Ad Code

សាន សូ​ម៉ាលី បដិសេធ​រឿង​មាន​ប្រុស​ចិញ្ចឹម

ភ្នំពេញ ៖ កន្លងមក​សាន សុ​ម៉ាលី ធ្លាប់​លេច​លឺ​ថា មាន​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ប្រទេស​បារាំង​វ័យ​ស្របាល​នាង​ចង់​រៀបការ​ជាមួយ​ក្រោយមក​ក៏​ស្ងប់ស្ងាត់ រួច​ក៏​លេចដំណឹង​ទៀតថា តារា​ស្រី​រូប​នេះ​បាន​រស់​នៅ​ក្រោម​ការឧបត្ថម្ភ​របស់​អ្នកមាន​ទ្រព្យ​ម្នាក់​ដោយ​គេ​ឃើញ​នាង​បាត់​មុខ​ឈឹង​ពី​សិល្បៈ តែ​នាង​ថា រស់នៅ ម្នាក់ឯង​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នកណា​ឡើយ​។


T-09-14-15-zkk-full


ការ​រយាល​ពី​សិល្បៈ​របស់​កញ្ញា សាន សុ​ម៉ាលី គេ​ដឹង​ថា ពី​មូលហេតុ​ពិតប្រាកដ​ទេ គេ​តែង​សង្កេតឃើញ​ពេល​ចុងក្រោយ​នេះ នាង​ហាក់​ឃ្លាតឆ្ងាយ​ពី​ការសម្តែង​ភាពយន្ត​មិន​ថា​រឿង​ដុំ​និង​រឿង​ភាគ​ទេ ជានិច្ចកាល​គេ​ឃើញ​មានមុខ​តាម​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ឬ​ខា​រ៉ា​អូ​ខេ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ប៉ុណ្ណោះ​។ ការ​បាត់​មុខ​នេះ​ត្រូវ​បាន​មហាជន​លើក​ឡើង​ថា នាង​បាន​រស់​នៅ​ស្រួលខ្លួន​ហើយ​ចាំបាច់​អី ទៅ​ចំណាយ​កម្លាំង​ក្រោម​ថ្ងៃ​ក្តៅហែង​ធ្វើ​អី​បើ មាន​អ្នក​ឲ្យ​លុយ​ចាយ​ស្រាប់ៗ​ហើយ​នោះ​។ មានការ​លើក​ឡើង​ថា ការដែល​នាង​បង្ហាញមុខ​ម្តងម្កាល គឺ​មិន​ចង់​ឲ្យ​មហាជន​ភ្លេច​មុខតែ ប៉ុណ្ណោះ​។ ទាក់ទង​រឿង​នេះ​នាង​ប្រាប់​ឲ្យ​ដឹង​ថា សព្វថ្ងៃ នេះ ខ្ញុំ​គ្មាន​ប្រុស​ណា​ចិញ្ចឹម​ទេ មិនបាន​រស់នៅ ជាមួយ​អ្នកណា​ទេ គឺ​មានតែ​គ្រួសារ​ជា​អ្នក​ចិញ្ចឹម តើ​អាច​មាន​អ្នកណា​ចិញ្ចឹម បើ​ខ្ញុំ​កំពុង​យ៉ាប់​ផង កុំ​ថា​ឡើយ អ្នក​ចិញ្ចឹម​សូម្បី​អ្នក​យល់ចិត្ត​ក៏​គ្មាន​ដែរ​។


T-09-14-15-zkkk-full

ខ្ញុំ​អាយុ​ច្រើនតែ​ពិបាក​រកមើល​អ្នក​ត្រូវចិត្ត​ណាស់ ព្រោះ​សព្វថ្ងៃ​ចង់​នៅ​រកលុយ​ជួយ​ចិញ្ចឹម គ្រួសារ​សិន ដោយ​ជីវភាព​សព្វថ្ងៃ​ពុំ​សូវ​ធូរធារ​ទេ​។ នាង​បន្តថា នាង​ខ្ញុំ​ឥឡូវ​ចំពោះ​រឿង​គូស្រករ​វិញ​គឺ​ចង់​រស់នៅ​ដូច​អឺរ៉ុប​យល់ចិត្ត​គ្នា​មុន​សិន ទៀប​រៀបការ​ជា​ក្រោយ ព្រោះ​មាន​មហាជន​ជាច្រើន​ដែរ ដែល​សម្រេចចិត្ត​ធ្វើ​បែប​នេះ​។ នាង​លើកឡើង​ទៀត​ថា ចំពោះ​អ្នក​សិល្បៈ​វិញ​រស់​នៅ​បាន​ដោយសារ​ការសម្តែង តែ​ការងារ​របស់ខ្ញុំ​វិញ​សព្វថ្ងៃ​ខ្ញុំ​គិតថា មានការ​ធ្លាក់ចុះ ច្រើន ខ្ញុំ​មិន​ទទួល​បាន​ការងារ​ច្រើន​ដូច​មុនៗ​ឡើយ គឺ​មានតែ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយៗ និង​ថត​ខា​រ៉ា​អូ​ខេ​ប៉ុណ្ណោះ​។


T-09-14-15-zkkkk-full


ពាក់ព័ន្ធ​រឿងនេះ គឺ​មិនមែន​ថា​ខ្ញុំ​មិន​ទទួល​សម្តែង​ទេ តែ​មកពី​ចរចា គ្នា​មិន​ត្រូវ ពេលខ្លះ​ពិបាក​និយាយ​ទាំង​តម្លៃ​និង​តួអង្គ ព្រោះ​ខ្ញុំ​គិតថា អ្នកដឹកនាំ​ឥឡូវ​មិនសូវ​ឲ្យ​តម្លៃ​លើ​តារា​សម្តែង​ប៉ុន្មាន​ដែរ​។


T-09-14-15-zkkkkkk-full

ពេលនេះ​ការបាត់​មុខ​នេះ នាង​និយាយ​ទៀត​ថា ព្រោះ​ខ្ញុំ​មាន​គម្រោង​ចង់​បើកហាង​ជាមួយ​មិត្តភក្តិ​លក់​ចំណីអាហារ​អាច​ទៅ​រួច ព្រោះ​ខ្ញុំ​បាន​ទៅ​រៀន​ធ្វើ​ម្ហូប​នៅ​ប្រទេស​ថៃ ជាពិសេស​គម្រោង​បុកល្ហុង ព្រោះ​ថ្វីដៃ​ខ្ញុំ​គួរសម បើ​រំពឹង​ថា បើ​បើក​ធ្វើ​អាជីវកម្ម​នៅ​ពេល​ណា​សង្ឃឹមថា នឹង​មាន​ភ្ញៀវ​ចូល​ច្រើន​មិន​ខាន​៕


T-09-14-15-zkkkkk-full  T-09-14-15-zkkkkkkk-full


T-09-14-15-zkkkkkkkk-full T-09-14-15-zkkkkkkkkk-full


T-09-14-15-zkkkkkkkkkk-full


T-09-14-15-zl-full


T-09-14-15-zll-full


T-09-14-15-zlll-full


T-09-14-15-zllll-full



សាន សូ​ម៉ាលី បដិសេធ​រឿង​មាន​ប្រុស​ចិញ្ចឹម

Post a Comment

0 Comments

Close Menu