ភ្នំពេញ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជើងខ្លាំងដែលគេហៅថា បងធំប្រចាំភូមិ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវ២២៦ហ្សេត និងផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១និង០៥នាទី។
មន្ត្រីអាវុធហត្ថនិយាយនៅថ្ងៃទី២៤កញ្ញាថា ពួកគេទាំង ០២នាក់នេះជាមុខសញ្ញាបងធំប្រចាំភូមិ ដែលមានដាវគម្រាមគេឯងក្នុងភូមិ រួមទាំងប្រើប្រាស់គ្រឿងញៀនផងដែរ ក្នុងនោះមាន ១-ឈ្មោះ ស៊ិន ប្រុសពៅ ភេទប្រុស អាយុ ២៦ឆ្នាំនិង២- ឈ្មោះ សន ណាហ្សា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
បច្ចុប្បន្ន ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសូរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments