Ad Code

ភិន សុ​ដា​លី​ស​ ​​អតីត​គូដណ្ដឹង​​​​​មិន​ដាច់​អាល័យ

ភ្នំពេញ ​៖​ ពេលនេះ​ទោះបី​ភិន សុ​ដា​លី​ស អស់​អាល័យ​ពី​លោក​ប៉ែន តុលា ជា​អតីត​គូសង្សារ​ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ស្នេហា​របស់​អ្នក​ទាំងពីរ​នឹង​អាច​វិល​រក​ភាព​ដូចដើម​ជាមិនខាន។

ប៉ែន តុលា​ជា​អតីត​គូ​ដណ្តឹង​ភិន សុ​ដា​លី​ស ត្រូវបាន​គេ​ដឹងថា​នៅតែ​ចិញ្ចឹមចិត្ត​ស្រឡាញ់​ព្រមទាំង​ព្យាយាម​ចង់​ត្រូវរ៉ូវ​ជាមួយ​កញ្ញា ភិន សុ​ដា​លី​ស ទោះជា​ភាគី​ខាង​ស្រី​បាន​ប្រកាន់​ចិត្ត​ខឹង​នឹង​លោក​យ៉ាងណាក៏ដោយ​។ លោក ប៉ែន តុលា​បាន​ធ្លាប់​អះអាងថា លោក​នៅតែ​រក្សា​ចិញ្ចឹមចិត្ត​ស្រឡាញ់​គូ​ដណ្តឹង​គ្មាន​ចិត្ត​រាថយ​ទេ ព្រោះ​លោក​បាន​ស្រឡាញ់​តែ​ដា​លី​សម្នាក់ ទោះជា​ពេលនេះ​ចំណង​ស្នេហ៍​របស់លោក​មិនទាន់​ផ្សះផ្សា​ក៏ដោយ តែ​ក្តី​ស្រឡាញ់​ចំពោះ​នាង​នៅ​ពេញ​បេះដូង​ដដែល​គ្មាន​ថ្ងៃ​កែប្រែ​បានឡើយ។

លោក​ប៉ែន តុលា​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ​លោក​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​ចិត្ត​ភិន សុ​ដា​លី​ស ព្រម​លើកលែងទោស​ឲ្យ​លោក​ឬទេ មកដល់ពេលនេះ​ហើយ​នាង​នៅតែ​ប្រកាន់​ខឹង​មិន​ព្រម​និយាយ​ជាមួយនឹង​លោក ហើយ​អ្វីដែល​លោក​អាច​ធ្វើបាន​នៅពេលនេះ​គឺ​បង្ហាញ​វត្តមាន​ជា​មនុស្ស​ថ្មី​ខុសពី​មុន​មិន​ឆេវឆាវ​មិន​ធ្វើ​អ្វី​ឲ្យ​នាង​ខឹង​តទៅទៀត​នោះទេ ទោះបីយ៉ាងណា​តារា​សម្តែង​រូបនេះ​បាន​ឲ្យ​ដឹងថា ចំណង​ស្នេហ៍​រវាង​នាង​និង​អតីត​គូ​ដណ្តឹង​លោក​ប៉ែន តុលា មិនអាច​ថយក្រោយ​បានឡើយ។

​ ​ទាក់ទង​រឿងនេះ​ភិន សុ​ដា​លី​ស​ឲ្យ​ដឹង​ដែរ​ថា ក្រោយពីបែកពី​អតីត​គូ​ដណ្តឹង​ដែល​ធ្លាប់​បណ្តើរ គ្នា​នោះ នាង​ក៏​មិនទាន់​គិតគូរ​រក​ស្នេហា​ថ្មីដែរ ខណៈ​នាង​ត្រូវ​ចំណាយពេល​ជាច្រើន​នឹង​ការងារ​សិល្បៈ​ព្រោះ​បច្ចុប្បន្ននេះ​នាង​ត្រូវ​ថត​ខ្សែភាពយន្ត​ភាគ​-​ខ្នាត​ធំ មិនតិចជាង​៣​រឿង​ទេ ក្នុងពេល​តែមួយ ​រួម​នឹង​ការសិក្សា​ផង​ដែរ។ ក្រៅ​ពី​នេះ​ភិន សុ​ដា​លី​ស ត្រូវការ​ពេលវេលា​ហ្វឹកហាត់​ការងារ​ថ្មី​មួយទៀត​ជា​ពិធី​ការិនី​សម្រាប់​ទូរទស្សន៍ PNN ដែល​នឹង​ចូលកាន់​តំណែង​ឆាប់ៗ​នេះហើយ​សម្រាប់​គូ​ដណ្តឹង​នេះ​ពិតជា​មិនអាច​វិល​រក​ភាព​ដូចដើម​បានទេ។

ទោះបីយ៉ាងណា​ភិន សុ​ដា​លី​សបាន​កែប្រែ​អត្តចរិត​ឈប់​រវីរវល់​នឹង​លោក​ប៉ែន តុលា​ក្តី​ក៏​លោក​ប៉ែន តុលា​មានការ​កក់ក្តៅ​ផងដែរ​ព្រោះ​ត្រូវបាន​លោកអ៊ិ​ន សុ​ភិន ជា​អតីត​ឪពុក​ក្មេក​ស្រឡាញ់​ពេញចិត្ត​រាប់អាន​ជា​កូនធម៌​និង​អនុញ្ញាត​ឲ្យ​តុលា​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​ដូច​កូនបង្កើត​ព្រមទាំង​ប្រគល់​ការងារ​ជួយ​ចាត់ចែង​ជំនួស​លោក​អ៊ិន សុ​ភិន​ជា​អតីត​​ឪពុក​ក្មេក​ផងដែរ​៕



M20-07-15-zp


ភិន សុ​ដា​លី​ស​ ​​អតីត​គូដណ្ដឹង​​​​​មិន​ដាច់​អាល័យ

Post a Comment

0 Comments

Close Menu