បញ្ហាសម្ពាធឈាមខ្ពស់ត្រូវបានគេស្គាល់ថា ជាជំងឺលើសឈាម។ នេះជាសញ្ញាណគ្រោះថ្នាក់ធ្ងន់ធ្ងរមួយ ដែលបានប៉ះពាល់ដល់មនុស្សពេញវ័យយ៉ាងហោចណាស់១ភាគ៣នៅក្នុងសហរដ្ឋអាមេរិក។ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ដោយសារតែវាមិនបានបង្ហាញសញ្ញាព្រមាន ឬរោគសញ្ញាណាមួយទុកជាមុន វាធ្វើឲ្យមនុស្សមានភាពលំបាកក្នុងការការពារឲ្យបានមុន ហើយវាក៏អាចធ្វើឲ្យស្លាប់មួយរំពេចបានដែរ។
បញ្ហាសម្ពាធឈាមខ្ពស់អាចទទួលបានការការពារ ឬរារាំងទុកជាមុនបាន។ ប៉ុន្តែដើម្បីធ្វើដូច្នេះបាន លុះត្រាតែអ្នកត្រូវអាចយល់ដឹងបានច្បាស់ ថាតើអ្វីទៅជាសញ្ញាណនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់នោះ! ហើយតើអ្វីដែលបណ្ដាលឲ្យមានសម្ពាធឈាមឡើងខ្ពស់! ។
សម្ពាធឈាមខ្ពស់គឺជាអ្វី?
ឈាមឡើងខ្ពស់គឺជាសញ្ញាណមួយដែលបានបង្ហាញឲ្យឃើញថា កម្លាំងនៃសម្ពាធឈាមបានរុញជញ្ជាំងសរសៃឈាមធ្វើឲ្យកម្លាំងនៃសម្ពាធមានការកើនឡើងខ្ពស់ខុសធម្មតា ហើយវាជាលទ្ធផលដែលបណ្ដាលឲ្យបេះដូងធ្វើការខ្លាំងជាងមុនខុសប្រក្រតី។ បេះដូងទទួលខុសត្រូវសម្រាប់ការបូមឈាមចូលទៅក្នុងសរសៃឈាម ពីកន្លែងដែលវាត្រូវបានចែកចាយទៅរាងកាយទាំងមូល។ ប៉ុន្តែនៅពេលមនុស្សម្នាក់ទទួលរងសម្ពាធឈាមខ្ពស់ បេះដូងធ្វើការខ្លាំងក្នុងការសាយភាយឈាម ហើយនៅទីបំផុតអាចនាំឲ្យមានបញ្ហាផ្សេងទៀតដូចជា ការឡើងរឹងនៃសរសៃឈាមអារទែរ ឬជំងឺខ្សោយបេះដូងជាដើម។
តើធ្វើដូចម្តេចដើម្បីដឹងថាមានបញ្ហាសម្ពាធឈាមឡើងខ្ពស់?
សម្ពាធឈាមខ្ពស់ (ជំងឺលើសឈាម) ជាធម្មតាត្រូវបានគេហៅថា ជាឃាតករសម្ងាត់។ នេះដោយសារតែវាមិនមានរោគសញ្ញាច្រើនដូចជា បញ្ហាសុខភាពផ្សេងទៀត។ អ្នកជំងឺមានសម្ពាធឈាមខ្ពស់ស្ទើរតែមិនបានដឹងថា ខ្លួនគេកំពុងទទួលរងបញ្ហាជម្ងឺនេះ រហូតដល់យឺតពេល។
ទោះយ៉ាងណា អ្នកអាចការពារបញ្ហាដែលធ្វើឲ្យមនុស្សស្លាប់មួយរំពេចនេះបាន តាមរយៈការកត់សម្គាល់ទុកជាមុន ការត្រួតពិនិត្យជាប្រចាំ និងជាពិសេសនោះគឺ ការវាស់សម្ពាធឈាមឲ្យបានទៀងទាត់អាចជួយអ្នកឲ្យរកឃើញពីបញ្ហាសម្ពាធឈាមខ្ពស់បានរហ័ស។
មនុស្សម្នាក់ដែលមានសម្ពាធឈាម១២/៨០អាចនិយាយថា មានសម្ពាធធម្មតា។ ខណៈពេលដែលកម្រិតសម្ពាធឈាមពី១២០-១៣០ / ៨០-៨៩ បង្ហាញថា មនុស្សម្នាក់នេះគឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៃជំងឺលើសឈាម ហើយអាចនឹងទទួលរងបញ្ហាការឡើងសម្ពាធឈាម ប្រសិនបើមិនមានវិធានការការពារទុកជាមុន។ ការវាស់សម្ពាធឈាមអាចបង្ហាញឲ្យឃើញថា មនុស្សម្នាក់កំពុងតែបានទទួលបញ្ហាជំងឺលើសឈាមបាន។
ទោះជាយ៉ាងណាសម្រាប់មនុស្សចាស់ប្រសិនបើមានសម្ពាធឈាម ១៤០/៩០ នេះបង្ហាញថាកំពុងប្រឈមនឹងបញ្ហាសម្ពាធឈាមខ្ពស់។
ជាការផ្តល់យោបល់អ្នកគួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់សម្រាប់ការវាស់សម្ពាធឈាម ដើម្បីធានាឲ្យមានការរកឃើញតាំងពីដំបូង ដែលជាការបង្ការទប់ស្កាត់ និងការគ្រប់គ្រងទៅលើបញ្ហាសម្ពាធឈាមខ្ពស់។
តើអ្វីទៅដែលបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ?
១ ជំងឺលើសឈាមបឋម៖ ដូចយើងបានជ្រាបហើយថា ប្រភេទនៃការឡើងសម្ពាធឈាមនេះគ្មានភាពជាក់លាក់ និងសញ្ញាណច្បាស់លាស់នោះទេ ហើយពេលខ្លះអាចនិយាយបានថា វាបង្កឡើងដោយបរិស្ថានហ្សែន និងកត្តាអាយុ។ មនុស្សភាគច្រើនដែលមានជំងឺលើសឈាមបានទទួលរងប្រភេទនៃការកើនឡើងសម្ពាធឈាមបែបនេះ។
២ ជំងឺលើសឈាមកម្រិតមធ្យម៖ ជំងឺលើសឈាមមធ្យមជាធម្មតាត្រូវបានបង្កឡើងដោយលក្ខខណ្ឌវេជ្ជសាស្ត្រមួយទៀត ដែលអ្នកជំងឺអាចកំពុងទទួលរងរួចទៅហើយ។ ឧទាហរណ៍ ស្ត្រីមួយចំនួនមានការអភិវឌ្ឍនៃជំងឺលើសឈាមមធ្យមអំឡុងពេលមានផ្ទៃពោះ។ ជំងឺលើសឈាមមធ្យមជាធម្មតានឹងបាត់ទៅវិញនៅពេលដែលស្ថានភាពបញ្ហានោះត្រូវបានព្យាបាលជាមូលដ្ឋាន។
មូលហេតុផ្សេងទៀតនៃជំងឺលើសឈាមរួមមាន៖ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ថ្នាំពេទ្យ ពិការភាពពីកំណើត ការគេងដកដង្ហើមខុសធម្មតា ធាត់ របបអាហារមិនល្អ រស់នៅសុខស្រួលពេក អាយុ ការជក់បារី និងកង្វះវីតាមីន។ ជំងឺតម្រងនោមរ៉ាំរ៉ៃដូចជា ក្រពេញទីរ៉ូអ៊ី និងបញ្ហាតម្រងនោមអាចបណ្ដាលឲ្យសម្ពាធឈាមខ្ពស់ផងដែរ។
តើធ្វើដូចម្តេចដើម្បីព្យាបាលបញ្ហាសម្ពាធឈាមខ្ពស់ដោយមិនចាំបាច់ប្រើថ្នាំ?
ជំងឺលើសឈាមអាចគ្រប់គ្រង ឬព្យាបាលឲ្យដាច់បាន ដោយការប្រើវិធានការមួយចំនួនដើម្បីបន្ថយកត្តាបង្ហាញជាបុព្វហេតុ។ ជំហានមួយចំនួនដែលអ្នកអាចទទួលយកនៅក្នុងគោលដៅព្យាបាលជំងឺលើសឈាមដោយមិនចាំបាច់ប្រើថ្នាំនេះរួមមាន៖
១ សម្រកទម្ងន់៖ ប្រសិនបើអ្នកជាអ្នកលើសទម្ងន់ ឬធាត់ ការសម្រកទម្ងន់មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយអ្នកព្យាបាលជំងឺលើសឈាម។
២ ការបង្កើនសកម្មភាពរាងកាយ៖ មូលហេតុមួយក្នុងចំណោមមូលហេតុដ៏សំខាន់នៃការមានសម្ពាធឈាមខ្ពស់គឺការរស់នៅសុខស្រួលពេក ដូច្នេះហើយចូរបង្កើនកម្រិតនៃការធ្វើលំហាត់ប្រាណដើម្បីជួយអ្នកក្នុងការកាត់បន្ថយសម្ពាធឈាម។ អ្នកគួរតែធ្វើឲ្យវាទៅជាគោលដៅមួយដើម្បីព្យាយាមក្នុងការហាត់ឲ្យបានយ៉ាងហោចណាស់៣០នាទីក្នុងលំហាត់ប្រាណប្រចាំថ្ងៃ។
៣ ធ្វើឲ្យមានភាពប្រសើរឡើងលើរបបអាហាររបស់អ្នក៖ ជាជំហានមួយផ្សេងទៀតដើម្បីទទួលយកក្នុងការធ្វើឲ្យទម្លាប់នៃការញ៉ាំរបស់អ្នកប្រសើរឡើង។ ចូរផ្ដោតលើការទទួលទានអាហារដែលមានជាតិ cholesterol ឬមានជាតិសូដ្យូមកម្រិតខ្ពស់។
៤ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹងច្រើនហួសអាចមានផលប៉ះពាល់អវិជ្ជមានលើសម្ពាធឈាមរបស់អ្នក ដូច្នេះអ្នកគួរតែព្យាយាមកាត់បន្ថយ ឬបញ្ឈប់ទាំងស្រុងក្នុងការទទួលទានគ្រឿងស្រវឹង។
៥ ឈប់ជក់បារី៖ ប្រសិនបើអ្នកជក់បារី អ្នកគួរតែព្យាយាមបញ្ឈប់ទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីជៀសវាងការកើនឡើងនៃជាតិនីកូទីនខ្ពស់ដែលប៉ះពាល់ដល់សរសៃឈាមនិងបណ្ដាលឲ្យមានសម្ពាធឈាមខ្ពស់៕
មនុស្សរាល់គ្នាកំពុងប្រឈមមុខនិងបញ្ហាសម្ពាធឈាមឡើងខ្ពស់ដោយមិនដឹងខ្លួន!
0 Comments