Ad Code

សរ សី​ជម្រះបញ្ជី​ជាមួយ​ម៉ូ រដ្ឋា ខណៈ​ប៊ុន យីម​ជម្រះបញ្ជី​ជាមួយ​បូរិន​នៅ​SEA-TV

សរ សី អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជម្រះបញ្ជី​ជាមួយ​ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៣ ខែកញ្ញា ឆ្នាំ២០១៥​នេះ លើ​សង្វៀន​Ganzberg នៅ​SEA-TV។ នេះ​ជា​ការ​ជួបគ្នា​លើក​ទី​២​របស់​អ្នក​ប្រដាល់​ទាំងពីរ​នេះ។ សរ សី​និង​ម៉ូ រដ្ឋា មាន​កម្ពស់​ប្រហាក់​ប្រហែលគ្នា ឯ​ស្នៀត​ប្រដាល់​វិញ​នោះ ក៏​មិនជា​លើ​គ្នា​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​ម៉ូ រដ្ឋា ឡើង​ប្រកួត​មិនសូវ​ដែល​ឈ្នះ​គេ​ទេ​ដូចជា​ការប្រកួត​លើក​ចុង​ក្រោយ​នេះ គេ​វាយ​ចាញ់​តូច ទូ អ្នក​ប្រដាល់​សមា​គម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។


ម៉ូ រដ្ឋា មិនជា​ខ្លាំង​នោះ​ទេ តែ​ក៏​មិនជា​ខ្សោយ​ប៉ុន្មាន​ដែរ។ អ្នក​ប្រដាល់​រូប​នេះ មាន​តែម​ឈ្នះ​សរ សី​នៅត្រង់​តែ​មាន​ចិត្ត​ប្រដាល់​ធំ​ប៉ុណ្ណោះ។ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋា​មិន​ប្រាកដ​ថា ឈ្នះ សរ សី នោះទេ សម្រាប់​ការ​ឡើង​ប្រកួត​លើក​នេះ ព្រោះថា​គេ​ពុំ​មាន​កលល្បិច​ក្នុង​ការ​ប្រកួត។ ចាំ​មើល ការ​ជួបគ្នា​រវាង​សរ សី និង ម៉ូ រដ្ឋា លើក​នេះ តើន​រណា​ជា​អ្នកមាន​សំណាង​បាន​ឈ្នះ​ការប្រកួត​នេះ ? ។ សរ សី ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​មីស្លី​ន​អា​លី ក្លិប​អាស៊ី​កីឡា។


ឡុង ប៊ុន​យី​ម អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ក៏​នឹង​ជួប​ប្រកួត​ជម្រះ​ជាមួយ​យិន បូ​រិ​ន អ្នក​ប្រដាល់​ក្លិប​អាស៊ី​កីឡា​ដែរ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ប៊ុន​យី​ម ធ្លាប់​វាយ​ចាញ់​បូ​រិ​ន ដោយ​ពិន្ទុ​ម្តង​ហើយ កាលពី​ក្នុង​ឆ្នាំ​២០១៣​កន្លងមក ហើយ​មក​ដល់ពេល​ជួបគ្នា​នា​ថ្ងៃទី​២៦​កក្កដា​២០១៥ ពួកគេ​ទាំងពីរ​វាយ​ស្មើ​ពិន្ទុ​គ្នា។


ប៊ុន​យី​ម គេ​មាន​ស្នៀត​ប្រដាល់​មិនសូវ​ច្បាស់ ដោយ​វាយ​ច្រើន​អាង​កម្លាំងបាយ តែ​ដល់​ចុះ​ខ្សោយ​កម្លាំង​នៅ​ចុង​ទឹក ក៏​ត្រូវ​ចាញ់​ដៃគូ​ប្រកួត​តែម្តង។ ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​សេង កំសត់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មានរិទ្ធ​ដោយ​ពិន្ទុ។


ចំណែក យិន បូ​រិ​ន  គេ​មាន​ស្នៀត​ប្រដាល់​មិនជា​លើ​ប៊ុន​យី​ម​នោះ​ទេ គ្រាន់តែ​គេ​មានចិត្ត​ប្រដាល់​ធំ និង​ស៊ូ​ចំពោះ​ការប្រកួត​តែប៉ុណ្ណោះ។ អ្នក​ប្រដាល់​រូប​នេះ ទាប​ពេក ។​ប្រកួត​ចុងក្រោយ​នេះ បូ​រិ​ន​វាយ​ចាញ់​បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ។ យ៉ាងណា​សម្រាប់​ការ​ជួបគ្នា​លើក​ទី​៣​នេះ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​តឹងតែង​និង​លំបាក​ដែរ។ ជួប ជាង អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ប្រាក់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ដែរ​ពី​មុន​មក។

ប្រាក់ ស៊ី​ណាត បាត់​មុខ​មួយ​រយះ​ហើយ។ គេ​វាយ​ខ្លាំង តែ​មិនសូវ​ឆ្លាត​ទេ ហើយ​មួយទៀត​គេ​មានចិត្ត​ប្រដាល់​មិនសូវ​ធំ​ថែមទៀត។ ការប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ព្រឿង សុជាតិ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។ ជួប ជាង ជា​អ្នក​ប្រដាល់​វ័យក្មេង​ម្នាក់ ដែល​ប្រកួត​មាន​លក្ខណៈ​ច្បាស់លាស់​អត់ធ្មត់ ហើយ​មាន​ស្នៀត​ប្រដាល់​ល្អ និង​រឹងមាំ​ណាស់ ។ ជួប ជាង​ប្រកួត​មិនសូវ​ដែល​ចាញ់​គេ​ទេ ទើបតែ​ឡើង​ប្រកួត​លើក​ចុង​ក្រោយ​នេះ គេ​ប៉ះ​ជើង​ខ្លាំង​ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក គេ​ចាញ់​ដោយ​ពិន្ទុ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ជួបគ្នា​រវាង​ប្រាក់ ស៊ី​ណាត និង ជួប ជាង​នេះ​ក្រុម​អ្នកវិភាគ​ប្រដាល់ ពួកគេ​ពុំ​ហ៊ាន​ទាយ​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ​? ។ តែ​យ៉ាងណា អ្នក​ប្រដាល់​ជួប ជាង គេ​មានបទពិសោធន៍​ច្រើនណាស់​ក្នុង​ការ​ប្រកួត ។ អ៊ុ​ល រាត្រី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រៀវ ចំណាប់ ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ នេះ​ជាការ​ជួប​ប្រកួត​លើកដំបូង​របស់​ពួកគេ​ទាំងពីរ។ ចំណែក លីន ចំរើន ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ អ្នកណា​ឈ្នះ អ្នក​ចាញ់​នោះ មិនអាច​ទាយ​មុន​បានទេ៕


Nita-10-A-1-Full


Nita-10-A-2-Full



សរ សី​ជម្រះបញ្ជី​ជាមួយ​ម៉ូ រដ្ឋា ខណៈ​ប៊ុន យីម​ជម្រះបញ្ជី​ជាមួយ​បូរិន​នៅ​SEA-TV

Post a Comment

0 Comments

Close Menu