Ad Code

បណ្ដឹង​តប

()​ការ​ទាមទារ​នៃ​បណ្តឹងតប ចាំបាច់​ត្រូវ មាន​ទំនាក់ទំនង​នឹង​ការ​ទាមទារ​នៃ​បណ្តឹង​ដើម ឬ មាន​ទំនាក់ទំនង​នឹង​មធ្យោបាយ​ការពារ​ខ្លួន ចំពោះ​ការ​ទាមទារ​នៃ​បណ្ដឹង​ដើម​

បណ្តឹង​តប គឺជា​ពាក្យ​សុំអោយ​តុលាការ វិនិច្ឆ័យ និង ចេញ​សាលក្រម​ចំពោះ​ការទាមទារ ថ្មី​នៅ​ពេល​បណ្តឹង​កំពុង​ត្រូវ​បាន​ចាត់ការ ដូចជា បន្ថែម ឬ ការផ្លាស់ប្តូរ​ការទាមទា​រ ហេតុនេះ ហើយ​លក្ខខណ្ឌ​នៃ​បណ្តឹងតប​នេះ​គឺ​ត្រូវ​បានកំណត់ ដូចគ្នា​នឹង​លក្ខខណ្ឌ​នៃ​ការបន្ថែម ឬ ការផ្លាស់ប្តូរ​បណ្តឹង​ដោយ​ដើមចោទ​ដែរ​។ មានន័យថា មិនចាំបាច់​ទទួលស្គាល់​រហូតដល់​ការទាមទារ ដែល​គ្មាន​ទាក់ទង​នឹង​ការទាមទារ​នៃ​បណ្តឹង ដើម​ទេ​។ "​ការទាមទារ​នៃ​បណ្តឹងតប ទាក់ទង នឹង​ការទាមទារ​នៃ​បណ្តឹង​ដើម​" មានន័យថា​ការ ទាមទារ​នៃ​បណ្តឹង​ដើម និង​ការទាមទារ​នៃ​បណ្តឹង តប ពាក់ព័ន្ធ​នឹង​កម្មវត្ថុ​ដូចគ្នា ឬ កើតឡើង​ពី អង្គហេតុ​ដូចគ្នា ដូចជា​ករណី​ដែល​បណ្តឹង​ដើម និង​បណ្តឹងតប មាន​ខ្លឹមសារ​ទាមទារ​អោយ​បញ្ជាក់ នូវ​កម្មសិទ្ធិ​លើ​កម្មវត្ថុ​ដូចគ្នា ឬ ករណី​ដែល បណ្តឹង​ដើម និង បណ្តឹងតប មាន​ខ្លឹមសារ​ទាមទារ នូវ​សំណង​ការខូចខាត​ដោយ​មូលហេតុ​គ្រោះ ថ្នាក់​ចរាចរណ៍​ដូចគ្នា​ជាដើម​។ "​ការទាមទារ​នៃ បណ្តឹងតប​ទាក់ទង​នឹង​មធ្យោបាយ​ការពារ​ខ្លួន ចំពោះ​ការទាមទារ​នៃ​បណ្តឹង​ដើម​" មានដូចជា ករណី​ដែល​អះអាង​អង្គហេតុ​តវា​៉​អំពី​ការទូទាត់ សិទ្ធិ​លើ​បំណុល​របស់​ដើមចោទ ដោយ​យក​សិទ្ធិ លើ​បំណុល​របស់​ចុង​ចម្លើយ ហើយ​ដាក់​បណ្តឹង តប​ទាមទារ​អោយ​សង​ប្រាក់​ដែល​នៅសល់​ពី ការទូទាត់​នោះមក​វិញ ឬ​ករណី​ដែល​អះអាង​អង្គ ហេតុ​តវា​៉​អំពី​ការលុបចោល​កិច្ចសន្យាលក់​ទិញ ដោយ​យក​ការ​ឆបោក​ជា​មូលហេតុ ចំពោះ បណ្តឹង​ដើម​ដែល​ទាមទារ​អោយ​បង់ប្រាក់​លក់​ទិញ ហើយ​ដាក់​បណ្តឹងតប​ទាមទារ​អោយ​សង​នូវ សំណង​ការខូចខាត ដោយសារ​ការ​ឆបោក​នោះ​ជាដើម។

()​ការ​ទាមទារ​នៃ​បណ្តឹង​តប មិន​ត្រូវ​ស្ថិតនៅ ក្រោម​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ​ដទៃទៀត​

()​នីតិវិធី​បណ្តឹង​មិនមាន​ការយឺតយ៉ាវ ខ្លាំង ដោយសារ​ការដាក់​បណ្តឹង​តប​

.​វិធី​ដាក់ពាក្យ​បណ្តឹងតប និង ការចាត់ចែង បណ្តឹងតប​

ចំពោះ​វិធី​នៃ​ការប្តឹង​តប ត្រូវ​អនុវត្តតាម​បញ្ញត្តិ ស្តីពី​បណ្តឹង​ដើម​។ ក្នុងករណី​ដែល​មិន​សមស្រប នឹង​លក្ខខណ្ឌ​នៃ​បណ្តឹងតប តុលាការ​ត្រូវ​បំបែក ចែក​រឿងក្តី​នោះ ហើយ​ចាត់ចែង​បណ្តឹងតប​ជា បណ្តឹង​ឯករាជ្យ​មួយ និង​ត្រូវធ្វើ​ការវិនិច្ឆ័យ​ផ្សេង ពីគ្នា។ ក្នុងករណី​ដែល​តុលាការ​ផ្សេង​មាន​សមត្ថ កិច្ច​ផ្តាច់មុខ តុលាការ​ត្រូវ​ផ្ទេរ​បណ្តឹងតប​នោះ ទៅ​តុលាការ​នោះ៕

​(​ពន្យល់​ក្រមនីតិវិធី​រដ្ឋប្បវេណី​)

អង្គ កុលបុត្រ 

Post a Comment

0 Comments

Close Menu