ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្លាយកំប៉េះគូទ បន្ទាប់ពីត្រូវបានមិត្តភក្ដិ ដែលណាត់គ្នាមកជួបគ្នាបាញ់មួយគ្រាប់ ពីព្រោះតែខឹងទូរស័ព្ទមិនលើក ហើយជនដៃដល់រូបនោះ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញតាមប្រមាញ់ចាប់ខ្លួនបានភ្លាមៗផងដែរ។
ហេតុការណ៍ផ្ទុះអាវុធបណ្ដាលឲ្យត្រូវរបួសនោះ បានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចសួនច្បារខាងលិចវិមានឯករាជ្យ ស្ថិតខាងមុខវត្តអលង្ការផ្លូវព្រះសីហនុសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួននេះដែរឈ្មោះជី មូដែល អាយុ២៤ឆ្នាំ មុខរបរលក់ម៉ូតូធំស្នាក់នៅផ្ទះលេខ២ផ្លូវសេ សង្កាត់ភ្នំពេញថ្មី សែនសុខ ត្រូវបានដកហូតបានអាវុធអ៊ឹមសី០១ដើមលេខ២០១១០៣១និងរថយន្តម៉ាកHilux មួយបាំងកន្លះពណ៌ខ្មៅ០១គ្រឿង។ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ ភីរិទ្ធ អាយុ៣៦ឆ្នាំ តួនាទីនាយរងអហ វរ១៤៧ បានរងរបួសត្រូវគូថខាងស្តាំ០១គ្រាប់កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរវាងជនដៃដល់ និងជនរងគ្រោះ គឺជាមិត្តភក្ដិគ្នា ដែលនៅមុនពេលកើតហេតុជនដៃដល់បានណាត់ជនរងគ្រោះមកជួបគ្នានីកន្លែងកើតហេតុនោះខណៈពេលដែលជនបង្ក កំពុងឈប់រថយន្តចាំជនរងគ្រោះមកដល់ក៏ជនដៃដល់បានចុចបើកកញ្ចក់រថយន្តម្ខាងព្រមទាំងនិយាយទៅកាន់ជនរងគ្រោះថា ឯងទូរស័ព្ទមិនលើកឡើយ គឺអញចង់តែបាញ់ឯងនោះទេ ពេលនោះដែរប្រហែលជាជនរងគ្រោះគាត់ឆ្លើយថា បើចង់បាញ់ បាញ់មកក៏ស្រាប់តែជនដៃដល់ បានទាញកាំភ្លើងម៉ាកអ៊ឹមសី ដែលនៅក្បែរខ្លួនមកចុចដោះបង់ចេញហើយដែលនឹកស្មានថា អស់គ្រាប់ហើយនោះក៏បានភ្ជង់បាញ់ទៅជនរងគ្រោះក៏បណ្ដាលឲ្យផ្ទុះត្រូវធ្លាយកំប៉េះគូថជនរងគ្រោះមួយគ្រាប់ហើយនោះជន បង្កមិនបានរត់គេចទៅណានោះទេ គឺបានប្រញាប់លើកជនរងគ្រោះដាក់រថយន្តរបស់គេក្នុងបំណងដឹកទៅពេទ្យឯកជនតែខណៈដែលដែលមានហេតុការណ៍ផ្ទុះអាវុធមួយគ្រាប់ហើយនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញក៏បានចុះមកដល់ភ្លាមៗបើកម៉ូតូដេញតាមចាប់ធ្វើឲ្យជនបង្ករូបនោះ មិនហ៊ានចូលពេទ្យឯកជននោះទេគឺបើករថយន្តរហូតទៅដល់ក្នុងមន្ទីរពេទ្យកាល់ម៉ែតដាក់ជនរងគ្រោះចូលសង្គ្រោះហើយទើបកម្លាំងអាវុធហត្ថខណ្ឌដូនពេញបាមឃាត់ខ្លួនជនដៃដល់រូបនោះ មកទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញដើម្បីសួរនាំរឿងហេតុនោះផងដែរ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានបញ្ជាក់ថា ចំពោះករណីនេះដែរកម្លាំងជំនាញបានបញ្ជូនជនបាញ់បោះបណ្ដាលឲ្យរបួសរូបនោះទៅអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ខឹងទូរស័ព្ទមិនព្រមលើកណាត់គ្នាមកជួប ទាញកាំភ្លើងបាញ់មួយគ្រាប់ធ្លាយគូថ
0 Comments