Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ខែកុម្ភៈ​កើតឡើង​១០​លើក ​ស្លាប់​០៤​នាក់ របួសធ្ងន់-​ស្រាល​១៨​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​យប់​០១​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៤​នាក់ (​ស្រី​០១​នាក់​) របួស​ធ្ងន់​១៤​នាក់​(​ស្រី​០៤​នាក់​),​និង​របួសស្រាល​០៤​នាក់​(​ស្រី​០១​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​០៥​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៧​គ្រឿង​,​រថយន្ត​ធុន​ធំ​០១​គ្រឿង​និង​អ្នក​ថ្មើរជើង​០១​នាក់។​
របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មកពី​ល្មើស​ល្បឿន​០៦​លើក​, ប្រជែង​គ្រោះថ្នាក់​០១​លើក​,​មិន​ប្រកាន់​ស្តាំ​០២​លើក​, មិន​គោរព​សិទ្ធ​០១​លើក​។ ​ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​០៩​នាក់​(​យប់​០៤​នាក់​)​។​
ប្រភព​ព័ត៌មាន​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ថា រថយន្ត​ពិន័យ​សរុប​ចំនួន​៦៧៤​គ្រឿង​(​រថយន្ត​ធំ​២៣១​គ្រឿង​)​ ស្មើ​និង​៦៩៧​ករណី ,​ករណី​ល្មើ​ក្រដាស​ស្នាម ៤៣៤​គ្រឿង ស្មើ​និង​៣៣៦​ករណី រួមមាន​ ប័ណ្ណ​បើកបរ​ហួស​សុពលភាព​២៤​ករណី​,​គ្មាន​ប័ណ្ណ​អាជីវកម្ម​៣៥​ករណី​,​ប័ណ្ណបើកបរ​ខុស​ប្រភេទ​យានយន្ត​៦​ករណី​,​គ្មាន​ឆៀក​៤៣​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់​១០៩​ករណី​,​បើកបរ​មិន​ពាក់​ខ្សែក្រវាត់​២១៩​ករណី ,​ករណី​ល្មើស​បច្ចេកទេស​មាន​២៤០​គ្រឿង ស្មើ​និង​២៦១​ករណី​រួមមាន ៖ ដឹក​សំពីងសំពោង​១៩៤​ករណី​,​ដឹក​លើស​ចំណុះ​១៨​ករណី​,​បក​កញ្ចក់​ពណ៌​០១​ករណី​,​កង់​សឹក​រេចរឹល​២២​ករណី​,​ស្លាក​លេខ​បាក់ ឬ​ខូច​០១​ករណី​,​ភ្លើង​មិន​គ្រប់​គ្រាន់​១២​ករណី​,​បា​ឡុង​តា​កេរ​០៧​ករណី​,​ខូច​ឬ​គ្មាន​គន្លឹះ​សុវត្ថិភាព​០៦​ករណី។​
ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១.៥៦៦គ្រឿង ក្នុង​នោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​៩៣៥​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៥៨៦​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក​០៤​ករណី​,​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​៤០​ករណី​, និង​ស្លាក​លេខ​បាក់​ឬ​ខូច​០១​ករណី៕
រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu