Ad Code

កីឡា​វ៉ូ​វី​ណា​ម​ ក្រសួងការពារជាតិ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ



ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ជាតិ​ឆ្នាំ​២០១៨ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​មក​នោះ​បាន​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​២៨​ធ្នូ នា​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ។

លោក​ប៊ូ ជុំ​សេរី អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន អគ្គលេខាធិការ​រង​ គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ។



ការប្រកួត​ឆ្នាំនេះ មាន​១១​សមាគម​-​ក្លិប​ទូទាំង​ប្រទេស​ចូលរួម ដែល​មាន​កីឡាករ​ចំនួន​៥៩​រូប​និង​កីឡាការិនី​ចំនួន​២៣​រូប។ ការប្រកួត​ចែកចេញជា​២​ផ្នែក​ធំៗ ដែលមាន​ចំនួន​១៧​វិញ្ញាសា​គឺ​វិញ្ញាសា​សំដែង​មាន​៨​ដែលមាន​ចំនួន​៤៣​ប្រកួត​វិញ្ញាសា​ប្រយុទ្ធ​មាន​៩​ប្រភេទ​ទម្ងន់​ដែលមាន​៤៣​ប្រកួត​ដូចគ្នា ។



ឆ្លង​ការប្រកួត​រយៈពេល​៣​ថ្ងៃនេះ ក្រសួងការពារជាតិ​ដណ្តើម​មេដាយ​ច្រើនជាងគេ​គឺមាន​ចំនួន​៥​គ្រឿង​ក្នុងនោះ​មេដាយមាស​៤​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង។ ​ក្រសួងមហាផ្ទៃ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ដែល​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​៦​គ្រឿង​គឺ​មេដាយមាស​៣​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​១​គ្រឿង។​ ខេត្តស្វាយរៀង បានធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ដោយសារតែ​ពុំ​ធ្លាប់​ឮឈ្មោះ​សោះ​បែរជា​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣​ដោយ​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន ១០​គ្រឿង​ក្នុងនោះ​មេដាយមាស​៣​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​៦​គ្រឿង ។ សូម​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត ដែល​ប្រើប្រាស់​ថវិកា​ក្រសួង​អប់រំ​យុវជន និង កីឡា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu