ភ្នំពេញ ៖ លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូក្រសួង ចូលមកបំភ្លឺអំពីលទ្ធផល នៃការដោះស្រាយទំនាស់ដីធ្លី ដែលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់ក្រសួង ជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដែលដឹកនាំដោយ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការ នៅវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅសាល ប្រជុំទំនាក់ទំនងអន្តរជាតិ នៃវិមានរដ្ឋសភា។
សេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា ការចូលបំភ្លឺនេះ គឺយោងតាមការស្នើសុំអញ្ជើញរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា៕
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលបំភ្លឺអំពីលទ្ធផលនៃការដោះស្រាយទំនាស់ដីធ្លី ជាមួយគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា
0 Comments