Ad Code

កសិករ​ដាំ​អំពៅ​យក​ស្ករ​សប្បាយ​ជាងគេ

សារព័ត៌មាន​តំបន់​ឲ្យដឹង​ថា​ កសិករ​ថៃ​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំនេះ​មានការ​រីករាយ​ជា​ខ្លាំង ដោយ​កសិករ​ដាំ​អំពៅ ជា​ក្រុម​ដែល​មាន​ការ​សប្បាយរីករាយ​ជាងគេ ដោយសារ​តែ​មាន​ការ​ឡើង​ថ្លៃ​ស្ករ​ក្នុង​ពិភពលោក (តាម​ការសិក្សា​ឲ្យដឹង)

ការសិក្សា​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៃ ធនាគារ​កសិកម្ម និង​សហករណ៍​កសិកម្ម បង្ហាញ​ឲ្យ​ដឹង​ថា កសិករ​ថៃ​ពី​គ្រប់​តំបន់ មានចិត្ត​ក្លៀវក្លា ដោយសារតែ​តួលេខ​នៃ​ការរីករាយ​ជា​មធ្យម​របស់​ពួក​គេ​ឈរ​នៅ ៣,១១ ក្នុង​តារាង​ណ​ពិន្ទុ ៤ (តាម​ការ​អះអាង​របស់​លោកនាយក Apiradee Yimlamai)

លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ថា កសិករ​ដាំ​អំពៅ មាន​ពិន្ទុ​ខ្ពស់​ជាងគេ​៣,២២/៤​។ កម្រិត​នៃ​សុភមង្គល​របស់​ក្រុម​នេះ ជាប់​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ការ​ឡើង​ថ្លៃ​ស្ករ​ជាស​កល កាលពី​ខែវិច្ឆិកា ដែល​បាន​បង្កើន​ឡើង ៥,% ពី​ខែ​មុន និង​កំពុង​តែ​មាន​និន្នាការ​វិជ្ជមាន។ កសិករ​ដូង​ប្រេង​ថៃ ឈរ​នៅ​លំដាប់​ទី​ពីរ ដោយមាន​ពិន្ទុ​សុភមង្គល​មធ្យម​៣,១៩ បន្ទាប់​ទៅ​ក្រុម​ចិញ្ចឹម​មាន់ ដែល​មាន ៣,១៧​។ ថ្លៃ​ប្រេងដូង​បន្ត​ឡើង ដោយសារ​តែ​មាន​សេចក្តី​ត្រូវ​ការ​ទាំង​ក្នុងការ​ប្រើប្រាស់​ហូបចុក និង​ក្នុង​ឧស្សាហកម្ម ក្នុង​នោះ​មាន​ផលិតកម្ម​ជីវ​ម៉ាស៊ូត​ផង។

តម្លៃ​សាច់​មាន់ ក៏​ឡើង​ច្រើន​ដែរ ដោយសារ​តែ​មាន​សេចក្តីត្រូវការ​ច្រើន នៅក្នុង​រដូវ​មាន​អ្នក​ទេសចរ​​ច្រើន និង​រដូវ​បុណ្យទាន។ ការសិក្សា​បង្ហាញថា កសិករ​ដែល​ត្រូវបាន​ជួល​ធ្វើ​ការងារ​ដោយ​ដៃ នៅ​តាម​ចម្ការ​ធញ្ញជាតិ​នានា និង​វាលស្រែ បាន​ទទួល​នូវ​ពិន្ទុ​សុភមង្គល​ទាប​ជាងគេ ៣,០១ ធៀប​ទៅ​ក្រុម​ដទៃ៕


Post a Comment

0 Comments

Close Menu