Ad Code

​កីឡាករ Tiger Woods ទទួលបាន​មេដាយ​ប្រធានាធិបតី​កិ​ត្តិយស​ពី​លោក​ដូ​ណា​ល់ ត្រាំ​



​កីឡាករ Tiger Woods ដែល​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការវិលត្រឡប់​ពីរ​បួស​ជាមួយនឹង​ការ​ឈ្នះ​ជើងឯក Masters កាលពី​ខែ​មុន​នោះ គ្រោង​នឹង​ទទួលបាន​មេដាយ​សេរីភាព​ប្រធានាធិបតី ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ​។

លោកស្រី Sarah Sanders គឺជា​អ្នកនាំពាក្យ​សេត​វិមាន បាន​និយាយថា លោក​ត្រាំ នឹង​ប្រគល់​រង្វាន់​មេដាយ​មួយ​នេះ ដែលជា​មេដាយ​កិត្តិយស​ស៊ីវិល​ខ្ពស់បំផុត​របស់​ជាតិ ល់​កីឡាករ​វាយ​កូន​ហ្គោល​ដ៏​អស្ចារ្យ Tiger Woods​នៅឯ​សួន​ច្បារផ្កា​កុលាប​ក្នុង​សេត​វិមាន​។



លោក Woods​វ័យ​៤៣​ឆ្នាំ បានឈ្នះ​ជើងឯក Masters​កាលពី​ខែមេសា សម្រាប់​ជើងឯក​ធំ​លើក​ទី​១៥​របស់​គាត់ និង​ជា​ជើងឯក​លើកដំបូង​ចាប់តាំងពី​ឈ្នះ​ជើងឯក US Open​ឆ្នាំ​២០០៨​។

លោក​ត្រាំ ដែល​ស្រលាញ់​ចូលចិត្ត​កីឡា​វាយ​កូន​ហ្គោល និង​ជា​ម្ចាស់​ទីលាន​វាយ​កូន​ហ្គោល​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ពិភពលោក​នោះ បាន​ផ្ញើ​សារ​អបអរសាទ​របស់គាត់​តាម Twitter បន្ទាប់ពី​ជ័យជំនះ​របស់ Woods​នៅ Augusta ។

គួរ​រំឭក​ថា អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama បានផ្តល់​រង្វាន់​មួយ​នេះ ដល់​លោក Charlie Sifford កាលពី​ឆ្នាំ​២០១៤ ដែលជា​កីឡាករ​វាយ​កូន​ហ្គោល​កូនកាត់​អាមេរិក​-​អាហ្វ្រិក​លើកដំបូង​គេ បាន​លេង​នៅ PGA Tour ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu