Ad Code

អ្នក​បើក​ម៉ូតូ​និក​ស្លាប់ ​រី​ឯ​មិត្តភ័ក្ដិ​របួស​ធ្ងន់​ ដោយ​ត្រូវ​រថយន្ត​បុក​នៅ​ផ្លូវជាតិ​លេខ​៣

កណ្ដាល​ ៖ ​​បុរស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​និក​(Next)​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​លើ​ផ្លូវជាតិ​ រីឯ​មិត្តភ័ក្ដិ​រួម​ដំណើរ​ម្នាក់​រង​របួស​ធ្ងន់​ ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បើកបរ​ម៉ូតូ​ ត្រូវ​រថយន្ត​បុក​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​កាលពី​ថ្ងៃ​ទី​១៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​(៣)​ចន្លោះ​គីឡូម៉ែត្រ​៣០/៣១​ចំណុច​ភូមិ​តា​ឡឹ​ក​ ឃុំ​ត្រពាំងវែង ​ស្រុក​កណ្ដាលស្ទឹង ​ខេត្ត​កណ្ដាល។


នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ ដែល​ស្លាប់​នោះ​គឺ​ឈ្មោះ​ប្រាជ្ញ ដា​នី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ​​មានទីលំនៅ​ភូមិ​អង្គ​ខ្លើ​ ឃុំ​ត្បែង ​ស្រុក​កណ្តាលស្ទឹង ​រីឯ​អ្នក​រួមដំណើរ​មិន​មាន​លិខិត​ស្នាម​សម្គាល់​ឡើយ។


នគរបាល​បញ្ជាក់​ថា ​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​(​បើក​គេចខ្លួនបាត់​)​ រីឯ​ម៉ូតូ​រងគ្រោះ​ម៉ាក់​Next C110​ពណ៌​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ ភ្នំពេញ ១CD ៣១២០ បើកបរ​ដោយ​ឈ្មោះ ប្រាជ្ញ ដា​នី​ភេទ ប្រុស​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អង្គ​ខ្លើ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​(​ស្លាប់​)​មាន​អ្នករួមដំណើរ ម្នាក់​មិន​ស្គាល់​ឈ្មោះ​រង​របួស​ធ្ងន់​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព អន្លង់​រមៀត​ឃុំ​អន្លង់​រមៀត​ស្រុកកណ្ដាលស្ទឹង​(​ស្រប​ទិស​គ្នា)។ ចំណែក​អ្នក​ស្លាប់​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​មិន​ប្តឹង​តវ៉ា​អ្វី​ទាំង​អស់៕



អ្នក​បើក​ម៉ូតូ​និក​ស្លាប់ ​រី​ឯ​មិត្តភ័ក្ដិ​របួស​ធ្ងន់​ ដោយ​ត្រូវ​រថយន្ត​បុក​នៅ​ផ្លូវជាតិ​លេខ​៣

Post a Comment

0 Comments

Close Menu