Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​លួច​ដុត សាលាឆាន់​នៅ​វត្ត​ក្រូចសើច



កំពង់ចាម ​៖ ​កម្លាំង សមត្ថកិច្ច​នគរបាល​ស្រុក​ កំពង់សៀម​ បាន​ចាប់ខ្លួន ជ​ន​សង្ស័យ​ម្នាក់ ​និង​នាំមក​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំ​ឯកសារ ពាក់​ព័ន្ធ​នឹង​ករណី​ដុត​សាលាឆាន់​កាលពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​១៥​នាទី ទៀបភ្លឺ វត្ត​ក្រូចសើច ស្ថិតនៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

ប៉ូលិស​មូលដ្ឋាន​ បាន​អោយ​ដឹង​ថា ភ្លាមៗ​នោះ​ កម្លាំង​នគរបាល បង្ការ​ពន្លត់អគ្គីភ័យ​ស្រុក​កំពង់សៀម បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានចេញ​រថយន្ត​ចំនួន​៣​គ្រឿង ទៅ​ជួយ អន្តរាគមន៍​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់ ចំនួន​០៧​រថយន្ត ទើប​រលត់។​

ប៉ូលិស​បាន​បន្តថា សាលាឆាន់​ដែល​ត្រូវ អគ្គិភ័យ​ឆាបឆេះ​មាន​ទំហំ ទទឹង​១០​ម៉ែត្រ​ និង​បណ្តោយ​២១​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​អោយ​ដឹង​ថា អគ្គិភ័យ​នេះ​ បាន​ធ្វើ​អោយ​ខូចខាត​សម្ភារៈ​ដូចជា :ទូ​ដាក់​សម្ភារៈ​ធ្វើ​អំពី​ឈើ​មួយ​ចំនួន​ធំ ចានឆ្នាំង​មួយ​ចំនួន​ធំ​ ទូក​ឈើ​ចំនួន​០១ ​គ្រែ​ដេក​ចំនួន​០៥។

ប៉ូលិស​បាន​អោយ​ដឹងថា អគ្គិភ័យ​នេះ​បង្ក​​ទ្បើង​ដោយ​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​អ្នក​ដុត​បំផ្លិចបំផ្លាញ។

ប្រភព​ដដែល​បាន បន្តថា បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ជំនាញ នគរបាល​ស្រុក​កំពង់សៀម ​​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ហាន់ជ័យ ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាបបាន​ជនសង្ស័យ​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វា​ទេ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​នៅ​នឹង​កន្លែង កើតហេតុ ហើយ​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សៀម ដើម្បី​ធ្វើការ​សួរនាំ​រៀបចំ​កសាង ​ឯកសារ​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu