ភ្នំពេញ ៖ វាជារឿងធម្មតាទៅហើយសម្រាប់សិល្បកររបស់ខ្មែរគ្រប់រូប ដែលចង់បានភាពល្បីល្បាញដោយម្នាក់ៗខំប្រឹងរិះរកស្ទីលប្លែកៗដើម្បីបង្ហាញទស្សនិកជនទាមទាររកការចាប់អារម្មណ៍ និងធ្វើឲ្យកេរ្តិ៍ឈ្មោះល្បីថែមមួយកម្រិតទៀតឈានទៅដណ្តើមទីផ្សារសិល្បៈនាពេលអនាគត។
ជាក់ស្តែងដូចជាកញ្ញាវីតវីតពិធីការិនីសំឡេងផ្អែមប្រចាំស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ជាដើម ដោយនាងតែងបង្ហាញពីការលេងស្ទីលបែបប្លែកៗព្រមជាមួយការបង្ហាញភាពសិចស៊ី។
ពិធីការិនីរូបស្រស់កញ្ញា វីតវីត ថ្មីៗនេះគេតែងសង្កេតឃើញនាងជ្រើសរើសយកស្ទីលនៃថតរូបលក្ខណៈប្លែកៗខុសគេ មានទាំងឈុតឆាកសិចស៊ីស្លៀកពាក់បញ្ចេញសាច់ខ្ចី និងការថតលេងស្ទីលបែបនារីអឺរ៉ុបផងដែរ។ ប៉ុន្តែអ្វីដែលចម្លែកនោះនៅត្រង់ថា តារាសម្តែងកញ្ញា វីតវីត មុននេះបន្តិចទើបរំលេចរូបថតថ្មីៗជាច្រើនសន្លឹកបង្ហាញពីភាពខុសប្លែក គ្នាពីមួយទៅមួយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកសាធារណៈ ដោយក្នុងនោះមានរូបថតចំនួន៣សន្លឹងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។
តាមរយៈរូបថតចំនួន៣សន្លឹក ដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះ គឺគេសង្កេតឃើញតារាស្រីកញ្ញា វីតវីត បានថតរូបដេកសំដិលហាលថ្ងៃហាលខ្យល់នៅលើផ្លូវរថភ្លើងមួយកន្លែងក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតនិងភ្នែកមានពាក់វ៉ែនតាខ្មៅព្រមជាមួយការសរសេរពាក្យមួយឃ្លាដោយខ្លីថា បន្ទប់គេងលំដាប់ផ្កាយ១ពាន់របស់ វីត វីត។
ជាការកត់សម្គាល់មួយរយៈចុងក្រោយនេះតែងសង្កេតឃើញពិធីការិនីកញ្ញា វីតវីត ហាក់មានសន្ទុះកេរ្តិ៍ឈ្មោះកើតឡើងខុសធម្មតា ហើយសូម្បីតែមិត្តភ័ក្ដិនៅលើបណ្តាញសង្គមហ្វេសប៊ុកក៏មានអ្នកគាំទ្រច្រើនទ្វេដងផងដែរ។ ខណៈដែលភាពហ៊ឺហាលួយឆាយជាមួយការលេងខ្លួនសិចស៊ីបង្ហាញសាច់ភ្លៅ និង ដើមទ្រូងរបស់នាងក៏កំពុងចាប់ផ្តើមមានជាបន្តបន្ទាប់ដើម្បីជែងយកចំណែកទីផ្សារល្បីឈ្មោះលើវិស័យសិល្បៈ៕
វីត វីត លេងស្ទីលសំដិលលើផ្លូវរថភ្លើង ឃើញឲ្យចង់ឈាមច្រមុះ
0 Comments