កីឡាករ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មាននូវការងារដ៏សំខាន់មួយនៅ World Cupក្រោយ៣គ្រាប់ដ៏គួរភ្ញាក់ផ្អើលរបស់លោក ធ្វើឲ្យពួកគេរកបានលទ្ធផលស្មើ៣-៣ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក៏ដូចជាមើលឃើញគាត់បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងអាជីពបាល់ទាត់របស់គាត់។
តារាស៊ូពើស្តារ របស់ក្លិប Real Madridម្នាក់នេះ បានទម្លុះភាពទាល់ច្រកជាមួយនឹងការស៊ុតបាល់ពិន័យ Free-kickដើម្បីរកបាន១ពិន្ទុសម្រាប់ក្រុមជើងឯកអឺរ៉ុបមួយនេះ នៅការប្រកួតបើកឆាកក្នុងពូល B ក្រោយមានគ្រាប់បាល់ក្នុងតង់ទី២ពីកីឡាករ Nacho បានធ្វើឲ្យក្រុមអេស្ប៉ាញនាំមុខមុន៣-២។
មុនគ្រាប់បាល់ចុងក្រោយនេះ កីឡាករ Ronaldoរកបាន២គ្រាប់រួចមកហើយធ្វើឲ្យក្រុមរបស់គាត់នាំមុខមុន មុនពេលដែលកីឡាករ Diego Costa តាមបានស្មើវិញសម្រាប់ក្រុមអេស្ប៉ាញ ដែលបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួននៅតំបន់ឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលភាពវឹកវរកើតឡើងនៅក្នុងក្រុមរបស់ពួកគេ។
លោក Fernando Hierro បានបង្ហាញខ្លួននៅក្នុងនាមជាអ្នកដឹកនាំរបស់ក្រុមអេស្ប៉ាញ រយៈពេល២ថ្ងៃក្រោយការបណ្តេញរូបលោក Julen Lopetegui,ចេញពីការងារគ្រួបង្វឹក ប៉ុន្តែកីឡាករ Ronaldoទេដែលឆក់យកចំណាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។
Ronaldoបានក្លាយជាកីឡាករទី៤ផងដែរ ដែលរកគ្រាប់បាល់បាននៅ World Cup៤លើក បន្ទាប់ពីលោក Peleនិងអតីតកីឡាករអាល្លឺម៉ង់ UweSeeler និង Miroslav Klose ៕
[caption id="attachment_930176" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments