Ad Code

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួន​ក្នុងករណី​ចែកចាយ​គ្រឿងញៀន​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​លោក​ជា ​ដា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​ចុះ​ឃាត់ខ្លួន ​និង​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៤​ថង់​ស​តូច ​ដែល​ជនសង្ស័យ​កំពុង​ចែកចាយ។


ការ​ចាប់​ខ្លួន​នេះ​នៅ​វេលា​ម៉ោង​៦ កាលពី ថ្ងៃទី​៩  ខែកញ្ញា ឆ្នាំ​២០១៥​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក​ឧត្តមសេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១០​ ខែកញ្ញា ឆ្នាំ​២០១៥ នេះ​ថា ជនសង្ស័យ ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ឈ្មោះ ហេង រស្មី ហៅ ថៃ ភេទ ប្រុស អាយុ ៤៣​ឆ្នាំ មាន​ស្រុក​កំណើត ភូមិ ស្រែ​វា ឃុំ​ស្រែ​វា ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ ចាន់គិរី សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន ៤​កូន​ថង់​តូច។ លោក​បាន​បន្ត​ថា បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចហើយ កម្លាំង​អាវុធហត្ថ បាន​ចុះ​ធ្វើការ​ឆែកឆេរ​លំនៅឋាន របស់​ជនសង្ស័យ បាន​រក​ឃើញ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ចំនួន​១​ថង់​តូច​ទៀត និង​កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន រួច​បាន​នាំ​ខ្លួន​ជន​សង្ស័យ និង​វត្ថុតាង​មក​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​ធ្វើការ​សាកសួរ។


ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ប្រព្រឹត្ត អំពើ​ចាក​ចាយ​គ្រឿងញៀន ពិតប្រាកដ​មែន ដោយ​ទិញ​បន្ត​ពី​ឈ្មោះ ល័ក្ដ ភេទ​ប្រុស ជា​អ្នក​រកស៊ី​គ្រឿងញៀន នៅ​ម្ដុំ​កាស៊ីណូ​ផ្កាយ​ប្រាំ​។


​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ចាត់​ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ឈ្មោះ ល័ក្ដ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ឃាត់ខ្លួន​បន្ត​ទៀត ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់៕




ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួន​ក្នុងករណី​ចែកចាយ​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu