Ad Code

មានតែ​ពួក ប៉ុល​.​ពត​ទេ ដែល​មិន​ទទួលស្គាល់​ថ្ងៃ​៧​មករា​!

យើង​ធ្វើការ​រំឭក​ឡើងវិញ​កាលពី​៣៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​នោះ ជា​ថ្ងៃ​ដែល​របប ប៉ុល​.​ពត ត្រូវ​ដួល​រលំ​។ ការបាត់បង់​ឫទ្ធិ​អំណាច នៃ​របប​របស់​ខ្លួន​នេះ​ហើយ ទើប​បក្ខពួក​និង​ក្រុម របស់ ប៉ុល​.​ពត តែង​មិន​សប្បាយចិត្ត ហើយក៏ មិន​ទទួលស្គាល់​ថ្ងៃ​៧​មករា​នោះ​ដែរ ព្រោះ​ថ្ងៃ​៧​មករា មិនមែនជា​ជ័យជំនះ​របស់​ពួកគេ​ទេ គឺ ផ្ទុយទៅវិញ​ថ្ងៃ​៧​មករា​១៩៧៩ ជា​ថ្ងៃ​ដែល​របប របស់​ខ្លួន​ត្រូវ​បរាជ័យ​និង​ដួល​រលំ​គ្មាន​ថ្ងៃ​វិល ត្រឡប់​ឡើយ​។

មិនតែប៉ុណ្ណោះ ទន្ទឹមនឹង​ការបរាជ័យ​យ៉ាង ជូរចត់​នេះ ពួក ប៉ុល​.​ពត ដែល​ខ្ទាត​ពី​តំណែង ទៅនោះ បាន​បន្ត​បង្កើត​នូវ​សកម្មភាព​ប្រឆាំង តបត​ទាំង​ផ្នែក​ប្រដាប់អាវុធ​និង​ទាំង​ផ្នែក​ន​យោ បាយ​សំដៅ​បន្ដ​កាប់សម្លាប់​ជាតិ​សាសន៍​ឯង ដោយ​ការអូសបន្លាយ​ពេល​ជា​យូរ​ឆ្នាំ​ទំរាំ​តែ ដល់ទី​បញ្ចប់​។​

មកដល់​ចំណុច​នេះ យើង​ចែកជា​ពីរ​ផ្នែក​គឺ​៖ ទី​១-​អ្នក​ដែល​អបអរសាទរ​នៃ​ទិវា​ជ័យជំនះ​៧ មករា និង​ទី​២-​អ្នក​ដែល​មិន​សប្បាយ​ចិត្តនឹង ៧​មករា​។ ចំពោះ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស តែងមាន​ទឹកចិត្ត​អបអរសាទរ ព្រោះ​មាន​ថ្ងៃ​៧ មករា ១៩៧៩ ដែល​យើង​បាន​រស់​ឡើងវិញ ឬ ហៅថា ជាតិ​មានព្រលឹង​បាន​រស់​ឡើងវិញ​។ គេ ហៅ​ម្យ៉ាង​ទៀតថា ៧​មករា ជា​មាតា​ទី​២​របស់ ជាតិខ្មែរ និង​ដោយសារ​មាន​ថ្ងៃ​៧​មករា ទើប មាន​អ្វីៗ​នៅពេលនេះ​។ ជាពិសេស​យើង​តែង មានការ​ដឹងគុណ​ដោយ​មិនអាច​បំភ្លេច​ថ្ងៃ​៧ មករា និង​កងទ័ព​ជាតិ ព្រមទាំង​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​នោះឡើយ​។ រហូតមកដល់ ពេលនេះ​មាន​រយៈពេល​៣៦​ឆ្នាំ​កន្លងផុតទៅ និង​បន្ដ​ទៅមុខទៀត ទោះជា​យូរអង្វែង​យ៉ាង ណាក៏ដោយ​ក៏​ប្រជាជន​ខ្មែរ​នៅតែ​នឹកឃើញ ខួប​អនុស្សាវរីយ៍​៧​មករា ជា​ដួងព្រលឹង​របស់ ជាតិ​ដែល​មិនអាច​បំភ្លេច​បានទេ​។

ប៉ុន្តែ​ចំពោះ​ទស្សនៈ​មួយទៀត​ជា​ផ្នែក​ខាង អ្នក​បរាជ័យ​វិញ គឺមាន​បក្ខពួក ប៉ុល​.​ពត និង អ្នក​ស្នេហា​អំណាច​មហាលោតផ្លោះ មហាអស្ចារ្យ​នោះ គេ​មិន​ចង​ដឹងឮ​ពី​រឿង​៧​មករា​ដ៏​អា​មា​៉​ស់រ​បស់​ពួកគេ​ឡើយ​។ បាន​សេចក្តីថា ពួកគេ​មិន​ចង់​ជួប​ថ្ងៃ​៧​មករា​ដែល​ជា​ថ្ងៃ​បាត់ បង់​អំណាច​របស់​ពួកគេ​នោះទេ​។ ម្ល៉ោះហើយ គេ​តែង​ច្រានចោល​ថ្ងៃ​៧​មករា ដោយ​គេ​បាន​រក លេស​ចោទ​ប្រកាន់​ថា ជា​ជោគជ័យ​របស់​យួន ទៅវិញ​។ គឺ​គេ​បាន​បង្ក​ការ​ញុះញង់​ក្នុងន័យ ប្រកាន់​ពូជសាសន៍​ថា​៖ ជា​ថ្ងៃ​ដែល​យួន​លុក លុយ​ស្រុក​ខ្មែរ​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ងាក បែរ​ទៅ​គាំទ្រ​ពួកគេ​សាជាថ្មី​ទៀត​។ ទន្ទឹមនេះ ផងដែរ​ក៏​គេ​បានដឹងថា វា​ជា​ឧបាយកល​ប្រកបដោយ​ពិសពុល​របស់​ពួក ប៉ុល​.​ពត ក្នុងការ បំបែកបំបាក់​ជាតិ​ធ្វើឲ្យ​ស្មារតី​៧​មករា​ចុះខ្សោយ​ប៉ុណ្ណោះ​។ ឯ​ធាតុពិត​វិញ​នោះ គឺ​ជំហរ និង​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែមាន​លក្ខណៈ រឹងមាំ​ដដែល​ដោយ​មិនមាន​ការជឿ​ទៅតាម​ការឃោសនា​អកុសល​របស់​ក្រុម​ប្រល័យពូជសាសន៍​នោះទេ​។​

ដូចនេះ​យើង​អាច​រកឃើញ​រូបមន្ត​ដែល​ស្តែង ចេញពី​ទឹកចិត្ត​មនុស្ស​២​យ៉ាង​ទៅលើ​េ​ទិវា​៧​មករា គឺ​អ្នក​ដែល​ស្អប់​របប ប៉ុល​.​ពត និង​មិន​ចង់​ឲ្យ របប​ហៅថា គុក​ឥត​ជញ្ជាំង​នេះ​វិល​ត្រឡប់មក វិញ​នោះ តែងមាន​ទឹកចិត្ត​អបអរសាទរ​និង​ជោគជ័យ​នៃ​ថ្ងៃ​៧​មក​រាជា​របស់​ដ៏​មានតម្លៃ​បំផុត​នៃ ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ផ្ទុយទៅវិញ ចំពោះ​អ្នក ដែលមាន​ទឹកចិត្ត​ស្រឡាញ់​របប ប៉ុល​.​ពត ឬ​ជា បក្ខពួក​នៃ​ខ្មែរក្រហម​និង​ជា​ខ្សែបណ្ដាញ​របស់ ប៉ុល ពត​នោះ តែង​មិន​សប្បាយ​ចិត្តនឹង​ថ្ងៃ​៧ មករា​នោះឡើយ​។ ជាពិសេស​ពួកគេ​មិន​ទទួល ស្គាល់​ថ្ងៃ​៧​មករា​ដែលជា​ដើមកំណើត​នៃ​ការ រស់​របស់គេ​នោះទេ​។ នេះហើយ​ដែល​ពាក្យ ចាស់​ពោលថា​៖ "​មេអំបៅ​ភ្លេច​ដង្កូវ​"​មែន​។​

ដូចនេះ ទោះជា​មាន​ជន​ខ្លះ​មិន​សប្បាយចិត្ត នឹង​ថ្ងៃ​៧​មករា​ក៏ដោយ ក៏​គេ​បាន​រស់រាន​និង​មានការ​រីកចម្រើន​នាពេលនេះ​ដោយសារ​មាន​ថ្ងៃ​៧ មករា​ដែរ​។ ជាមួយនេះដែរ​ក៏​គេ​សន្និដ្ឋាន​យ៉ាង ឥត​ប្រកែក​បាន​ថា បុគ្គល​ដែល​មិន​ទទួលស្គាល់ ថ្ងៃ​មហា​ជ័យជំនះ​៧​មករា​នោះ ពិតជា​បុគ្គល នោះ​ជា​បក្ខពួក​ឬ​ជា​ខ្សែបណ្ដាញ​បង្កប់​របស់ ប៉ុល​.​ពត ពិតប្រាកដ​៕

លី ហាក់​សេង​

Post a Comment

0 Comments

Close Menu