Ad Code

គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ ចុះ​ពិនិត្យ​ព្យាបាល​កុមារ​ និង​ពលរដ្ឋ​ក្នុង​ពេទ្យ​ជោ​រៃ​ភ្នំពេញ​ជាង​៥០០​នាក់

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ បាន​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត ​និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​ ព្រមទាំង​ក្រុម​យុវជន​សហភាព​សហព័ន្ធ​ខណ្ឌ​ច្បារអំពៅ​ សហការ​សម្របសម្រួល​ជាមួយ​ខាង​ពេទ្យ​ជោ​រ៉ៃ ចុះ​ពិនិត្យ​ និង​ព្យាបាល ទូទៅ​ ពិសេស​ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ​ដល់​កុមារ​ និង​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​នេះ​ទៅ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ។


នេះ​គឺជា​បេសកកម្ម​មនុស្សធម៌​មួយ​ដែល​តែងតែ​ចុះ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​ពី​សំណាក់​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ ពិសេស​ជំងឺ​ភ្នែក​ជំងឺ​មាត់​ធ្មេញ​ដល់​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា។


លោក ស៊ី សុផាន់​ណា​ង​ តំណាង​លោកជំទាវ ​ហ៊ុន ម៉ា​ណា ក្នុងនាម​ជា​ប្រធាន​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ ថ្ងៃ​ទី​១០​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​ថា ស​ម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន ​រ៉ានី​ ហ៊ុន ​សែន ​និង​លោកជំទាវ​ ហ៊ុន​ ម៉ា​ណា​ តែងតែ​គិតគូរ​ពី​សុខទុក្ខ ​និង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​កុមារ​នៅ​តាម​មូលដ្ឋាន​ និង​តាម​អង្គការ បាន​នាំ​ជា​អំណោយ​ផ្សេងៗ​ចែក​ជូន​ដល់​ក្មួយៗ​កុមារ​ដើម្បី​ឱ្យ​ពួកគេ​មាន​សេចក្តី​សង្ឃឹម ​និង​ភាព​កក់ក្តៅ​ក្នុង​ការ​កសាង​អនាគត​ដ៏​ប្រសើរ​របស់​ពួកគេ។ ជាក់ស្ដែង​ថ្ងៃនេះ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេ​ជោ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​ដោយ​ឥតគិតថ្លៃ​ក្នុង​មន្ទីរពេទ្យ​ជោ​រ៉ៃ​ភ្នំពេញ​។​ នេះ​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​ការថែទាំ​សុខភាព​ការរស់នៅ​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន​ ជា​នាយករដ្ឋមន្ត្រី​ និង​ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ឆ្នើម​របស់​ប្រទេសជាតិ៕
Pisey-2015-09-10-full-C


Pisey-2015-09-10-full-C1


Pisey-2015-09-10-full-C5



គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ ចុះ​ពិនិត្យ​ព្យាបាល​កុមារ​ និង​ពលរដ្ឋ​ក្នុង​ពេទ្យ​ជោ​រៃ​ភ្នំពេញ​ជាង​៥០០​នាក់

Post a Comment

0 Comments

Close Menu