Ad Code

សេចក្តី​ប្រកាស​ជា​ផ្លូវការ​ ៖ ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រកាស​ពី​ការ​ពន្យារពេល​អញ្ជើញ​មកដល់​របស់​កំពូល​តា​រា​បាល់ទាត់​លំដាប់​ពិភពលោក “RONALDINHO” ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ TIGER STREET FOOTBALL FESTIVAL 2019



ភ្នំពេញ ​៖​ នៅ​ថ្ងៃទី 12 ខែមីនា​ឆ្នាំ 2019 ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ បានប្រកាស​ពី​ការពន្យារពេល​នៃ​ការអញ្ជើញ​មកដល់​របស់​កំពូល​តា​រា​បាល់ទាត់​លំដាប់​ពិភពលោក Ronaldo de Assis Moreira ដែល​គេ​ស្គាល់​ជាទូទៅ​ថា “Ronaldinho” មកកាន់​ប្រទេស​កម្ពុជា​។ កំពូល​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល​គឺជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​ដូចខាងក្រោម​៖

​"​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 សូម​សម្តែង​នូវ​ការសោកស្តាយ ជាមួយ​ប្រិយមិត្ត អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការពន្យារពេល​នៃ​ការអញ្ជើញ​មកដល់​របស់​កំពូល​តា​រា​បាល់ទាត់​លំដាប់​ពិភពលោក Ronaldinho មកកាន់​ប្រទេស​កម្ពុជា ដោយសារ​ភាពចាំបាច់​និង​កាលៈទេសៈ​ដែល​ពុំ​អាច​ដឹង​ទុកជាមុន​។ នីតិវិធី​ដើម្បី​ទទួលបាន​លិខិតឆ្លងដែន​របស់លោក Ronaldinho ត្រូវបាន​ពន្យារពេល​ជាហេតុ​បណ្តាលឱ្យ​លោក មិនអាច​ចាកចេញ​ពី​ប្រទេស​ប្រេ​ស៊ី​ល​និង​មិនអាច​បំពេញ​តាម​ការសន្យា​មក​ចូលរួម​ក្នុង​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

Ronaldinho ពិតជា​ស្រឡាញ់​ប្រិយមិត្ត អ្នកគាំទ្រ​កម្ពុជា ហើយ​ពិតជា​ទន្ទឹងរង់ចាំ​ជួប​អ្នកគាំទ្រ​ទាំងអស់​ដោយផ្ទាល់​។ លោក​ពិត​ជាមាន​កិត្តិយស​និង​មាន​មោទនភាព​ណាស់ ដែល​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ប្រចាំ​កម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 ដែល​រៀបចំ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ចង់​ចូលរួម និង​ជា​ចំនែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​ដែលមាន​ទេពកោសល្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដើម្បី​បង្ហាញ​ការកោតសរសើរ និង​ការលើកទឹកចិត្ត លោក Ronaldinho នឹង​អញ្ជើញ​ក្រុម​ជ័យលាភី​ជើងឯក Tiger Street Football 2019 មក​ធ្វើដំណើរ​ទស្សនៈកិច្ច និង​មកជួប​លោក​ផ្ទាល់​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ ហើយ​លោក​ក៏​ផ្ញើ​រូបថត​អនុស្សាវរីយ៍ និង​អាវយឺត Tiger Street Football ដ៏​ស្រស់ស្អាត​ជាច្រើន ដែលមាន​ចុះហត្ថលេខា​ផ្ទាល់​របស់លោក ជូន​ដល់​ប្រិយមិត្ត​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​កាដូ​ទាំងនេះ​នឹងមាន​ផ្តល់ជូន​សំរាប់​ប្រិយមិត្ត​គាំទ្រ ដែល​ចូលរួម​លេង​កម្មវិធី​លើ Facebook ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ បន្ទាប់ពី​ចប់​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​។​

Ronaldinho ក៏បាន​សន្យាថា​នៅពេល​ដោះស្រាយ​កិច្ចការ​ចាំបាច់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​រួចរាល់​ហើយ លោក​នឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ផ្តល់ព័ត៌មាន​ជូន​ដល់​មិត្ត​អ្នកគាំទ្រ​របស់លោក Ronaldinho ហើយនឹង​ប្រកាស​ពី​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការធ្វើដំណើរ​របស់លោក​មកកាន់​ប្រទេស​កម្ពុជា​។​”

ទន្ទឹមនឹងនេះ​ផងដែរ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នឹង​នៅតែ​បន្ត​ប្រព្រឹត្តទៅ និង​មាន​ក្រុម​កំពូល​ចំនួន ៦៤ ក្រុម​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្ត​ដែល​នឹង​ធ្វើឡើង​នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បី​ដណ្តើមយក​ម្ចាស់​ជើងឯក Tiger Street Football Festival 2019​។​

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​ពិសា​ដោយ​ការទទួលខុសត្រូវ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu