Ad Code

សាយ រតនៈ ត្រូវ​គេ​ទម្លាយ​រឿង​ធ្វើ​ឲ្យ​និស្សិត​ស្រី​មាន​ផ្ទៃពោះ​ជាថ្មី

ភ្នំពេញ ​៖​ នេះ​មិនមែន​ទើបតែ​ជា​លើកទីមួយ​ទេ​ចំពោះ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​និង​បណ្តា​អ្នក​និយម​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ដែល​ពិធីករ​កម្មវិធី​រាត្រី​កំសាន្ត​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក​សាយ រតនៈ មានរឿង​អាស្រូវ​ផ្ទុះ​ឡើងវិញ​នៃ​ការ​បែកធ្លាយ​ទំនាក់ទំនង​ជាមួយ​និស្សិត​ស្រី​ម្នាក់​រហូត​មាន​ផ្ទៃពោះ​ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​បាន​ភាគី​ខាង​ប្រុស​លោក សាយ រតនៈ បង្ខំ​ឲ្យ​ទម្លាក់​និង​បោះបង់​នាង​ចោល​។

តារា​សម្តែង​និង ពិធីករ​ប្រុស​សម្លេង​ក្រអួន​ក្រអៅ​លោក សាយ រតនៈ មុន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា លោក​មិន​ត្រឹមតែ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ពី​អាជីព​សិល្បៈ​ទេ​ថែមទាំង​បង្កើន​នូវ​ភាព​ល្បីល្បាញ​បាន​កាន់​តែខ្លាំង​រហូត​ត្រូវ​បាន​ទស្សនិកជន​ទទួលស្គាល់​និង​គាំទ្រ​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ។

ខណៈ​ពេល​ដែល​កំពុងតែ​ជោគជ័យ​ក្នុង​អាជីព​សម្តែង​និង​ធ្វើជា​ពិធីករ​ក៏​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​មជ្ឈដ្ឋាន​ខាងក្រៅ​មើល​ឃើញថា ​តារា​ប្រុស​រូប​នេះ​ក៏បាន​ជួ​ប​ប្រទះ​រឿងអាស្រូវ​ជីវិត​ស្នេហា​ខាងក្រៅ​ស្ទើរតែ​ងើបមុខ​មិន​រួច​ផង​ដែរ​ស្រប​ពេល​ថ្មីៗ​នេះ​ក៏​ធ្លាយ​ដំណឹង​ថា​ លោក សាយ រតនៈ ធ្វើ​ឲ្យ​និស្សិត​ស្រី​មាន​ផ្ទៃពោះ​រួច​បោះបង់ចោល​ត្រូវ​គេ​ទម្លាយ​បកអាក្រាត​តាម​ហ្វេ​ស​ប៊ុ​ក។

ជុំវិញ​នឹង​រឿងរ៉ាវ​នេះ​សុទ្ធ​តែ​ជា​ព័ត៌មាន​ប៉ះពាល់​ជាមួយ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ដោយហេតុថា​តារា​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​រហូត​បាន​ខ្លួនប្រាណ​នឹង​ធ្វើ​ឲ្យ​និស្សិត​ម្នាក់​នោះ​មានកូន​ប៉ុន្តែ​ផ្ទុយទៅវិញ​បែរ​ដោះដៃ​មិន​ទទួលស្គាល់​ថែមទាំង​បង្ខំ​ឲ្យ​នាង​ទម្លាក់​កូន​ក្នុង​ផ្ទៃ​ចេញ​ទៀត​។

ឆ្លើយតប​ទៅ​នឹង​សាច់រឿង​ខាងលើ​ភ្លាមៗ​នេះ​ដែរ​គេ​បានឃើញ​ពិធីករ​លោក សាយ រតនៈ បាន​ចេញ​មុខ​សរសេរ​បង្ហោះ​សារ​ប្រតិកម្ម​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ខ្ញុំ​សាយ រតនៈ កូនប្រុស​ទ្រូង​៥​ហត្ថ​ហ៊ានស៊ី​ត្រូវ​ហ៊ាន​សង​ហ៊ាន​ធ្វើ​ត្រូវ​ហ៊ា​ទទួល​…!​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​..!​។​

លោក សាយ រតនៈ បាន​បញ្ជាក់​ថា ខ្ញុំ​តែងតែ​សន្សំ​សេចក្តី​សុខ​ជាមួយ​មនុស្ស​ទូទៅ​ហេតុអ្វី​អ្នក​ចង់​បំផ្លាញ​ខ្ញុំ​?​ហេតុអ្វី​ចេះតែ​ប្រឌិត​និង​បង្ខូចកេរ្តិ៍​ឈ្មោះ​ខ្ញុំ​អញ្ចឹង​???​អ្នកមាន​សារធាតុ​ជា​មនុស្ស​ទេ​? សូម​ប្រាប់​អ្នក​ថា ក្នុង​មួយជីវិត​ខ្ញុំ​នេះ​ខ្ញុំ​មិន​ធ្វើ​រឿង​ថោកទាប​ដូច​អ្នក​ប្រឌិត​ឡើយ​…​រឿង​នេះ​អ្នក​បាន​បង្ខូច​កេរ្តិ៍ឈ្មោះ​ខ្ញុំ​តាំងពី​ជាង​២​ឆ្នាំមុន​មកម្ល៉េះ​ឥឡូវ​អ្នកធ្វើ​ទៀត​…​សូម​ជូនពរ​អោយ​អ្នកទទួលបាន​ផល​បាប​ដែល​អ្នក​បាន​សាង​…​។​

កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ​បាន​ព្យាយាម​ទំនាក់ទំនង​ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​ពី​សំណាក់​ពិធីករ​លោក សាយ រតនៈ ដែរ​ប៉ុន្តែ​លេខ​ទូរស័ព្ទ​លោក មិនអាច​ទាក់ទង​បាន​ឡើយ​៕


T-07-17-15-rrr-full


សាយ រតនៈ ត្រូវ​គេ​ទម្លាយ​រឿង​ធ្វើ​ឲ្យ​និស្សិត​ស្រី​មាន​ផ្ទៃពោះ​ជាថ្មី

Post a Comment

0 Comments

Close Menu