Ad Code

លោក​វេ​ង សាខុន ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា លេខ​រៀង​ទី​២០



កំពង់ចាម ​៖​ លោក វេ​ង សាខុន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់សៀម តំបែរ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​រកា ឃុំ​គរ​គ និង នៅ​ទូទាំង​ស្រុក​កំពង់សៀម អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា​នាពេលខាងមុខ ដែល​មាន​លេខ​រៀង​ទី​២០ ដើម្បី​ផ្តល់ជូន​សម្តេច​តេ​ជោ​សែន​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ អាណត្តិ​ក្រោយៗ​ទៀត​។​

​ការអំពាវនាវ​របស់​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់សៀម តំបែរ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បានធ្វើ​ឡើង កាលពី ថ្ងៃ​អាទិត្យ ១២​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា គ​.​ស ២០១៨ ខណៈ​ដែល អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០០ នាក់​ដែល​បាន​អញ្ជើញ​មកពី​ឃុំ​កោះ​រកា​មាន​ចំនួន ៧​ភូមិ និង​ឃុំ​គរ​គរ​មាន ៤​ភូមិ​នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ស្ថិតក្នុង​បរិវេណ​វត្ត​ព្រះ​ធាតុ​តេជះ​មានជ័យ​រតនា​រាម​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោកពូ​ផន ផូ មេឃុំ​កោះ​រកា បាន​អាន​របាយការណ៍ ស្វាគមន៍​ជូន​អង្គ​ពិធី​ជ្រាប​ដោយ​សង្ខេប​ពី​ការ​រីកចម្រើន​នៅ​ទូទាំង​ឃុំ​រួចមក លោក​បានធ្វើការ​សំណេះសំណាល​សាកសួរ សុខទុក្ខ​ប្រជាពលរដ្ឋ​និង​បាន ពាំ​នាំមក​ជូន​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន វត្តមាន​នៅទីនេះ និង​នៅ​ទូទាំង​ស្រុក​កំពង់សៀម របស់​សម្តេច​តេ​ជោ​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ​តែងតែ​គិតគូរ​ យកចិត្តទុកដាក់​ពី​បញ្ហា​ជីវភាព និង​សេចក្តីសុខ​របស់​បងប្អូន​គ្រប់ពេលវេលា និង​បាន​ជូនពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ឃុំ​ទាំងពីរ និង​ទូទាំង​ស្រុក​កំពង់សៀម​ទទួលបាន​នូវ​ពុទ្ធិ​ពរ ទាំង​៤ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

លោក​ប្រធាន​ក្រុមការងារ​បាន​ជម្រាបជូន​អង្គពិធី​ដោយ​សង្ខេប​ពី​ដំណើរការ​អភិវឌ្ឍ ប្រទេសជាតិ​ជា​ជំហានៗ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​តេ​ជោ​សែន នាយករដ្ឋមន្ត្រី ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ ដោយ​បាន​រំដោះ ប្រទេស​ចេញពី​សង្គ្រាមស៊ីវិល ​អសន្តិសុខ គ្មាន​សុវត្ថិភាព ភាព​ក្រីក្រ ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ មក​ជា​ប្រទេស​មាន​សុខ សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជីវភាព របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កែលម្អ​ជា​បណ្តើរៗ​។ ដោយសារ​ប្រទេស​យើង​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​សង្គម​បានល្អ​នេះហើយ បានជា​ធ្វើ​ឲ្យ​ប្រទេស​យើង ទទួលបាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ល្អប្រសើរ ព្រមទាំង​បាននិងកំពុង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ជា​ជំហានៗ ធ្វើយ៉ាងណា​បង្កើន​ប្រាក់ចំណូល​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ស្របតាម​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល​ដែល​ចង់​ឲ្យ​ប្រទេស​យើង​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។ ឈានទៅ​សម្រេចបាន​នូវ ទស្សន​វិស័យនេះ រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ទាក់ទាញ អំពាវនាវ​អ្នកវិនិយោគទុន សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សាងសង់​រោងចក្រ​គ្រប់​ប្រភេទ​ក្នុង​បំណង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ ស្រូបយក​កម្លាំង​ពលកម្ម​ក្នុងស្រុក និង​បង្កើន​ការនាំចេញ​កសិផល​កែច្នៃ​ដែលមាន​គុណភាព​សុវត្ថិភាព​ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​ទីផ្សារ​។​

ដើម្បី​ឈានទៅ​សម្រេចបាន​នូវ ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ​និង​ច្បាស់លាស់​នេះ លោក សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ រូប​ត្រូវខិតខំ​យកចិត្ត​ទុក ដាក់​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សុខ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ហើយ​ជាពិសេស លោក​ប្រធាន​ក្រុមការងារ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​រកា ឃុំ​គរ​គ និង នៅ​ទូទាំង​ស្រុក​កំពង់សៀម អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា​នាពេលខាងមុខ ដែលមាន​លេខ​រៀង​ទី​២០ ដើម្បី​ផ្តល់ជូន​សម្តេច​តេ​ជោ​សែន​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ អាណត្តិ​ក្រោយៗ​ទៀត​។​

ឆ្លៀត​យក​ឱកាស​នេះ លោក​បាន រំលឹក​ជូន​សមាជិក​ក្រុម ការងារ​ថ្នាក់កណ្តាល​ត្រូវអនុវត្ត​គោលនយោបាយ ក​៣ (​កើត ការ និង​ការទទួល​មរណភាព​) ដោយ​ត្រូវ​ជួយឧបត្ថម្ភ ១០​ម៉ឺន​រៀល​សម្រាប់​ពិធី​នីមួយៗ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​ធ្វើ​សំបុត្រកំណើត អាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព​ដល់ទី​កន្លែង​ដោយ​គ្មាយ​យក​សេវា​។​

​ក្នុងឱកាស​នោះ លោក​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ៤​លាន រៀល​សម្រាប់​រៀបចំ​ពិធី​ស្រាយ​បូស​របស់​បងប្អូន​ឥស្លាម​និង​ជួសជុល​ផ្លូវ​ប្រវែង ៤០០ ម៉ែត្រ ៣០​លាន រៀល​សម្រាប់​ឧបត្ថម្ភ​អ្នកចូលរួម​និង​ការចំណាយ​ផ្សេងៗ កសាង​បណ្ណាល័យ​ចំនួន ៤​លាន​រៀល ឧបត្ថម្ភ​ជូន​គណៈកម្មការ​អាចារ្យ ៤៨ វត្ត​ទូទាំង​ស្រុក​សរុប ៤,៨ លាន​រៀន និង​កុំព្យូទ័រ​និង​ម៉ាស៊ីន​ព្រី​ន ០៤​គ្រឿង និង​សំលៀកបំពាក់​ប្រជា​ការពារ ៣៥ សម្រាប់៕

' ' ' ' '



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu