ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី រវាងម៉ូតូ និងកង់ ជិះបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចខ្នងទំនប់ ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយម៉ូតូ បើកបរដោយឈ្មោះ ស៊ី ណាល់ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ទាហានសឹករង ទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ និងអ្នកជិះកង់ មានឈ្មោះ ចែម យើន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ រងរបួសស្រាល។
ករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង០០នាទីព្រឹក ភាគីទាំងសងខាងបានយល់ព្រមសម្រុះសម្រួលគ្នាបញ្ចប់រឿង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទំនប់ដាច់ ដោយភាគីរងគ្រោះ (អ្នកជិះកង់) យល់ព្រមទទួលយកសំណងចំនួន២០០,០០០រៀល (ម្ភៃម៉ឺនរៀល) សម្រាប់ព្យាបាលរបួស និងជួសជុលកង់៕
Source: Kampuchea Thmey Daily
0 Comments