គួររំលឹកថា ក្រោយពីបែកពីមហាជនអ្នកនាងឈួន សុវណ្ណឆៃ លេចឮថា បានរកឃើញស្នេហ៍ថ្មីហើយកំពុងពពោះទៀតផង។ ក្រោយពេលបាត់មុខសិល្បៈដោយលេចឮថា មានផ្ទៃពោះ ខណៈដែលនាងនិងស្វាមីលែងលះគ្នាជាយូរមកហើយ។ ប៉ុន្តែនាងបែរជាបដិសេធថា ការបាត់មុខនាងមួយរយៈនេះមិនមែនសម្ងំបង្កើតកូនទេ។ ដោយឡែករឿងនេះនាងបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលក្រោយពេលនាងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ស៊ីធីអ៊ិនតាមរយៈកម្មវិធីមន្តស្នេហ៍សំនៀងកាលពីពាក់កណ្តាលខែមុនជាមួយរូបសម្រស់ស្រស់សោភា ហើយសាច់ឈាមនៅស្អាតដដែល។
ការងាកមករកសិល្បៈពេលនេះរបស់អ្នកនាងឈួន សុវណ្ណឆៃ បានធ្វើឲ្យអ្នកតាមដានវិស័យសិល្បៈមានការភ្ញាក់ផ្អើល បន្ទាប់ពីគេសង្ស័យថានាងពពោះហើយបានសម្ងំបង្កើតកូនទី៣ជាមួយបុរសលាក់មុខម្នាក់ ដែលមហាជនកំពុងចង់ដឹងថាជានរណាមួយទៅ ព្រោះពេលនេះគេឃើញមានរាងធាត់ជាងមុន។ ពេលនោះនាងក៏បានស្រាយបំភ្លឺឲ្យដឹងដែរថា ការបាត់មុខជិត៥ខែនេះ ព្រោះនាងចេញទៅសម្តែងនៅប្រទេសញូហ្សឺឡែនជាង២ខែមកហើយ បន្ទាប់ពីច្រៀងចប់នៅទីនោះនាងក៏បានចេញទៅកាន់ប្រទេសបារាំងជិត២ខែទៀត ព្រមទាំងយកកូនប្រុសស្រីទៅលេងបងប្អូនសាច់ញាតិនៅទីនោះផង។
ទាក់ទងការលេចឮថាមានកូន និងបាត់មុខពីវិស័យសិល្បៈនោះនាងបានបញ្ជាក់ឲ្យដឹងទៀតថា រាល់ពាក្យដែលគេសង្ស័យថានាងមានផ្ទៃពោះព្រមទាំងលាក់មុខច្រើនខែ ដើម្បីបង្កើតកូនមិនមែនជារឿងពិតទេ នាងថានាងខ្ញុំពិតជាចាកចេញទៅក្រៅប្រទេសសម្តែង និងការងារផ្ទាល់ខ្លួនបន្ថែមទៀត។ នាងបន្តទាំងទឹកមុខស្រងូត ស្រងាត់ថា ព្រោះពេលនេះនាងខ្ញុំកំពុងតែមានវិបត្តិរឿងបែកបាក់ប្តីប្រពន្ធ ហើយមានរឿងអ្វីត្រូវមកមានកូនជាមួយអ្នកផ្សេង វាមិនអាចទៅរួច នោះទេ។
គួររំលឹកឡើងវិញថា ព័ត៌មានលេចឮថា ឈួន សុវណ្ណឆៃមានផ្ទៃពោះស្ងាត់ៗនោះនាងក៏បានសំណូមពរថាបើសិនពុំដឹងមូលហេតុច្បាស់លាស់ទេ សុំកុំយកមកនិយាយឲ្យលេចឮខ្ចរខ្ចាយមិនល្អសម្រាប់ខ្ញុំទេ ឯរឿងប្រឡូកសិល្បៈវិញនាងនៅតែតាមបម្រើអារម្មណ៍ទស្សនិកជនដដែល ដើម្បីរកប្រាក់ចិញ្ចឹមកូនបន្តទៀត៕
ឈួន សុវណ្ណឆៃ បដិសេធព័ត៌មានដែលថា នាងលាក់ខ្លួនពពោះ
0 Comments