Ad Code

សិស្ស​ក្រីក្រ​នៅ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​ទទួល​បាន​ការឧបត្ថម្ភ​សម្រាប់​ការសិក្សា​ពី​បុគ្គលិក​ធនាគារ​មេ​យ​ប៊ែ​ង



ភ្នំពេញ ​៖ ​សិស្ស​ក្រីក្រ​នៅ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ​ទទួលបាន​ការឧបត្ថម្ភ​ប្រចាំខែ​ពី​បុគ្គលិក​របស់​ធនាគារ​មេ​យ​ប៊ែ​ង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ការអប់រំ​ពិសេស​ជំរុញ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ការ​យល់ដឹង​ពី​សារៈសំខាន់​ក្នុង​ការរៀបចំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​និង​រៀបចំខ្លួន​ដើម្បី​ត្រៀម​ប្រឈម​ទៅនឹង​ពិភព​ហិរញ្ញវត្ថុ​នៅ​ពេល​ដែល​ពួកគេ​ពេញវ័យ​។

ការ​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ​នេះ​ បាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​ស្ថិតនៅក្រោម​ប្រធានបទ ការ​ផ្តល់​ចំណេះ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ មេ​យ​ប៊ែ​ង​ដែល​មាន​ទិសដៅ​ចម្បង​ក្នុង​ការ​លើកកម្ពស់​ដល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​ចំណែក​ជួយ​និង​លើកស្ទួយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាង​១០០០​នាក់ ​និង ​បន្ត​រួមចំណែក​កសាង​សង្គម​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​ដោយមាន​និ​យោ​ជិ​ក​របស់​ធនាគារ មេ​យ​ប៊ែ​ង ជាង​៣០០​នាក់​ចូលរួម​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​៥​កន្លែង​ខុសគ្នាៗ​ទូទាំងប្រទេស​។

លោក DATO’ MOHD HANIF SUADI នាយក​ប្រតិបត្តិ​នៃ​ធនាគារ មេ​យ​ប៊ែ​ង បាន​លើក​ឡើង​ថា កម្មវិធី​នេះ នឹង​រួមចំណែក ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ហើយ​អាច​ជួយ​ឲ្យ​ពួកគេ​យល់ដឹង​កាន់​តែ​ច្បាស់​ពី​សារៈសំខាន់​ក្នុង​ការរៀបចំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​រៀបចំខ្លួន​ដើម្បី​ត្រៀម​ប្រឈម​ទៅ​នឹង​ពិភព​ហិរញ្ញវត្ថុ​នៅពេលដែល​ពួកគេ​ពេញវ័យ។

លោក បាន​បន្ថែម​ទៀត​ថា ​“​កម្មវិធី​នេះ នឹង​នាំមក​នូវ​សកម្មភាព​ជាច្រើន ដែល​រួមមាន​ការ​បង្រៀន​ថ្នាក់​ហិរញ្ញវត្ថុ ប្រវត្តិ​នៃ​រូបិយវត្ថុ​រៀល កម្មវិធី​កំសាន្ត និង​ការ​ឆ្លើយ​សំណួរ​ខ្លីៗ ហ្គេម​កំសាន្ត និង​ការប្រកួតប្រជែង​ដ៏​រីករាយ​ជាច្រើន​អំពី​ហិរញ្ញវត្ថុ​។ យើង​រំពឹង​ទុក​ថា កម្មវិធី​ទាំងនេះ នឹង​ផ្តល់នូវ​បទពិសោធន៍ និង​ចំណេះដឹង​ដល់ និ​យោ​ជិ​ក​របស់​ធនាគារ មេ​យ​ប៊ែ​ង សិស្សានុសិស្ស និង​សហគមន៍​ទាំងមូល​។​”

នៅ​ឆ្នាំនេះ ការ​ផ្តួចផ្តើម​លើ​ទំនួល​ខុសត្រូវ​សង្គម​ចំនួន ៩៥ ត្រូវ​បាន​បង្កើត និង​អនុវត្ត​ដោយ​និយោជិក​ទូទាំង​សម្ព័ន្ធ​ធនាគារ​។ ការងារ​នេះ រួមបញ្ចូល​ទាំង​គម្រោង​សម្រាប់​សហគមន៍​ជាច្រើន​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​ជាពិសេស​ទៅ​នឹង​កុមារ ដែល​ខ្សោយ​ចក្ខុវិញ្ញាណ មនុស្ស​ចាស់ជរា ជន​ពិការ ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា ក៏ដូចជា​ការ​គាំពារ​ដល់​បរិស្ថាន​ទាំងមូល​ផងដែរ​។

នៅក្នុង​ព្រឹត្តិការណ៍​នៃ​ទិវា​ទំនួល​ខុសត្រូវ​សង្គម​របស់ ធនាគារ មេ​យ​ប៊ែ​ង នៅក្នុង​ឆ្នាំ ២០១៨ នេះដែរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ មេ​យ​ប៊ែ​ង លោកជំទាវ DATUK MOHAIYANI SHAMSUDIN បាន​បង្កើត​យុទ្ធនាការ​ក្នុង​ការ​ស្វែងយល់​ពី​ជម្ងឺ​កម្សោយ​សាច់ដុំ ដែល​ជា​ប្រភេទ​ជំងឺ​ដ៏​កម្រ​មួយ តាមរយៈ​ការរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​សិល្បៈ ផ្នែក​គំនូរ ដែល​ការប្រកួត​នេះ ត្រូវ​បាន​ចូលរួម​ដោយ​អ្នក​ជម្ងឺ​កម្សោយ​សាច់ដុំ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​កម្មវិធី​នេះ​សហការ​ជាមួយនឹង​អង្គការ វី​ឃ៊ែ​រ (WeCare)។

ទិវា​ទំនួល​ខុសត្រូវ​សង្គម​របស់ ធនាគារ មេ​យ​ប៊ែ​ង​នេះ​មិនមែន​រៀបចំ​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ទិវា​នេះ​ក៏បាន​ធ្វើ​រៀបចំ​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​លើ​ពិភពលោក​ផងដែរ​ដោយមាន​និ​យោ​ជិ​ក​របស់ ធនាគារ មេ​យ​ប៊ែ​ង ប្រមាណ​ជាង ២០,០០០ នាក់​ទូទាំង​ពិភពលោក​បាន​ចូលរួម​ដូចជា​ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​នៅតាម​កន្លែង​ផ្សេងៗ​ទៀត​ជុំវិញ​ពិភពលោក រួមមាន​ទីក្រុង​ឡុង​ដ៍ រហូត​ទៅដល់​តំបន់ LABUAN។



លោកស្រី NORA MANAF នាយិកា​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង បាន​មានប្រសាសន៍ថា កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ មេ​យ​ប៊ែ​ង​នេះ គឺជា​កម្មវិធី​ដ៏​ឱឡារិក​មួយ ដែល​អាច​ឲ្យ​និ​យោ​ជិ​ក​របស់​ធនាគារ​យើង​ទាំង អស់​គ្នា បាន​ចូលរួម​ជ្រោមជ្រែង​ក្នុង​បេសកកម្ម​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ផ្តល់សេវា​ហិរញ្ញវត្ថុ ដែល​ប្រកបដោយ​អា​រិ​យ្យ​ភាព តាមរយៈ​ការចូលរួម​សកម្មភាព​ផ្សេងៗ ដើម្បី​ជា​កម្លាំង​ពង្រឹង​ដល់​ទំនាក់ទំនង​រវាង​ធនាគារ និង​សហគមន៍​។

លោកស្រី​ក៏បាន​បន្ថែម​ផង​ដែរ​ថា ​“​ក្នុងនាម​យើង​ជា​សម្ព័ន្ធ​ធនាគារ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​នោះ ធនាគារ មេ​យ​ប៊ែ​ង បាន​យល់​យ៉ាង​ច្បាស់​អំពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ក្នុងការ​ជ្រោម​ជ្រែង និង​ជួយ​ដល់​សហគមន៍ ដែល​ពួក​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ ឲ្យ​ទទួលបាន​ភាព​ល្អប្រសើ​ឡើង​។ កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ មេ​យ​ប៊ែ​ង​នេះ គឺជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​ពួក​យើង​ធ្វើការ​រួបរួម​គ្នា​ជាមួយនឹង​និ​យោ​ជិ​ក ដៃគូ​សហការ​របស់​យើង​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​រីកចម្រើន​ជាមួយគ្នា​។​”

​លោកស្រី Nora Manaf​បាន​បន្ត​ផង​ដែរ​ថា​“​គោលបំណង​ចម្បង​របស់​យើង គឺ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ពិភពលោក ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ឲ្យ​មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាច្រើន ដែល​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សហគមន៍ ក្នុង​រយៈពេល​ដ៏​វែង ដែល​ធ្វើឡើង​ដោយ​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង ក៏ដូចជា​ស្មារតី​ស្ម័គ្រចិត្ត​របស់​និ​យោ​ជិ​ក​របស់​យើង​ផងដែរ​។ តាមរយៈ​កម្មវិធី​ទាំងនេះ យើង​អាច​ធានា​បាន​ថា យើងទាំងអស់​គ្នា​នឹង​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ជាមួយគ្នា​នៅពេល​អនាគត​។​”

លោកស្រី Nora Manaf បាន​បន្ថែម​ផងដែរ​ថា ទិវា​ទំនួល​ខុសត្រូវ​សង្គម​សម្រាប់​ឆ្នាំនេះ គឺជា​ការបោះ​ជំហាន​ថ្មី​មួយ​នៃ សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ដែល​យើង​បាន​ធ្វើ​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លងមកនេះ ដែល​និ​យោ​ជិ​ក​ទាំងអស់​របស់​យើង​បាន​រួបរួម​គ្នា​ក្នុង​ថ្ងៃ​តែមួយ ដើម្បី​កិច្ចការងារ​ប្រយោជន៍​សង្គម និង​បរិស្ថាន​ដែល​ប្រកបដោយ​ចីរភាព​។

គួរ​បញ្ជាក់​ថា ​ទិវា​ទំនួល​ខុសត្រូវ​សង្គម​ជាស​កល ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០១០ ដោយ​ភ្ជាប់​ជាមួយ​ខួប​លើក​ទី ៥០ របស់​ធនាគារ មេ​យ​ប៊ែ​ង​ដោយមាន​និ​យោ​ជិ​ក​ប្រមាណ​ជាង ១០,០០០ នាក់ បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu