Ad Code

​ក្រុម Chelsea​ស្មើ​១-១​ជាមួយ​ក្រុម Eintracht Frankfurt នៅ​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League



គ្រាប់​បាល់​ក្នុង​តង់​ទី​១​របស់​កីឡាករ Pedro បាន​ជួយ​ឲ្យ​ក្រុម Chelsea​រកបាន​គុណសម្បត្តិ​បន្តិចបន្តួច នៅ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League​របស់​ពួកគេ ពេលដែល​ពួកគេ​បាន​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម Eintracht Frankfurt កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

គ្រាប់​បាល់​ស្មើ​របស់​កីឡាករ Pedro​ បាន​ធ្វើ​ឲ្យ​ក្រុម Chelsea​រកបាន​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​ចាំ​បាច់ ក្រោយ​ជំនួប​ជើង​ជើង​ទី​១​ដ៏​ស្វាហាប់ នៅក្នុង​បរិយាកាស​ដ៏​អាប់អួរ​មួយ​ក្នុង​ទឹកដី Commerzbank Arena ។



ដោយសារ​តែមាន​ការជួយ​លើកទឹកចិត្ត​ពី​ក្រុម​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ ក្រុម Frankfurt បាន​ធ្វើ​ឲ្យ​ក្រុម Chelsea​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​តង់​ទី​១ មុនពេល​គ្របដណ្តប់​ការប្រកួត​ខ្លាំង​ទៀត​នៅ​តង់​ទី​១​។

ក្រុម Frankfurt របស់លោក Adi Huetter បាន​ព្យាយាម​វាយលុក​ដូច​ទឹកបាក់​ទំនប់​នៅក្នុង​តង់​ទី​២ ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​ទម្លុះ​ខ្សែការពារ​ក្រុម​Chelsea​បាន​ដដែល ជាហេតុ​ធ្វើ​ឲ្យ​ការប្រកួត​របស់​ពួកគេ​នៅ​ទ្រឹង មុន​ជំនួប​ជើង​ទី​២​នា​ថ្ងៃ​ព្រ​ហ​ស្បតិ៍​សប្តាហ៍​ក្រោយ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​។

គ្រូបង្វឹក​របស់​ក្រុម Chelsea​លោក Maurizio Sarri បាន​ចង​ចិញ្ចើម​ជាមួយនឹង​ការសម្រេចចិត្ត​របស់​គាត់​ក្នុង​ការ​ទុក​ឲ្យ​កីឡាករ Eden Hazard ស្ថិត​នៅក្រៅ​ជម្រើស​១១​នាក់​ដំបូង ហើយ​ក្រុម​របស់គាត់​លេង​បាន​យ៉ាង​ត្រ​ដាប​ត្រ​ដួល​បំផុត​ជាមួយ​ក្រុម​ជើង​ខ្លាំង​អាល្លឺម៉ង់ Frankfurt ពិសេស​នៅក្នុង​តង់​ទី​១​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu