Ad Code

លោក Xi គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា មេដឹកនាំ​ចិន​លោក Xi Jinping បាន​អំពាវនាវ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ត្រូវបាន​អនុវត្ត​យ៉ាង​ស្មោះត្រង់​នៅពេលដែល​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​របស់​ប្រទេស​នេះ ​បន្ទាប់ពី​ការដកខ្លួន​របស់​អាមេរិក​ចេញពី​កតិកាសញ្ញា​នេះ​។​

លោក Xi បាន​ជួបពិភាក្សា​មួយ​ទល់នឹង​មួយ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​លោក Hassan Rouhani កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​សន្តិសុខ​ថ្នាក់​តំបន់​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង Qingdao ភាគ​ខាងកើត​ប្រទេស​ចិន​ ដែល​​មាន​ការចូលរួម​ដោយ​រុស្ស៊ី​និង​អតីត​សាធារណរដ្ឋ​សូ​វៀត​ផងដែរ​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានប្រកាស​កាលពី​ខែ​មុន​ថា សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​និង​ដាក់ទណ្ឌកម្ម​ឡើងវិញ​ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​កំពុងធ្វើការ​នៅក្នុង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។​

ភាគី​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​ដែលមាន​ដូចជា​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និង​រុស្ស៊ី​បាន​ប្តេជ្ញា​ថា​នឹង​នៅតែ​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ​ក្រុមហ៊ុន​របស់​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​យ៉ាង​ធំ​ប្រសិនបើ​ពួកគេ​នៅតែ​បន្តធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​របស់គាត់​ជាមួយ​លោក Rouhani, លោក Xi បាន​រៀបរាប់ថា កិច្ចព្រមព្រៀង​នេះ​គឺជា “​លទ្ធផល​ដ៏​សំខាន់​នៃ​ពហុភាគី​ន​និយម​”​។​

លោក Xi បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គឺជា​អំណោយផល​ក្នុងការ​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ម​ជ្ឈិម​បូព៌ា​និង​របប​មិន​រីក​រាលដាល​អន្តរជាតិ​ហើយ​គួរតែ​បន្ត​អនុវត្ត​យ៉ាង​ស្មោះត្រង់​។​
​ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​ថា ប្រទេស​អ៊ីរ៉ង់​រំពឹងថា សហគមន៍​អន្តរជាតិ​រួមទាំង​ប្រទេស​ចិន​ផងដែរ​នឹង​ដើរតួនាទី​វិជ្ជមាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​។​

ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO) កាលពី​ថ្ងៃអាទិត្យ​, ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រាប់​ក្រុម​មេដឹកនាំ​ដែល​ជួបប្រជុំ​រួមទាំង​លោក Rouhani ផងដែរ​ថា ការដកខ្លួន​របស់​អា​មេ​រិក​អាចធ្វើ​ឲ្យ​មាន “​ស្ថានភាព​អស្ថិរភាព​” ប៉ុន្តែ​ក្រុង​មូ​ស្គូ​នៅតែ​គាំទ្រ​ការអនុវត្ត​នៃ​កិច្ចព្រមព្រៀង​នេះ​។​

គួរ​បញ្ជាក់ថា លោក Rouhani ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Putin ផងដែរ​នៅក្នុង​ទីក្រុង Qingdao កាលពី​ថ្ងៃ​សៅរ៍​ហើយ​បាន​និយាយថា ការចរចា​បន្ថែមទៀត​គឺ​ចាំបាច់​ណាស់​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​ការដកខ្លួន “​ខុសច្បាប់​” របស់​ទីក្រុង​វ៉ាស៊ីនតោន​៕ AFP



[caption id="attachment_926305" align="aligncenter" width="960"] Iranian President Hassan Rouhani walks to his car after walking out from the airplane upon his arrival at Qingdao Liuting International Airport, Shandong province, China, June 8, 2018. Wang Zhao/Pool via REUTERS[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu