code

ប្រទះ​​ឃើញ​សព​បុរស​ម្នាក់​ អណ្ដែត​ទឹកទន្លេ​វ៉ៃ​គោ​ ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​​បុក​បង្កាន់​ដៃ​ស្ពាន​​មែន



ស្វាយរៀង ​៖ ​មានការ​ភ្ញាក់ផ្អើល​ដល់​ដល់​ពលរដ្ឋ​ចោមរោម​មើល​ និង ​សមត្ថកិច្ច ​ខណៈ​ដែល​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​រសាត់​មកជាប់​កញ្ឆែត​នោះ ​ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​​​​មែន។



ការ​ប្រទះឃើញ​និង​បង្ក​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង០០​នាទី​ព្រលប់​ថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​នេះ ត្រង់​ចំណុច​ក្បាលស្ពាន​ខាងកើត​ឆៀង​ខាងជើង ​ស្ថិត​ក្នុងភូមិបាក់​រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​។



បើ​យោង​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​សាកសព​ ដែល​ពលរដ្ឋ​ប្រទះឃើញ​នោះ​ ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​ពិតប្រាកដ​មែន ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម្សិលមិញ​ ពីព្រោះ​បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​ប្រាប់​ថា​ ខ្លួន​ជា​ព្រូ​រថយន្ត​ទេ​។



​​នៅ​កន្លែង​កើតហេតុ​ក៏​មាន​តំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​មក​ប្រាប់​ថា ​មិនអាច​ទាក់ទង​ទៅ​តៃកុង​ ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​កាលពី​ម្សិលមិញ​បាន​នោះ​ដែរ​។ បន្ទាប់ពី​សមត្ថកិច្ច​យក​ទូ​ក​អូស​សព​មក​លើ​គោក​ឆែកឆេរ​រកមើល ​ឃើញ​កាបូប​ដៃ​ក្នុង​ហោប៉ៅ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​មានឈ្មោះ ហួត កំណត់ ភេទប្រុស អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំ​ពេញ។



ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​លើ​សាកសព​រួច​មក ​សមត្ថកិច្ច​អះអាង​ថា ​ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​ដែល​ជួប​ចរាចរណ៍​កាលពី​ម្សិលមិញ​ពិតប្រាកដ​មែន​។ ​​​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ខាង​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

   


[contact-form][contact-field label="Name" type="name" required="true" /][contact-field label="Email" type="email" required="true" /][contact-field label="Website" type="url" /][contact-field label="Message" type="textarea" /][/contact-form]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu