Ad Code

ប៉ូលិស​វៀតណាម​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ ព្រោះតែ​បារម្ភ​ការ​ប្រើ​ថ្នាំ​​លើស​ចំណុះ

ប៉ូលិស​នៅក្នុងខេត្ដ​​មួយ​ចំនួន​​នៅភាគ​ខាង​​ត្បូង​ បាន​បើកការ​សើុបអង្កេត​​នៅក្នុង​​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​ស្របច្បាប់​ ដោយសារ​តែ​មានការ​ចោទ​ប្រកាន់​​ថា មាន​ក​ារប្រើប្រាស់​​សារធាតុ​ថ្នាំ​​លើស​ចំណុះ​​ក្នុង​ការផ្ដល់​ចំណី ដែល​​ជា​​ផលិត​ផល​​បន្ថែម​ បង្ក​ឲ្យ​​មានការ​គំរាម​កំហែង​ដល់​​សុខ​ភាព​​របស់​អ្នកអាស្រ័យ​សាច់ជ្រូក​នោះ។


កាសែត Toui Tre វៀតណាមបាន​រាយ​ការណ៍​កាលពីថ្ងៃ​ព្រហស្បតិ៍​មកថា ស្នងការ​​ប៉ូលិស​នៅខេត្ដ Tien Giang និងខេត្ដ Dong Nai បាន​បើកករណី​ស៊ើបអង្កេត​​នេះ បន្ទាប់ពី​​សំណាក​ជ្រូក​ជាច្រើន​ដែលបាន​មក​ពី​កសិដ្ឋាន​ចិញ្ចឹមជ្រូក​​នៅក្នុង​​ខេត្ដ​ទាំងនោះ​​ត្រូវបាន​​រក​ឃើញ​​ពីកម្រិត​​សារ​ធាតុ​​ Salbutamol យ៉ាង​ខ្ពស់​​ប្រកប​ដោយ​​គ្រោះថ្នាក់​​ឡើងដល់ទៅជាង​​៦០០ដង លើសពី​​កម្រិត​​ដែលអនុញ្ញាត​ទៅទៀត។


ចំពោះ​ខេត្ដ​​ទាំងពីរនេះ​គឺជា​កន្លែង​​ផ្ដល់​​នូវ​ឧស្សាហកម្ម​កសិដ្ឋាន​ចិញ្ចឹម​ និ​ងផ្គត់ផ្គង់​ជ្រូក​យ៉ាង​ធំបំផុត។


នៅខេត្ដ​ Tien Giang មានសំណាក​ (samples) ៣០ក្នុង​ចំណោម​សំណាក​ទាំង​៥០​ដែល​កាលពី​ពេលថ្មីៗនេះ បានមកពី​​កសិដ្ឋាន​ធំៗ​១២​កន្លែងត្រូវបាន​​រកឃើញ​​ពីមូលហេតុ​​ ដែលនេះ​​បើ​យោងតាម​របាយការណ៍​ព័ត៌​មាន។


គឺមាន​តែ​ម្ចាស់​កសិដ្ឋាន​តែម្នាក់​ទេ ដែល​បានសារភាព​ពីការប្រើប្រាស់​ថ្នាំដែល​​ដាក់​នៅ​ក្នុង​ចំណី​សត្វ​ជ្រូក​លើស​កម្រិត​​ ខណៈ​ពេល​ដែល​ម្ចាស់​កសិដ្ឋាន​ដទៃទៀត​​បែរ​ជា​ចោទ​ទៅ​លើ​ផលិត​ផល​ចំណីជ្រូក​ទៅវិញ។


តាមការ​ឲ្យដឹង​នោះថា កសិដ្ឋានទាំងឡាយ​មានជ្រូក​ស្ដុកដល់​ទៅ​ជិត​៨០០ក្បាល​ ត្រូវ​ជាប់​សង្ស័យ​​ថា គេបាន​ទិញជ្រូក​​ដែលមាន​ទម្ងន់​​ប្រមាណ​៨០​ទៅ​១០០គីឡូក្រាម ហើយយក​មក​បំប៉ន​ដោយដាក់ថ្នាំ​ឲ្យសីុ​ដើម្បី​ឲ្យកើន​​ទម្ងន់​​រយៈពេលពី៧ទៅ​២០ថ្ងៃ។


ពេល​ដែល​​ជ្រូកឡើង​​ទម្ងន់​ដល់ទៅ​​១៣០​គីឡូក្រាម​ ទើបគេ​យក​វា​លក់ចេញ​​ដើម្បី​កាប់​សាច់​ទៅកាន់​ក្រុងហូជីមិញជាពិសេស។ នេះ​ជា​កា​រលើកឡើង​ដោយ Tuoi Tre។

កា​រសិក្សា​ស្រា​វជ្រាវ​​ជា​អន្ដរ​ជាតិ​បាន​រកឃើញ​ថា សារ​ធាតុ​ Salbutamol លើសកម្រិត​​វា​អាច​​បន្សល់​សារ​ធាតុ​នោះ​នៅក្នុង​​កោសិកា​របស់​​ជ្រូក​ ក្នុងនោះ​មានទាំង​នៅក្នុង​ថ្លើម និង​ក្រលៀន​​របស់​សត្វ​ផងដែរ ហើយ​ពេល​យកទៅ​​ចម្អិន​បរិភោគ​សម្រាប់មនុស្ស​វិញ សារ​ធាតុ​នោះ​ក៏មិន​រលាយ​បាត់​បង់​ទៅដែរ។


ពេល​មនុស្ស​បរិភោគ​សាច់​ជ្រូក​នោះ​វាអាច​បណ្ដាល​ឲ្យបេះដូង​​លោតយ៉ាង​ញាប់ វិល​មុខ​​ធីង​ធោង​ ឈឺក្បាល ចេះ​តែ​បារម្ភមួម៉ៅ ច្របូក​ច្របល់​ក្នុងចិត្ដ ហើយ​លើស​សម្ពាមឈាម​​ថែម​ទៀត​ផង។ ពិសេស​ករណី​បែបយ៉ាង​នេះ​កើត​មាន​ចំពោះ​អ្នក​​ផង​ទាំងឡាយ​​ណា​ដែល​មាន​ជំងឺ​​អាការៈ​បេះដូងធ្វើ​ទុក្ខ​ និង​ជំងឺ​លើស​សម្ពាធឈាម៕


Thanh Nien News


Vietnam police



ប៉ូលិស​វៀតណាម​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ ព្រោះតែ​បារម្ភ​ការ​ប្រើ​ថ្នាំ​​លើស​ចំណុះ

Post a Comment

0 Comments

Close Menu