Ad Code

អគ្គីភ័យ​ឆាបឆេះ​ខ្សែភ្លើង​លើ​បង្គោល​ភ្លើង​បង្ក​ឲ្យ​ធ្លាក់​ខ្សែ​ភ្លើង​រាយប៉ាយ​ពេញ​ផ្លូវ

បាត់ដំបង ៖ នៅ​វេលា​ម៉ោង​១១​និង​២៥​នាទី យប់​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ចំណុច​ជាប់​មន្ទីរ​ពេទ្យធ្មេញ​នោ​រ៉ា ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ទល់មុខ​ស្ថានីយ​រថភ្លើង​មាន​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​នៅ​លើ​បង្គោល​ភ្លើង​ដែល​បង្ក​ឲ្យ​មានការ​ដាច់​ធ្លាក់ ខ្សែភ្លើង​ទាំងនោះ​មក​លើ​ផ្លូវ​ទាំងអស់ នៅក្នុង​ខណៈនោះ​ដែរ កម្លាំង​អឺ​ដេ​សេ របស់​អគ្គិសនី​ខេត្ត​បាន​ចុះ​យ៉ាង​បន្ទាន់​ដើម្បី​ផ្តាច់​ចរន្ត។


ដោយឡែក​កម្លាំង​អគ្គីភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ចេញ​ប្រតិបត្តិការ​យ៉ាង​បន្ទាន់​ផង​ដែរ ដែល​មាន​ការ​បារម្ភ​ចំពោះ​ខ្សែ​ចរន្ត​ដែល​មាន​ការ​រាយប៉ាយ​ជុំវិញ​ផ្លូវ​ហើយ​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​ប្រមាណ​ជាង​១០​នាទី​ស្ថានភាព​នេះ​ត្រូវ​បាន​កម្លាំង​អគ្គិសនី​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ។


លោក​គឹម ប៊ុន ធឿន នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​បាន​អះអាង​ថា ការ​ឆ្លង​ចរន្ត​ដែល​បណ្ដាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង​នេះ​គឺ​ពុំ​មាន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ។ ខណៈ​ពេល​ដែល​លោក​ទ​ទូល​បាន​សេចក្តី​រាយការណ៍​គឺ​ប្រភព​បាន​បញ្ជាក់​ថា មាន​ការ​ឆេះ​រាលដាល​២០%​ទៅលើ​លំនៅ​ដ្ឋាន​តែ​ធាតុ​ពិត​គឺ​ឆេះ​នៅ​លើ​បង្គោល​ភ្លើង​សុទ្ធសាធ ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ដោយ​សារ​តែ​ខ្សែ​ដែល​ធ្លាក់​មកនេះ ត្រូវ​បាន​ក្បាល​អគ្គិសនី​គ្រប់គ្រង បាន​ហើយ៕


នៅ​ខណៈ​ពេល​នេះ ផ្លូវ​ដែល​មាន​បង្គោល​ភ្លើង​ធ្លាក់​រាយប៉ាយ​នោះ សមត្ថកិច្ច​ចរាចរ​បាន​ដាក់​កម្លាំង​ផ្អាក​មិន​ឲ្យ​ធ្វើ​ចរាចរ​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ខាង​អគ្គិសនី​ត​ភ្ជាប់​ខ្សែ​ចរន្ត​ដែល​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ៕



អគ្គីភ័យ​ឆាបឆេះ​ខ្សែភ្លើង​លើ​បង្គោល​ភ្លើង​បង្ក​ឲ្យ​ធ្លាក់​ខ្សែ​ភ្លើង​រាយប៉ាយ​ពេញ​ផ្លូវ

Post a Comment

0 Comments

Close Menu